ប្រតិកម្មជុំវិញប្រាក់ខែគោល ១២៣ដុល្លារ របស់កម្មករ
តាមរយៈការបោះឆ្នោតប្រាក់ខែអប្បរមារបស់កម្មករកាលពីថ្ងៃទី ១២ វិច្ឆកា ព្រឹកម៉ិញនេះបានបោះឆ្នោតសម្រេច យកប្រាក់ខែគោលកម្មកររោងចក្រ ចំនួន ១២៣ដុល្លារក្នុងមួយខែ។ ការបោះឆ្នោតនេះ គណៈកម្មការប្រឹក្សាការងារ សម្រេចយកតួលេខចំនួនបី មកធ្វើការបោះឆ្នោត។ តួលេខទី១ មានទឹកប្រាក់ ១១០ ដុល្លារ និងទទួលបានសំឡេងឆ្នោត ៧លើ ២៥។ តួលេខទី២ មានទឹកប្រាក់ ១២៣ ដុល្លារ ទទួលបានសំឡេងឆ្នោត ១៦ លើ២៥ និងតួលេខទី៣ មានទឹកប្រាក់ ១៤០ ដុល្លារ ទទួលបានសំឡេងឆ្នោត ២ លើ ២៥។
លោករដ្ឋមន្ត្រី អ៊ិត សំហេង ប្រធានគណៈកម្មការការងារ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពេលបញ្ចប់អង្គប្រជុំកាលពីព្រឹកម៉ិញនេះថា បា្រក់ ១២៣ ដុល្លាររបស់កម្មករ មិនបានរាប់បញ្ចូលទាំងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ដែលនៅដដែលទាំងអស់នោះទេ។ ប្រាក់អត្ថប្រយោជន៍នោះ រួមមាន [...]