Posts by "ប្រាថ្នា"

ស្រ្តី​អតីត​​អ្នក​បឹងកក់​៣នាក់ ត្រូវ​បាន​ចាប់​ខ្លួន​​​ ផ្គើន​សម្ដី​នាយក​រដ្ឋ​មន្ត្រី?

ស្រ្តី​អតីត​​អ្នក​បឹងកក់​៣នាក់ ត្រូវ​បាន​ចាប់​ខ្លួន​​​ ផ្គើន​សម្ដី​នាយក​រដ្ឋ​មន្ត្រី?

ផ្ទុយពីអ្វីដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសដកបម្រាម ហាមមិនអោយជួបជុំគ្នានោះក៏ដោយ តែការ​ចាប់ខ្លួនអ្នកតវ៉ាដោយគ្រាន់តែចង់ធ្វើការបញ្ចេញមតិ នៅតែកើតឡើងដដែល។ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៤នេះ នៅមុខសាលារាជធានីភ្នំពេញ ស្រ្តីអ្នកអតីតភូមិបឹងកក់ ៣នាក់ ត្រូវបានចាប់ខ្លួន ដោយសារពួកគាត់ព្យាយាម​ប្រមូល​ផ្តុំគ្នា​​តវ៉ាអោយមាន​ដំណោះ​ស្រាយ។


អ្នកភូមិបឹងកក់ ស្រែកទាមទារតាមឧឃោសនស័ព្ទ បែរទៅក្នុងសាលារាជធានី នៅថ្ងៃពុធទី២៥ ខែធ្នូ។ (រូបថត MONOROOM.info/ Senghong)

ដីធ្លី - នៅព្រឹកថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៤នេះ ស្រ្តីអ្នកអតីតអ្នកភូមិបឹងកក់៣នាក់ ត្រូវបានចាប់ខ្លួនខ្លួននៅ​ម៉ោងជាង​៨ព្រឹក [...]

ហ្វេសប៊ុក ហ៊ុន សែន ចោទ​​បក្ស​ប្រឆាំង ថា​មាន​«និន្នាការ​ក្រហម»

ហ្វេសប៊ុក ហ៊ុន សែន ចោទ​​បក្ស​ប្រឆាំង ថា​មាន​«និន្នាការ​ក្រហម»

ថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៤ នេះ ទំព័រហ្វេសប៊ុកដែលមានឈ្មោះថា Samdech Hun Sen, Cambodian Prime Minister បានសរសេរនៅក្នុងទំព័ររបស់ខ្លួន ដែលក្នុងន័យចោទប្រកាន់ ទៅលើគណបក្សប្រឆាំង ក្នុងពេលធ្វើបាតុកម្ម​កន្លង​មក ថាជានយោបាយដែលនាំឲ្យខ្មែរបែកបាក់ ហើយថានោះជានយោបាយដែលមាន«និន្នាកាក្រហម»។


រូបភាពអមដោយសំណេរ ដែលរិះគន់គណបក្សប្រឆាំង ថាធ្វើនយោបាយមាន«និន្នាកាក្រហម»។ (រូបថតផ្ដិត​ពី​ហ្វេសប៊ុក)

នយោបាយកម្ពុជា - ក្នុងទំព័រហ្វេសប៊ុកមួយ ដែលមានអ្នកតាមដាន និងចូលចិត្តប្រមាណ ពីរសែននាក់  និងដែល​គេជឿជាក់ថា ទំព័ររបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែននោះ បានសរសេររាយរ៉ាប់នៅលើ«ជញ្ជាំង»របស់ខ្លួនថា ចាប់តាំងពីមុនការបោះឆ្នោតមកទល់ពេលនេះ [...]

ការ​សាកល្បង​រថយន្ត​ក្រុង​សាធារណៈ បញ្ចប់​ទៅ​ដោយ​ជោគជ័យ

ការ​សាកល្បង​រថយន្ត​ក្រុង​សាធារណៈ បញ្ចប់​ទៅ​ដោយ​ជោគជ័យ

នេះជាថ្ងៃចុងក្រោយហើយ នៃសេវារថយន្ដក្រុងក្នុងរាជធានីភ្នំពេញ បន្ទាប់ដាក់អោយសាកល្បងដំណើរការ​អស់​រយៈពេលមួយខែកន្លងមកនៅតាមបណ្តោយផ្លូវមុនីវង្ស។


សេវារថយន្ដក្រុង ដែលបានដាក់ឲ្យប្រើប្រាស់ពេញមួយខែ នៅរាជធានីភ្នំពេញ។ (រូបថត AP)

សេវាសាធារណៈ - នៅថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៤ នេះការសាកល្បងដាក់អោយប្រើប្រាស់ សេវារថយន្ដក្រុង​សាធារណៈនឹងត្រូវបានបញ្ចប់។ គម្រោងសាកល្បងរថយន្តក្រុងសាធារណៈ ដែលបានសម្ពោធដាក់​ឲ្យប្រើប្រាស់​ពេញមួយខែ ចាប់ពីថ្ងៃទី០៥ ខែកុម្ភះដល់ថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៤ ក្នុងគោលបំណងអោយប្រជាពលរដ្ឋ ក្នុង​រាជធានីភ្នំពេញទាំងអស់ កែប្រែទម្លាប់ក្នុងការប្រើប្រាស់យានជំនិះផ្ទាល់ខ្លួន មកប្រើប្រាស់របស់រួមដើម្បីជួយសង្គម កាត់បន្ថយការបំពុលបរិស្ថាន និងការកកស្ទះចរាចរណ៍។

[...]
សាលា​​រាជធានី​​ មិន​ឲ្យ​ធ្វើ​​វេទិកា​​សាធារណៈរបស់​សហជីព នៅ​​ថ្ងៃ​​៨មីនា

សាលា​​រាជធានី​​ មិន​ឲ្យ​ធ្វើ​​វេទិកា​​សាធារណៈរបស់​សហជីព នៅ​​ថ្ងៃ​​៨មីនា

បន្ទាប់ពីកិច្ចប្រជុំ​មួយរវាង សាលារាជធានីភ្នំពេញ និងតំណាងសហជីពមួយចំនួនរួចមក សាលារាជធានីភ្នំពេញ មិន​អនុញ្ញាត​អោយសហជីពធ្វើវេទិកាសាធារណៈ នៅទីលានប្រជាធិបតេយ្យនោះឡើយ។ ការហាមឃាត់នោះ ត្រូវបាន​លើកមកបញ្ជាក់ថា ស្ថិតក្រោមហេតុផលសន្តិសុខសណ្តាប់ធ្នាប់។


ក្រុមកម្មករធ្វើបាតុកម្មនៅខាងមុខក្រសួងការងារ លើវិថីសហព័ន្ធរ៉ូស្ស៊ី កាល់ពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៣។ (រូបថត MONOROOM.info/O.Vary)

សិទ្ធិ - នៅព្រឹកថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៤នេះ សាលារាជធានីភ្នំពេញ និងតំណាងសហជីពធំៗមួយចំនួន បានជួប​ប្រជុំដើម្បីទាក់ទងនឹងការសុំធ្វើវេទិកាសាធារណៈ របស់សហជីពនៅថ្ងៃទី៨ ខែមីនា ដើម្បីទាមទារឲ្យរដ្ឋាភិបាល និង​និយោជក​ដោះស្រាយបញ្ហាមួយចំនួន [...]

កម្ពុជា៖ កងកម្លាំងរារាំងក្បួនដង្ហែរ និង​ដក​ហូត​សម្ភារៈ​របស់​អ្នក​តវ៉ា

កម្ពុជា៖ កងកម្លាំងរារាំងក្បួនដង្ហែរ និង​ដក​ហូត​សម្ភារៈ​របស់​អ្នក​តវ៉ា

ការរគ្រោងទុករបស់ក្រុមអ្នកតវ៉ា ដើម្បីអោយដោះលែងអ្នកទាំង២១នាក់ ដែលគ្រោងធ្វើពិធីបួងសួង​នៅតុលាការ​កំពូលមិនបានសម្រេច ដោយសារមានការរារាំងពីសមត្ថកិច្ច​ មិនអោយក្រុមអ្នកតវ៉ាទាំងនោះ​ដង្ហែរក្បួនទៅធ្វើពិធី​បួងសួងរបស់ពួកគេបាន។ មិនត្រឹមតែប៉ុណ្ណោះ មានការដកហូតនូវសម្ភារៈរបស់ក្រុមអ្នកតវ៉ាយកទៅបាត់នោះ ថែមទៀត។


ក្រុមអ្នកតវ៉ាបានធ្វើពិធីបួងសួង នៅមុខរូបចម្លាក់តេជោមាស តេជោយ៉ត ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

សិទ្ធិ - នៅថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៤នេះ ពិធីហែក្បួនទៅមុខតុលាការកំពូល ដើម្បីបួងសួងដើម្បីអោយ​តុលាការ​ដោះលែងអ្នកជាប់ឃុំអ្នកទាំង២១នាក់ នៅគុកត្រពាំងផ្លុងខេត្តកំពុងចាម ត្រូវបានរារាំងពីសំណាក់​កងកម្លាំង​សមត្ថកិច្ច។ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...