កម្មករសំណង់ដាច់ខ្សែរក្រវ៉ាត់ ធ្លាក់ពីជាន់ទី៦ស្លាប់ ហើយឃាត់ខ្លួនម្នាក់
ជនរងគ្រោះដែលបានស្លាប់ ក្នុងហេតុការណ៍នេះ មានឈ្មោះ យួន ពេទ្យ អាយុ ១៩ ឆ្នាំ ធ្វើការនៅ ទីតាំងកើតហេតុ នៅតាមបណ្តោយ ផ្លូវលេខ៣៧២ ផ្ទះលេខ ៤១២ ភូមិ ទី១០ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះ បានធ្លាក់ពីសំណង់ ផ្ទះល្វែងជាន់ទី៦ កាលពីវេលា ម៉ោង៩ព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥នេះ។ តាមការធ្វើកោសល្យវិច័យ របស់នគរបាល បានឲ្យដឹងថា ជនរងគ្រោះបានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយសារដាច់ខ្សែរក្រវ៉ាត់ សុវត្តិភាព ពេលធ្លាក់មកដល់ដី និងមានដាច់សាច់ដុំដៃខាងស្តាំ និងជង់ជាប់ដែក ខាងក្រោម។
បន្ទាប់ពីមន្ត្រីជំនាញ បានធ្វើកោសល្យវិច័យរួច សាកសពត្រូវបានបញ្ជូន ទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី នៅភូមិដូនកែវ ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ។
តាមការឲ្យដឹងរបស់លោក យូ ងួន ម្ចាស់ផ្ទះល្វែង ដែលកំពុងសាងសង់នេះ បានឲ្យដឹងថា លោកបានជួល ម៉ៅផ្ទះរបស់លោកទាំងមូល ឲ្យទៅមេម៉ៅការមួយរូប [...]