Posts by "សេក មនោរកុមារ"

ចាន់ សូវ៉េត៖ ជន​រង​គ្រោះ​នឹង​គ្រាប់​កាំភ្លើង​«ពិត»​ចំ​ក្បាល ជា​អ្នក​ឈរ​មើល​ប៉ុណ្ណោះ

ចាន់ សូវ៉េត៖ ជន​រង​គ្រោះ​នឹង​គ្រាប់​កាំភ្លើង​«ពិត»​ចំ​ក្បាល ជា​អ្នក​ឈរ​មើល​ប៉ុណ្ណោះ

ពលរដ្ឋកម្ពុជាស្លូតត្រង់មួយរូបបានស្លាប់ ហើយជិត១០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងអំពើហឹង្សាមួយ ដែលបានផ្ទុះ​ឡើងសារជាថ្មីទៀត នៅយប់ថ្ងៃទីអាទិត្យទី១៥ខែកញ្ញានេះ នៅចំណុចស្ពានអាកាសក្បាលថ្នល់ បន្ទាប់ពីការប៉ះទង្គិចមួយ កាលពីរសៀលថ្ងៃដដែល នៅមុខវត្តឧណ្ណាលោម ក្នុងថ្ងៃដំបូងនៃមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវ​បាន​ប្រកាសរំសាយជាបណ្ដោះអាសន្នតាំងពីព្រលប់មកនោះ។


ជនរងគ្រោះ ដែលត្រូវបានក្រុមអ្នកជួយសង្គ្រោះសាកល្បងដាស់ឲ្យដឹងខ្លួន។ (រូបថត ហ្វេសប៊ុក)

ទីក្រុងប៉ារីស - មន្ត្រីអង្គការសង្គមស៊ីវិលដែលបានតាមដានហេតុការណ៍នេះ បាននិយាយថា យុវជនអាយុជិត៣០ឆ្នាំ ដែល​ត្រូវ​បានបាញ់ស្លាប់ ដោយគ្រាប់កាំភ្លើងពិត របស់កងកម្លាំងអាជ្ញាធរនោះ គ្រាន់តែជាអ្នក«ឈរមើល»ប៉ុណ្ណោះ។ [...]

ពិធី​បង្ហាញ​ពី​ទូរស័ព្ទ​ទំនើប​អាយហ្វូន​សេរី​ថ្មី ៥​អេស និង​៥​ស៊ី (Live)

ពិធី​បង្ហាញ​ពី​ទូរស័ព្ទ​ទំនើប​អាយហ្វូន​សេរី​ថ្មី ៥​អេស និង​៥​ស៊ី (Live)

ថ្ងៃនេះជាថ្ងៃដ៏ពិសេស សម្រាប់ក្រុមហ៊ុនយក្សខាងព័ត៌មានវិទ្យា អ័បផល (Apple) របស់សហរដ្ឋអាមេរិក ដែលបាន​ប្រកាស​ចេញនូវទូរស័ព្ទប្រភេទ អាយហ្វូនសេរីថ្មី មានឈ្មោះហៅថា អាយហ្វូន ៥អេស (iPhone 5S) និងប្រភេទមួយទៀត ដែល​មានតម្លៃថោក ហៅថា អាយហ្វូន ៥ស៊ី (iPhone 5C)។

សន្និសិទកាសែតមួយនឹងត្រូវបើកធ្វើ នៅទីក្រុងញ៉ូយក ដើម្បីបង្ហាញពីផលិតផលថ្មីនេះ។ សូមទស្សនាដូចតទៅ៖

ផ្សាយផ្ទាល់ដោយ CNET៖

គណបក្ស​សង្គ្រោះ​ជាតិ ​ប្រកាន់​ជំហរ​មិន​ចូល​ប្រជុំ ​តាម​ការ​កោះ​របស់​ព្រះមហាក្សត្រ

គណបក្ស​សង្គ្រោះ​ជាតិ ​ប្រកាន់​ជំហរ​មិន​ចូល​ប្រជុំ ​តាម​ការ​កោះ​របស់​ព្រះមហាក្សត្រ

មេដឹកនាំគណបក្សសង្គ្រោះជាតិ បានអះអាងសារជាថ្មី ថាបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សរបស់លោក នឹង​មិនចូលទៅប្រជុំតាមការកោះអញ្ជើញ របស់ព្រះមហាក្សត្រនោះទេ រហូតទាល់តែគណកម្មការចម្រុះឯករាជ្យមួយ ត្រូវបាន​បង្កើតនឹងស៊ើបអង្កេតរកយុត្តិធម៌ ជុំវិញភាពមិនប្រក្រតីក្នុងការបោះឆ្នោត កាលពីថ្ងៃទី២៨ខែកក្កដាកន្លងទៅ។


លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក កឹម សុខា នៅក្នុងសន្និសិទកាសែតរបស់គណបក្សសង្គ្រោះជាតិថ្ងៃទី២៦ខែសីហា។ (រូបថត MONOROOM.info/ U. Bory)

ព្រះរាជសារមួយចុះថ្ងៃទី៩ខែកញ្ញា ផ្ញើរទៅលោក អ៊ឹម សួស្ដី ប្រធានគណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាន​គូសបញ្ជាក់ថា ព្រះមហាក្សត្រទ្រង់នឹងកោះអញ្ជើញ បេក្ខជនជាប់ឆ្នោតទាំងអស់ មកចូលរួមប្រជុំដំបូងក្នុងវិមានរដ្ឋសភា [...]

ស៊ីរី៖ ប្រធានាធិបតី​រ៉ុស្សី ដៀល​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ថា​និយាយ​កុហក

ស៊ីរី៖ ប្រធានាធិបតី​រ៉ុស្សី ដៀល​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ថា​និយាយ​កុហក

ប្រធានាធិបតីរ៉ុស្សី លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) បានវាយតម្លៃរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃេរី (John Kerry) ថាបាននិយាយកុហក នៅថ្ងៃពុធទី០៤ខែកញ្ញានេះ ទាក់ទងនឹងសំនុំរឿងវិបត្តិនៅប្រទេសស៊ីរី។


លោក ចន ឃេរី (អង្គុយនៅកណ្ដាល) នៅក្នុងកិច្ចពិភាក្សាដេញដោល ក្នុងរដ្ឋសភាអាមេរិក នៅថ្ងៃទី០៤ខែកញ្ញានេះ។ (រូបថត Reuters)

លោក ពូទីន បានចាត់ទុកថា សម្ដីរបស់លោក ឃែរី ដែលនិយាយថាគ្មានក្រុមអ៊ីស្លាមជ្រុលនិយម នៃបណ្ដាញ​ភេវរនិយម​អាល់កៃដា (Al-Qaïda) ណាមួយ នៅប្រយុទ្ធកៀកស្មារជាមួយ នឹងក្រុមបះបោរនៅស៊ីរីនោះ ជាសម្ដី«កុហក»។

លោកពូទីន ថ្លែងដូច្នេះ នៅចំពោះក្រុមប្រឹក្សាសិទ្ធិមនុស្សរ៉ូស្សី ដោយថែមទាំងបានរំលឹកថា លោកបានតាមដានទស្សនា​នៅតាមកញ្ចក់​ទូរទស្សន៍ [...]

ស៊ីរី៖ អាមេរិក​និង​បារាំង​ត្រៀម​វាយ ទីក្រុង​ដាម៉ាស​ថា ម្រាម​ដៃ​ចាំ​តែ​កេះ​កៃ​ទទួល

ស៊ីរី៖ អាមេរិក​និង​បារាំង​ត្រៀម​វាយ ទីក្រុង​ដាម៉ាស​ថា ម្រាម​ដៃ​ចាំ​តែ​កេះ​កៃ​ទទួល

«យើងកំពុងរងចាំ ការរំលោភឈ្លានពានណាមួយ នៅគ្រប់ពេលវេលាទាំងអស់ ហើយយើងក៏ត្រៀមខ្លួនរួចជាស្រេច ដើម្បី​វាយបកវិញនៅគ្រប់ពេលដែរ» នេះជាសម្ដីរបស់អ្នកទទួលខុសត្រូវជាន់ខ្ពស់ម្នាក់ ផ្នែកខាងសន្តិសុខនៃរបបគ្រប់​គ្រង​ស៊ីរី ដែលលើកពីករណីនៃវាយប្រហារណាមួយ ពីសំណាក់កងទ័ពបស្ចឹមលោក ទៅលើរដ្ឋអំណាចរបស់ប្រធានាធិបតីស៊ីរី លោក បាឆារ អាល់អាសាធ (Bachar al-Assad)។


មនុស្សទាំងស្រីប្រុស ក្មេងចាស់ ដួលដេកស្លាប់នឹងឧស្ម័នគីមីបំពុល នៅតំបន់ជាយក្រុងដាម៉ាស ប្រទេសស៊ីរី។ (រូបថត Liberation.fr)

របបគ្រប់គ្រងនៅប្រទេសស៊ីរីនេះ ត្រូវបានគេសង្ស័យថា បានធ្វើការវាយប្រហារដែលមានជាតិថ្នាំគីមីពុល កាលពីថ្ងៃទី២១​ខែសីហាកន្លងទៅ ទៅលើពួកអ្នកបះបោរ និងប្រជាជនស្លូតត្រង់ខ្លួនឯង។ សហរដ្ឋអាមេរិក ក្នុងពេលនេះ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...