ប្រសូតបុត្រីនៅលើអាកាស កណ្ដាលមហាសមុទ្រអាត្លង់ទិក
បើតាមអាជ្ញាធរគ្រប់គ្រងព្រលានយន្ដហោះនៃទីក្រុងញ៉ូយក បានឲ្យដឹងថា ស្ត្រីជាម្ដាយជាតិហ្សកដានី បានធ្វើដំណើរនៅលើយន្ដហោះប៊ូអីង (Boeing) របស់ក្រុមហ៊ុនភូមិន្ទហ្សកដានី ដែលភ្ជាប់ជើងហោះហើរលេខ RJ261។ នៅពេលចុះចតនៅទីក្រុងញ៉ូយក យន្ដហោះបានបន្ថែមអ្នកដំណើរតូចមួយនាក់ទៀត នោះគឺកូនស្រីដែលទើបនឹងចាប់កំណើតនេះឯង។
អ្នកនាំពាក្យរបស់អាជ្ញាធរព្រលានយន្ដហោះ លោក ចូ ផេនតាជេឡូ (Joe Pentangelo) បានថ្លែងពន្យល់ថា ទារិកាបានកើតនៅថ្ងៃអង្គារ រវាងពីម៉ោង១៧ និង៣០នាទី ម៉ោងនៅទីក្រុងញ៉ូយក ខណៈពេលដែលយន្ដហោះកំពុងហោះរំលងមហាសមុទ្រអាត្លង់ទិក។ លោកបាននិយាយថា៖ «បើតាមអ្វីដែលជារបាយការណ៍របស់គ្រូពេទ្យ មានវត្តមាននៅលើយន្ដហោះ ការប្រសូត្របានដំណើរការទៅ យ៉ាងឆាប់រហ័ស»។
ចំណែកក្រុមហ៊ុនអាកាសចរណ៍ភូមិន្ទហ្សកដានីវិញ [...]