ទោះអត់បាយ ក៏កម្មកររោងចក្រ ខួយស៊ីង នៅតស៊ូរកដំណោះស្រាយរឿងប្រាក់ខែ
ថ្ងៃបើកក្តៅហែង សឹងតែឈរនៅលើថ្នល់ ក្រាលកៅស៊ូស្ទើមិនបាន បែជាអតីតក្រុមកររោងចក្រ ខួយស៊ីង នាំគ្នាមកស្រែកទាមទារ សុំការអន្តរាគមន៍ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទាំងអត់បាយក្រហាយទឹក តាំងពីព្រឹកព្រលឹមរហូតដល់ ថ្ងៃបើកក្តៅហែង វេលាម៉ោងពីររសៀល ក៏នៅតែមិនទាន់ បានទទួលការឆ្លើយតប ពីក្រសួងដដែល។
សម្រែកក្រុមកម្មករ នៅតែបានបន្លឺ នៅមុខក្រសួងការងារ តាំងពីព្រឹកព្រលឹមអុល ដើម្បីស្នើសុំឲ្យក្រសួងការងារ ពន្លឿនការដោះស្រាយ បញ្ហាប្រាក់អត្ថប្រយោជន៍ តែក្រុមកម្មករបានទទួល ត្រឹមតែចំលើយដដែលៗ ពីមន្ត្រីរបស់ក្រសួង ដូចសព្វមួយដង៖ នោះគឺឲ្យរងចាំ ទៅមុខទៀត។
អ្នកស្រី សែម មុន្ថា អតីតកម្មកររោងចក្រ ខួយ ស៊ីង ដែលមានទីតាំង ស្ថិតនៅខ័ណ្ឌច្បារអំពៅ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថានៅ១៩ ខែមីនាព្រឹកនេះ ថាពួកគាត់បានប្រមូលគ្នាជាង ១០០នាក់ទៅសួរនាំ និងជម្រុញក្រសួងការងា [...]