ក្រឡាប់រថយន្ដ បន្ទាប់ពីបំបែកឯកត្តកម្មល្បឿន៧៤៣គ.ម/ម៉ោង តែមិនស្លាប់ (vdo)
អ្នកកាន់ចង្កូតរថយន្ដម្នាក់នេះ បានបំបែកឯកត្តកម្មខាងល្បឿនរថយន្ដ ដែលប្រើម៉ាស៊ីនចំហេះបុក មានល្បឿនលឿនបំផុត រហូតដល់ទៅ៧៤៣គីឡូម៉ែត្រ ក្នុងមួយម៉ោង។ គួរឲ្យស្ដាយ ព្រោះដោយសារតែរថយន្ដ ត្រូវបានបើកបរលឿនខ្លាំងដូច្នេះហើយ ទើបវាបានងាកចេញពីផ្លូវ និងបានក្រឡាប់ ហើយតួរថយន្ដបានរមួលចូលគ្នា បង្កភាពប្រហោងពោះ ទៅដល់មិត្តភ័ក្ររបស់លោកមិនតិច។
អាចចាត់ទុកថា ជាសំណាងមួយ ក្នុងចំណោមគ្រោះថ្នាក់មួយលានដង នៅលើលោកយើងនេះ ក៏ថាបាន តែតាមពិតទៅ ការជ្រើសរើសកន្លែងសាកល្បងបំបែកឯកត្តកម្មនេះ ជាកត្តាមួយដ៏សំខាន់ ដែលធ្វើឲ្យអ្នកកាន់ចង្កូតអាចគេចផុតពីគ្រោះថ្នាក់។ ការសាកល្បងបានធ្វើឡើង នៅលើដីបឹងទឹកកកដ៏ធំល្វឹងល្វើយ នៃតំបន់ ប៊នវីល (Bonneville) ដែលស្ថិតនៅចម្ងាយប្រមាណជា ១៨៥គីឡូម៉ែត្រ ពីទីក្រុងសលឡេកស៊ីធី (Salt Lake City ក្នុងរដ្ឋ Utah សហរដ្ឋអាមេរិក) ដែលនៅទីនោះមានទីវាលដ៏ធំ លាតសន្ធឹងលើផ្ទៃក្រឡា ២៦០គីឡូម៉ែត្រការ៉េ។
ដូច្នេះ [...]