គ្លីនតុន-ត្រាំ បន្ត«ឌឺដង» បន្ទាប់ពីតទល់មុខគ្នាលើកទី១
ប៉ុន្តែការជជែកគ្នា ដែលអ្នកផងមើលឃើញថា អ្នកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) បានគ្របសង្កត់ទៅលើលោក ដូណាល់ ត្រាំ (Donald Trump) នេះ គ្រាន់តែជាភាគដំបូង នៃការ«ឌឺដង» ពីសំណាក់អ្នកស្រី គ្លីនតុន និងការវាយប្រហារ ពីសំណាក់លោក ត្រាំ ប៉ុណ្ណោះ។ អ្នកទាំងពីរបានបន្តការផ្ដោះផ្ដងគ្នា យ៉ាងខ្លាំងបន្ថែមទៀត នៅថ្ងៃអង្គារនេះ នៅក្នុងអង្គប្រជុំដ៏ធំសម្បើម ជាមួយអ្នកគាំទ្ររៀងៗខ្លួន។
បេក្ខនារីប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យ អ្នកស្រី ហ៊ីឡារី គ្លីនតុន បានបន្តបរិហារមហាសេដ្ឋី ខាងអចលនវត្ថុ ថាគ្មានបុគ្គលិកលក្ខណៈ និងសមត្ថភាព ក្នុងការបន្តតំណែង ពីលោក បារ៉ាក់ អូបាម៉ា (Barack Obama) ប្រធានាធិបតីអាមេរិក ជិតផុតអណត្តិសព្វថ្ងៃនេះទេ។ អ្នកស្រីបានរំលឹក ពីការបន្ទោស ទៅលើមីក្រូចាប់សម្លេង របស់លោក ដូណាល់ ត្រាំ នោះថា បេក្ខជនមកពីគណបក្សសាធារណរដ្ឋ ពិតជាមានបញ្ហា មកពីខ្លួនឯងផ្ទាល់ [...]