នគបាលប៉ុស្តិ៍ឃុំព្រៃពោន ដោះលែងវត្ថុតាង«តាមបញ្ជាមេ»
តាមការបញ្ជាក់ របស់មេប៉ុស្តិ៍រដ្ឋបាល ឃុំព្រៃពោន លោក ចាន់ សារិន្ទ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៥នេះថា លោកបានដោះលែងជនល្មើស និងវត្ថុតាង (ម៉ូតូបង្ក) កាលពីថ្ងៃទី៣១ ខែមិនាឆ្នាំ២០១៥ នៅម៉ោង៨ព្រឹក បន្ទាប់ពីមានគ្រោះថ្នាក់នេះភ្លាម ព្រោះជនរងគ្រោះ មិនបានដាក់ពាក្យប្តឹង។ ម្យ៉ាងទៀត លោកបានទទួលបញ្ជា ពីអធិការស្រុកថា ឲ្យដោះលែងវត្ថុតាងនោះ ទើបលោកហ៊ានដោះលែង លុះមកដល់ព្រឹកថ្ងៃទី០១ ខែមេសា ទើបលោក បានទទួលពាក្យបណ្តឹង ហើយលោកបានធ្វើសុំនុំរឿងនេះ បញ្ជូនទៅថ្នាក់ស្រុក រួចរាល់ហើយ។ លោកលើកឡើងថា៖ «ខ្ញុំហ៊ានដោះលែង ព្រោះមានបញ្ជាពីស្រុក បើមានអ្វីចង់ដឹង សួរគាត់ទៅ»។
ទស្សនាដ្តីបានព្យាយាមទាក់ទង ទៅមន្ត្រីនគរបាលស្រុកកំពង់ត្របែក លោក អ៊ំ ចំរើន ដើម្បីសុំការបំភ្លឺ ពីបញ្ហាទាំងអស់នេះ តែមិនអាចទាក់ទងបានទេ ព្រោះនៅពេលដឹងថា ជាអ្នកសារព័ត៌មាន លោកបានបិទទូរស័ព្ទ ដោយមិនលើកទៀត ជាលើទីពីរ។
ប្រភពព័ត៌មាន និងជាសាក្សី [...]