សង្គមស៊ីវិល៖ ពលរដ្ឋកម្ពុជាបានត្រឹមជាកម្មករគេប៉ុណ្ណោះ ក្នុងសមាហរណកម្មអាស៊ាន
ការពង្រឹងសមត្ថភាព និងធនធានមនុស្ស នៅក្នុងប្រទេសនីមួយៗ នៃប្រទេសដែលជាសមាជិកអាស៊ាន កំពុងតែមានការផ្លាស់ប្តូររីកចំរើន កាន់តែល្អប្រសើ គួរឲ្យកត់សំគាល់។ ដោយឡែក កម្ពុជាវិញ ដែលជាប្រទេសដែលបានកំពុងត្រៀមខ្លួន ចូលក្នុងសមាហរណកម្មអាស៊ានដែរនោះ ត្រូវបានសង្គមនស៊ីវិលមួយចំនួន មើលឃើញពី បញ្ហាប្រឈមជាច្រើន ចំពោះការត្រៀមខ្លួនមុន និងក្រោយ ការចូលជាសមាជិកនេះ។
ក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ លោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌលពលរដ្ឋអភិវឌ្ឍន៍ និងសន្តិភាព បានលើកឡើងថា និន្នាការនាពេលបច្ចុប្បន្ននេះ កម្ពុជានៅមិនទាន់បានត្រៀមខ្លួន ឲ្យពេញលេញ សំរាប់ចូលនៅក្នុងសមាហរណកម្មអាស៊ាន នៅខែ ធ្នូ ឆ្នាំ២០១៥ ខាងមុខនេះនៅឡើយ ព្រោះកម្ពុជានៅមានបញ្ហាជាច្រើន ទាក់ទងនឹងធនធានមនុស្ស នៅមានខ្វះការតម្រង់ទិសការងារ របស់ប្រជាជន និងបច្ចេកវិជ្ជា ក៍នៅមានការយល់ដឹងតិចតួចនៅឡើយដែរ។ លោកបានថ្លែងពន្យល់ថា [...]