ប៉ែន ចំរ៉ុង៖ បងនឹងព្យាយាមធ្វើឲ្យអស់ពីលទ្ធភាព ឲ្យបានឲ្យអូន
តើពិធីករសំបូរវោហារ លោក ប៉ែន ចំរ៉ុង មានពាក្យពេជ្យអ្វីខ្លះ នៅក្នុងរឿងរ៉ាវស្នេហា របស់ខ្លូនមួយនេះ? តើតូឯកស្រី កញ្ញា ភិន សុដាលីស ដែលបិតភ្នែក រង់ចាំពាក្យពេជ្យស្នេហា ផ្ដោះផ្ដងវាចាពីសំណាក់ បុរសដែលនាងស្រឡាញ់ មានសភាពបែបណា? រំភើបចិត្តណាស់ មែនឬទេ?
ជាមួយនឹងកាយវិការ ដើរចេញពីក្នុង កាន់មកជាមួយ នូវបាច់ផ្កា និងតុក្កតាដ៏ធំ យកទៅដាក់លើដៃទាំងទ្វេ របស់កញ្ញា ភិន សុដាលីស តួឯកប្រុស លោក ប៉ែន ចំរ៉ុង បានពោលពាក្យឡើងថា៖ «បងគ្មានពាក្យអ្វី ក្រៅពីនិយាយថា បងស្រឡាញ់អូន មិនមែនជារឿង លេងសើចនោះទេ។ បើសិនជាអាច បងចង់ឲ្យគ្រប់យ៉ាង បានក្លាយជាការពិត ដូចដែលពួកយើង បាននិយាយគ្នា។»
តារាប្រុស ដែលថ្លែងក្នុងន័យប្រលោមស្នេហ៍ បានបន្តទៀតថា៖ «ម្យ៉ាងវិញទៀត អ្វីដែលបងចង់បញ្ជាក់ ឲ្យអូនបានដឹងនោះ គឺថ្វីត្បិត តែបងមិនមាទ្រព្យសម្បត្តិច្រើន ឲ្យអូនដូចគេមែន តែបងជឿជាក់ថា បងនឹងធ្វើឲ្យអូនសើច ច្រើនជាងយំ [...]