ដំណឹងបន្ថែម ជុំវិញការយកស្នប់សប់ពោះក្មួយប្រុសខ្លួន រហូតស្លាប់
ករណីបង្កការភ្ញាក់ផ្អើល ដោយពូម្នាក់បានលេង ជាមួយក្មួយប្រុស បណ្តាលឲ្យស្លាប់នេះ បានកើតឡើង កាលពីវេលាម៉ោង ៣ និង៥០នាទីរសៀលថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០១៥ នៅភូមិត្រពាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ តាមការបញ្ជាក់ ពីមេភូមិព្រែកកំពឹស លោក គីម ស្រ៊ុន ពីក្នុងពេលពិធីបុណ្យសព ក្មេងប្រុសខាងលើ នៅថ្ងៃទី០៧ ខែសីហានេះ បានឲ្យដឹងថា កុមារារងគ្រោះឈ្មោះ កាន់ សុខហេង អាយុ ៧ឆ្នាំ រស់នៅជាមួយឪពុកម្តាយ ក្នុងទីតាំងកើតហេតុខាងលើ។
មេភូមិរូបនេះ បានបញ្ជាក់បន្ថែមថា លោកមិនបានដឹងច្បាស់ថា ការបាញ់ខ្យល់ចូល ក្នុងខ្លូនកុមារងគ្រោះ តាមណានោះទេ នៅផ្ទះកើតហេតុអ្នកខ្លះនិយាយថា បាញ់ចូលលតាមរន្ធគូទ ខ្លះនិយាយថាបាញ់ចូលតាមមាត់ ដោយគេនៅមិនទាន់បានចម្លើយសារភាព ពីបុរសជាពូជីដូនមួយ ដែលជាជនបង្កនៅឡើយ។ តាមប្រសាសន៍ របស់មន្រ្តីនគរបាលប៉ុស្តិ៍ព្រែកកំពឹស លោក ផា សំណាង ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា [...]