Posts by "សុបិន្ដ"

នៅកាលីហ្វ័រនី នគរបាលពីរនាក់ស្លាប់ និងម្នាក់ទៀតរបួស

នៅកាលីហ្វ័រនី នគរបាលពីរនាក់ស្លាប់ និងម្នាក់ទៀតរបួស

ភ្នាក់ងារនគរបាលពីររូប បានស្លាប់ និងម្នាក់ទៀត បានរងរបួសធ្ងន់ធ្ងរ កាលពីថ្ងៃសៅរ៍ បន្ទាប់ពីកង​កម្លាំង​អាជ្ញាធរ​ទាំងនេះ បានចូល​ទៅ​ធ្វើ​អន្តរាគមន៍ នៅក្នុងហេតុការណ៍ជម្លោះ ជាលក្ខណៈគ្រួសារមួយ  នៅ​ក្នុង​ក្រុង «Palm Springs» នៃរដ្ឋកាលីហ្វ័រនី ភាគខាង​លិច​សហរដ្ឋ​អាមេរិក។ ជនសង្ស័យ ដែលបានបើកការ​បាញ់​ប្រហារ ទៅ​លើ​កង​កម្លាំងនគរបាល ត្រូវបានឃាត់ខ្លួន នៅព្រឹកថ្ងៃអាទិត្យ បន្ទាប់​ពីបាន​​ប្រឈម​មុខ​​ខ្លាំង​ក្លា ជា​មួយ​នឹង​អាជ្ញាធរ អស់ជាច្រើនម៉ោង។

ជនសង្ស័យឈ្មោះ «John Felix» អាយុ២៦ឆ្នាំបានប្រគល់ខ្លួន ឲ្យកងកម្លាំងនគរបាល ហើយត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន។ នគរបាល​តំបន់ បានអះអាងថា យុវជនរូបនោះ មានរបួសស្រាល និងទទួលបានការព្យាបាល ពី​សំណាក់​គ្រូ​ពេទ្យ​រួចហើយ។

នាយនគរបាលតំបន់ លោក «Brian Reyes» បានថ្លែងឲ្យដឹង​នៅក្រោយ​ហេតុការណ៍នោះថា ការបាញ់​ប្រហារ​បាន​កើតឡើង នៅ​ពេល​ដែលភ្នាក់ងារនគរបាលពីររូប ត្រូវបានបញ្ជូន [...]

ភរិយា​បេក្ខជន ត្រាំ វាយ​តម្លៃ​សំដី​ស្វាមី​ខ្លួន ថា​ទទួល​យក​មិន​បាន

ភរិយា​បេក្ខជន ត្រាំ វាយ​តម្លៃ​សំដី​ស្វាមី​ខ្លួន ថា​ទទួល​យក​មិន​បាន

បែបត្រូវដួលបះជើង មុនការប្រកួតមកដល់ហើយ សម្រាប់បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្ស​សាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump)។ កិច្ចសន្ទនាដ៏អាស្រូវ នៅក្នុងខ្សែវីដេអូមួយ ថតជាប់​តាំង​ពី​ឆ្នាំ​២០០៥ ដែលពោរពេញ ដោយពាក្យអសុរស អាសអាភាស ប៉ះពាល់ធ្ងន់ធ្ងរ​ដល់ស្ត្រី និងដែលត្រូវបាន​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​អាមេរិក យកមកទម្លាយនៅពេលនេះ កំពុងរួមរិតរូបភាពរបស់លោក ហើយអាចទាញ​ទម្លាក់​លោក ឲ្យខ្ទាតចេញពីសៃវៀន ដណ្ដើមកៅអីជាប្រធានាធិបតីអាមេរិក ជាស្វ័យប្រវត្តិ ក្នុងប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ។

នៅចំពោះព្យុះសង្ឃរានេះ អ្នកស្រី មេឡានី ត្រាំ (Melania Trump) ភរិយាសព្វថ្ងៃរបស់លោក ដូណាល់ ត្រាំ បាន​ចេញមុខ មកនិយាយជំនួសស្វាមីរបស់អ្នកស្រី ដើម្បីសុំឲ្យបណ្ដាជនអាមេរិកាំង ធ្វើការអភ័យទោស ទៅ​ដល់​អ្វី​ដែល​ជាការ«ជ្រុលជ្រួស»នេះ។ អ្នកស្រីបានទទួលស្គាល់ថា សំដីរបស់លោក ត្រាំ ពិតជាមិនអាច​ទទួល​យក​បាន ហើយ​«បានទៅឆ្ងាយជ្រុល»ពេកហើយ។ [...]

«ភ្ញាក់ចង់ដាច់ផ្ងារ ពេលឃើញកូនគោកើតមក មានក្បាលពីរ»

«ភ្ញាក់ចង់ដាច់ផ្ងារ ពេលឃើញកូនគោកើតមក មានក្បាលពីរ»

អ្នកដែលបានចូលទៅទស្សនា កសិដ្ឋាន «Campbellsville» ដែលស្ថិតក្នុងរដ្ឋ «Kentucky (ភាគខាងកើត-​កណ្ដាល នៃសហរដ្ឋអាមេរិក)» ប្រាកដជាភ្ញាក់ផ្អើលមិនតិចទេ នៅពេលដែលពួកគេ បានឃើញផ្ទាល់​នឹង​ភ្នែក នូវសត្វកូនគោមួយក្បាល ដែលមានក្បាលពីរ និងដែលទើបនឹងកើត ឃើញពន្លឺថ្ងៃ នៅចុងខែកន្លងទៅ។ លោក ស្តេន ម៉ាកឃុប៊ិន (Stan McCubbin) ម្ចាស់កសិដ្ឋានខាងលើ បានរៀបរាប់ប្រាប់តាមទូរទស្សន៍ «WDRB» ឲ្យ​ដឹង​ថា ដំបូងឡើយ អារម្មណ៍លោក​បានរង់ចាំកូនគោភ្លោះ ដែលនឹងកើតចេញ ពីផ្ទៃម្ដាយរបស់វា។

នៅថ្ងៃដែលមេគោឆ្លងទន្លេនោះ លោក ស្ដេន បានចូលរួមជួយបង្កើតកូននេះ ដោយផ្ទាល់។ លោកបាន​ថ្លែង​ឡើង​ថា៖ «ខ្ញុំភ្ញាក់ព្រើត សឹងតែដាច់ផ្ងារ នៅពេលឃើញកូនគោនេះ កើតដំបូង ដោយមានក្បាលពីរ»។ កូន​គោ​ញី​មួយ​នេះ ត្រូវបានលោកដាក់ឈ្មោះ ឡាក់ឃី (Lucky)។ វាមានត្រជៀកពីរ ដូចធម្មតា តែមាន​ក្បាល​ព្រែក​ជា​ពីរ ក្នុងនោះមានច្រមុះពីរ មាត់ពីរ និងភ្នែកបួន។ ភ្នែកពីរ ដែលនៅកណ្ដាល [...]

សារព័ត៌មាន​អាមេរិក​លត់ ដូណាល់ ត្រាំ ថា​ជា​ជន​«បោក​ប្រាស់»

សារព័ត៌មាន​អាមេរិក​លត់ ដូណាល់ ត្រាំ ថា​ជា​ជន​«បោក​ប្រាស់»

ប្រព័ន្ធផ្សព្វផ្សាយ បានលត់លោក ដូណាល់ ត្រាំ (Donald Trump) លែងទុកមុខឲ្យតទៅទៀត។ បក្ខជន​ប្រធានា​ធិបតី​អាមេរិក មកពីគណក្ស​សាធារណរដ្ឋ​រូប​​នេះ រងការវាយប្រហារ​ផ្ទួនៗ នៅក្នុងរយៈពេល​​ចុង​ក្រោយ​នេះ ថា​ជា​ជន«កុហកបោកប្រាស់» និងបានគេសវេសមិនបង់ពន្ធ ដោយស្របច្បាប់ តាំង​​ពី១៨ឆ្នាំ​​​មក​ហើយ។ សារ​ព័ត៌មាន​ធំៗ មានដូចជា «New York Times» និង«CNN» ជាដើម សុទ្ធ​តែ​បាន​ធ្វើការ​បរិហារ ពី​ពាក្យ​​«មុសា»​ជា​ច្រើន​របស់លោក ដូណាល់ ត្រាំ រហូតដល់ធ្វើសេចក្ដីសន្និដ្ឋានថា បេក្ខជន​មក​ពី​គណបក្ស​​សាធារណរដ្ឋ​រូប​នេះ ជា​បេក្ខជន​«បោក​ប្រាស់»ដ៏ធំមួយ នៅ

អានពិស្ដារ
សារព័ត៌មាន «New York Times» ជ្រើសរើស​យក គ្លីនតុន

សារព័ត៌មាន «New York Times» ជ្រើសរើស​យក គ្លីនតុន

សារព័ត៌មានដ៏ល្បី ឈ្មោះ «New York Times» បានលើកឡើង ពីការគាំទ្ររបស់ខ្លួន ជូនទៅអ្នកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) បេក្ខនារីមកពីគណបក្សប្រជាធិបតេយ្យ នៅក្នុងដំណើរប្រកួតប្រជែង ដើម្បី​ក្លាយ​ជា​ប្រធានាធិបតីអាមេរិក ដែលអ្នកស្រីកំពុងឈរឈ្មោះ តតាំងជាមួយនឹងបេក្ខជនម្នាក់ទៀត គឺលោក ដូណាល់ ត្រាំ (Donald Trump) មកពីគណបក្សសាធារណរដ្ឋ។ សារព័ត៌មានបានធ្វើអត្ថាធិប្បាយ លើកសរសើរអ្នកស្រី គ្លីនតុន ពី​ប្រាជ្ញា ចំណេះដឹង បទពិសោធន៍ និងសេចក្ដីក្លាហាន របស់អ្នកស្រី នៅក្នុងសកម្មភាព​នាពេល​កន្លង​មក ដែល​អ្នកស្រីបានធ្វើ សម្រាប់សហរដ្ឋអាមេរិក។

«New York Times» បានលើកមកបង្ហាញ នូវគោលនយោបាយជាច្រើន របស់បេក្ខនារីមកពី​គណបក្ស​ប្រជាធិប​តេយ្យ ថាពោរពេញ ដោយភាពប្រាកដនិយម ខណៈគោលនយោបាយ របស់លោក ដូណាល់ ត្រាំ មក​ពី​គណបក្សសាធារណរដ្ឋ មិនមានអ្វី ដែលចេញពីគំនិតផ្ទាល់ខ្លួន ប៉ុន្តែជាការសន្យាមួយ ដើម្បីយក«ព្រះចន្ទ និង​ផ្កាយ» [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...