Posts by "សេក មនោរកុមារ"

រាជវង្ស​អង់គ្លេស៖ ខេត​និង​វីល្លីយ៉ាម បង្ហាញ​«ទារក​ក្សត្រ»​របស់​ពួកគេ (VDO)

រាជវង្ស​អង់គ្លេស៖ ខេត​និង​វីល្លីយ៉ាម បង្ហាញ​«ទារក​ក្សត្រ»​របស់​ពួកគេ (VDO)

មិនខុសពីឪពុក វីល្លីយ៉ាម (William) និងឪពុកមា ព្រះអង្គម្ចាស់ ហារី (Harry) របស់វា កាលពីមុននោះឡើយ ព្រះអង្គម្ចាស់​តូចដែលទើបនឹងមានអាយុមួយថ្ងៃ ត្រូវបានឪពុកនិងម្ដាយ យកមកបង្ហាញជាសាធារណៈ នៅមុខច្រកចូលមន្ទីរពេទ្យ នៅ​យប់ថ្ងៃទី២៣ខែកក្កដានេះ វេលាម៉ោង៨។


នាងខេត និងព្រះអង្គម្ចាស់វីល្លីយ៉ាម រួមជាមួយនឹងបុត្រាទើបនឹងប្រសូតរបស់ពួកគេ។ (រូបថត Oli Scarff/Getty Images)

ព្រះអង្គម្ចាស់តូចទ្រង់បានប្រសូតនៅរសៀលម៉ោង៤និង២៤នាទី ម៉ោងនៅអង់គ្លេស មួយថ្ងៃមុន ជាមួយនឹងទម្ងន់៣,៨​គីឡូក្រាម ហើយមានសុខភាពល្អប្រសើរណាស់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ព្រះបុរមរាជវាំង និងអ្វីដែល​គេឯងធ្លាប់ឃើញ ពីស្ថានភាពសុខភាពរបស់ស្ត្រីជាម្ដាយនៃទារក ដែលទើបនឹងឆ្លងទន្លេផងទាំងពួក។

«ទារកក្សត្រ» [...]

ញ៉ូវយក៖ យន្ដហោះ​យក​ច្រមុះ​ថើប​ដី នៅ​ពេល​ចុះចត របួស​១០​នាក់ (Video)

ញ៉ូវយក៖ យន្ដហោះ​យក​ច្រមុះ​ថើប​ដី នៅ​ពេល​ចុះចត របួស​១០​នាក់ (Video)

ពីរសប្ដាហ៍ក្រោយព្រឹត្តិការណ៍បោកខ្លួន នៃយន្ដហោះប៊ូអ៊ីញ  នៅព្រលានយន្ដហោះនៃទីក្រុងសាន់ ហ្វ្រាន់ស៊ីស្កូ នៅថ្ងៃ​ច័ន្ទ​ទី២២ខែកក្កដា នៅព្រលានយន្ដហោះនៃទីក្រុងញ៉ូវយកឯណេះវិញ យន្ដហោះប៊ូអ៊ីញ ៧៣៧ (Boeing 737) មួយគ្រឿង​ទៀត បានចុះចត​ដោយយកច្រមុះរបស់វាទៅជល់ប៉ះនឹងដី។  ជាគ្រោះថ្នាក់យន្ដហោះថ្មីមួយទៀត ដែលបានធ្វើឲ្យមានជនរង​របួស១០នាក់។


យន្ដហោះយកច្រមុះថើបដី នៃក្រុមហ៊ុនអាកាសចរណ៍ សោធវេស្ទ។ (រូបថត taringa.net)

ការខកខានថ្មីមួយទៀត បានចុះបញ្ជីគ្រោះថ្នាក់ នៃការចុះចតយន្ដហោះ នៅសហរដ្ឋអាមេរិក។ មនុស្ស១០នាក់រងរបួស នៅរសៀលថ្ងៃច័ន្ទទី២២ខែកក្កដា នៅព្រលានយន្ដហោះនៃទីក្រុងញ៉ូវយក ឡាហ្គាដៀ (La Guardia)។ យន្ដហោះរបស់​ក្រុមហ៊ុនអាកាសចរណ៍ សោធវេស្ទ (Southwest) ដែលដឹកអ្នកដំណោះរប្រមាណជា ១៥០នាក់ [...]

«ចៅទួត»​របស់​ស្ដេច​ស្រី​អង់គ្លេស បាន​ប្រសូត​ចេញ​ហើយ

«ចៅទួត»​របស់​ស្ដេច​ស្រី​អង់គ្លេស បាន​ប្រសូត​ចេញ​ហើយ

នាងខេត មីលើតុន (Kate Middleton) ដែលជាមហេសីរបស់ព្រះអង្គម្ចាស់វីល្លីយ៉ាម (William) ចៅប្រុសនៃ​ព្រះមហាក្សត្រី​យ៉ានី អេលីហ្សាបេដ ទី២ (Elizabeth II) នៃចក្រភពអង់គ្លេស ទើបនឹងប្រសូតបានបុត្រាមួយអង្គ​នៅរសៀលម៉ោង៤និង​២៤នាទី ម៉ោងនៅរាជធានីឡុងដ៍ ថ្ងៃទី២២ខែកក្កដានេះ។


នាងខេត និងព្រះអង្គម្ចាស់វិល្លីយ៉ាម នៅក្នុងរទេះសេះ នៃពិធីចម្រើនព្រះជន្ម។ (រូបថត Kelly Lynch)

ដំណឹងនេះបានផ្សព្វផ្សាយភ្លាមៗ ដឹងពាសពេញពិភពលោក ដែលធ្វើឲ្យមានការអបអរសាទរយ៉ាងខ្លាំង ពីបណ្ដាជន​នានា​ក្នុងប្រទេសជាច្រើន ជាពិសេសប្រទេស ដែលធ្លាប់នៅក្រោមអាណានិគម នៃចក្រភពអង់គ្លេស និងបណ្ដាជនដែល​ស្រឡាញ់ចូលចិត្តគូស្វាមីភរិយាវ័យក្មេង វីល្លីយ៉ាម និងខេតនេះ។

សេចក្ដីប្រកាសព័ត៌មានជាផ្លូវការ [...]

ចង់​មើល​កុន​«ស្រាត»​តាម​អាំងធើណែត ត្រូវ​សុំ​អនុញ្ញាត នៅ​អង់គ្លេស

ចង់​មើល​កុន​«ស្រាត»​តាម​អាំងធើណែត ត្រូវ​សុំ​អនុញ្ញាត នៅ​អង់គ្លេស

នាយករដ្ឋមន្ត្រីអង់គ្លេស លោក ដាវិដ កាមើរូន (David Cameron) ចង់ទាមទារឲ្យក្រុមហ៊ុនផ្គត់ផ្គង់អាំងធើណែត បិទជា​ស្វ័យប្រវត្តនូវខ្សែភ្ជាប់ទាំងឡាយដែល ចូលទៅកាន់គេហទំព័រ«កូនជ្រូកអាសអាភាស»ទាំងឡាយ។ អ្នកណាដែលចង់​ទស្សនាឬពិគ្រោះគេហទំព័រ«កូនជ្រូក»ទាំងនោះ ត្រូវធ្វើការសុំទៅក្រុមហ៊ុនអ្នកផ្គត់ផ្គង់នោះ ជាមុនសិន។


រូបបង្ហាញពីការចូលទៅពិគ្រោះគេហទំព័រកូនជ្រូក នៅលើបណ្ដាញអាំងធើណែត។

សេចក្ដីស្នើសុំរបស់លោកនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងក្របខ័ណ្ឌកាត់បន្ថយ ការប៉ះពាល់ទៅលើកុមារ នូវរាល់រូបភាព ដែល​មានលក្ខណៈអាសអាភាស ឬអាណាចារទាំងឡាយ។

លោកនាយករដ្ឋមន្ត្រី បានថ្លែងអះអាងនៅថ្ងៃច័ន្ទទី២ខែកក្កដានេះ ពីប្រព័ន្ធ​ច្រោះ​ថ្មីរបស់ឪពុកម្ដាយ នឹងត្រូវដាក់ឲ្យ​ដំណើរ​ការនៅចុង​ឆ្នាំខាងមុខ [...]

ព្រះមហាក្សត្រ​ថ្មី​នៃ​ប្រទេស​ប៊ែលហ្សិក ឡើង​សោយ​រាជ្យ (Pic)

ព្រះមហាក្សត្រ​ថ្មី​នៃ​ប្រទេស​ប៊ែលហ្សិក ឡើង​សោយ​រាជ្យ (Pic)

អតីតព្រះមហាក្សត្រនៃប្រទេសប៊ែលហ្សិក អាល់ប៊ែរទី២ (Albert II) បានដាក់រាជ្យនៅថ្ងៃអាទិត្យទី២១ខែកក្កដា ដែលជាថ្ងៃ​បុណ្យជាតិផង ដោយទ្រង់បានប្រគល់រាជ្យសម្បត្តិនេះ ទៅព្រះរាជបុត្ររបស់ព្រះអង្គព្រះនាម ហ្វីលីព (Philippe) វិញ។


អតីតព្រះមហាក្សត្រ អាល់ប៊ែរទី២ (ឆ្វេង) និងព្រះមហាក្សត្រថ្មី ហ្វីលីព។ (រូបថត AFP)

បន្ទាប់ពីបានគ្រងរាជ្យសម្បត្តិជាង២០ឆ្នាំ ព្រះមហាក្សត្រប៊ែលហ្សិក អាល់ប៊ែរទី២ អាយុ៧៩ឆ្នាំ បានឡាយព្រះហស្ថលើរាជ​ក្រិត្យដាក់រាជ្យ នៅម៉ោង១០និង៤៥នាទីព្រឹកថ្ងៃអាទិត្យទី២១ខែកក្កដានេះ នៅក្នុងព្រះបុរមរាជវាំងនៃរាជធានីប្រ៊ុយស្សែល។ ព្រះអង្គម្ចាស់ហ្វីលីព ដែលជាព្រះរាជបុត្ររបស់ព្រះអង្គ បានយាងឡើងស្បថ ដើម្បីសោយរាជ្យសម្បត្តិបន្តពីព្រះបីតាព្រះអង្គ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ contact@monoroom.info
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...