និស្សិតពេទ្យ៖ ការប្រលងថ្នាក់ជាតិ មានភាពមិនប្រក្រតី
និស្សិតពេទ្យ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ប្រមាណជាង១៤០នាក់បាននាំគ្នាធ្វីបាតុកម្មតវ៉ា ដោយស្នើអោយសាកលវិទ្យាល័យមួយនេះ លុបចោលនូវការប្រលងថ្នាក់ជាតិសម្រាប់និស្សិតជំនាន់ទី៣៤។
ផ្លាកខាងក្រៅនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ (រូបថត MONOROOM.info/ S.Tith)
ការអប់រំ - និស្សិតម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានអោយដឹងថា មូលហេតុដែលក្រុមនិស្សិតមកតវ៉ានៅទី១១ ខែមេសា ឆ្នាំ២០១៤នេះ ដោយឈរលើមូលហេតុទាក់ទងទៅនឹងអនុក្រិត្យ ដែលចេញដោយរដ្ឋាភិបាលឆ្នាំ២០០៧ គឺអ្នកដែលចូលប្រលងថ្នាក់ គឺត្រូវតែប្រលងថ្នាក់ជាតិ។ និស្សិតផ្នែកវិជ្ជសាស្រ្តរូបនេះបន្តថា៖ «សម្រាប់ពួកខ្ញុំ គឺចូលតាំងឆ្នាំ២០០៥ [...]