Posts by "ប្រាថ្នា"

ការ​ធ្លាក់​ចុះ​នៃ​សីលធម៌​ខ្មែរ តើ​ជា​កំហុស​អ្នកណា?

ការ​ធ្លាក់​ចុះ​នៃ​សីលធម៌​ខ្មែរ តើ​ជា​កំហុស​អ្នកណា?

«តើនៅសង្ឃឹមអីទៀត បើខ្មែរសរសេរនិងនិយាយមិនត្រូវទេ ចុះទម្រាំសីលធម៌...?» នេះជាការឡើង របស់ក្រុមអ្នក អភិរក្សសីលធម៌ ជជែកពិភ្សាគ្នា ពីបញ្ហាធ្លាក់ចុះនៃសីលធម៌ ដែលធ្លាប់តែទទួលស្គាល់ពីបណ្តាប្រទេសនានា។


តារាខ្មែរ៖ កញ្ញា សីម ថៃណា (ខាងឆ្វេង) និងនាង យក់ ថិករដ្ឋា។ (រូបថតសហការី)

សិលធម៌ខ្មែរ - នៅសម័យបច្ចុប្បន្ននេះ សីលធម៌ខ្មែរ ត្រូវបានមើលឃើញថា បានធ្លាក់យ៉ាងខ្លាំង ទាំងសម្ដីសម្ដៅ ទាំង​ការស្លៀកពាក់​របស់​យុវវ័យ សិស្សសាលា។ ជាពិសេសនោះ ការស្លៀកពាក់របស់​អ្នកសិល្បៈ ដែលជាគំរូមួយ​សម្រាប់​ទស្សនិកជន និងការប្រើប្រាស់ពាក្យពេជន៍របស់មនុស្សមួយចំនួន ធ្វើឱ្យសីលធម៌ដ៏ផូផង់នៃសង្គមខ្មែរ កាន់តែធ្លាក់​ចុះ។ [...]

កែវ នីសា មាន​បញ្ហា​អ្វី បាន​ជា​ចង់​យំ?

កែវ នីសា មាន​បញ្ហា​អ្វី បាន​ជា​ចង់​យំ?

ក្រោយពីតារាសម្តែងល្បីឈ្មោះ អ្នកនាង កែវ នីសា បានបង្ហោះសារចេញពីដួងចិត្ត ទស្សនិកជនអ្នកគាំទ្ររូបនាង បាន​ឆ្ងល់ថា តើសារនេះមានហេតុភេទកើតចេញពីអ្វី? តើពេលនេះ អ្នកនាង កែវ នីសា កំពុងជួបបញ្ហាឬ?


អ្នកនាង កែវ នីសា។ (រូបថតហ្វេសប៊ុក)

តារា - ជាមួយរូបថតមួយសន្លឹក និងសារដែលសរសេរនៅលើទំព័រហ្វេសប៊ុក ដែលមានគណនីឈ្មោះ Keo NiSa នៅ​ថ្ងៃនេះ តារាស្រីសម្តីស្រទន់អ្នកនាង កែវ នីសា បានធ្វើឱ្យប្រិយមិត្តអ្នកចូលចិត្តនាង និងទស្សនិកជន ចោទជា​ចម្ងល់​ថា តើមានបញ្ហាអ្វីកើតឡើង ចំពោះម៉េម៉ាយសាច់សខ្ចីរូបនេះ បានជាធ្វើឱ្យអ្នកនាងចង់យំ យ៉ាងដូច្នេះ?

បើទោះជាគេមិនដឹងឲ្យប្រាកដ ថាតើទំព័រហ្វេសប៊ុកនោះ ជារបស់នាងពិតប្រាកដ ឬយ៉ាងណាក៏ដោយ តែសារដែល​ទំព័រនេះសរសេរថា [...]

អីយ៉ា! ពេជ្រ សោភា ផាត់​មុខ​ថ្មី ស្អាត​ឬ​ទេ? (pic)

អីយ៉ា! ពេជ្រ សោភា ផាត់​មុខ​ថ្មី ស្អាត​ឬ​ទេ? (pic)

បើទោះបីជាទស្សនិកជនមើលឃើញថា កញ្ញា ពេជ្រ សោភា កំពុងតែជួបរឿងក្រៀមក្រំក៏ដោយ តែតាមហ្វេសប៊ុក​របស់នាង មើលទៅនាង មិនបង្ហាញអារម្មណ៏ក្រៀមក្រំអ្វីនោះទេ។ ជាពិសេសជាងនេះទៅទៀត ថ្មីៗនេះ ពេជ្រ សោភា បានលេង«ស្ទីល»តែងមុខថ្មី ក្មេងជាងមុន មើលសឹងតែមិនចង់ស្គាល់។


កញ្ញា ពេជ្រ សោភា អ្នកចម្រៀង របស់ផលិកម្មហង្សមាស។ (រូបថត ហ្វេសប៊ុក)

តារា - ជាមួយរូបថតជាច្រើនសន្លឹក ដែលបង្ហោះក្នុងគណនីហ្វេសប៊ុករបស់ខ្លួន ជាមួយនឹងរចនាបទផាត់មុខថ្មី ពេជ្រ សោភា មើលទៅប្រៀបបាន តារាកូរ៉េវ័យ១៧ឆ្នាំ។ បើទោះបីជាវ័យរបស់កញ្ញា កាន់តែជ្រេបន្តិចមែន តែរូមសម្ផស្ស​របស់កញ្ញានៅតែស្រស់ស្អាត បាន ឆក់ដួងចិត្តបុរសមិនតិចនោះទេ។ តែគួរឱ្យស្តាយ ដែលកញ្ញាមានម្ចាស់ចិត្តរួច​ទៅ​ហើយ។

[...]
«Major Cineplex» រោង​ភាពយន្ត 4DX ចាប់​ផ្តើម​បើក​ទ្វា​នៅ​កម្ពុជា

«Major Cineplex» រោង​ភាពយន្ត 4DX ចាប់​ផ្តើម​បើក​ទ្វា​នៅ​កម្ពុជា

«Major Cineplex» ជារោងភាពយន្តមួយ ដែលទើបនឹងតម្លើងរួចរាល់ និងទំនើបបំផុតនៅក្នុងប្រទេសកម្ពុជា បាន​បើកដំណើរហើយ នៅក្នុងផ្សារទំនើបរបស់ជប៉ុន អ៊ីអនម៉ល ដែលកន្លងមក ទាល់តែតាមបណ្ដាប្រទេស ដែល​មាន​វិស័យភាពយន្តរីកចម្រើនខ្លាំង ទើបគេឃើញមានរោងកុន ដែលមានកម្រិតស្ដង់ដារបែបនេះ។


នេះជារូបបង្ហាញ ពីបច្ចេកវិទ្យា 4DX នៃការបញ្ចាំងភាពយន្ដ។ (រូបថត ឯកសារ)

ភាពយន្ត - រោងភាពយន្តបំពេញដោយបច្ចេកវិទ្យាទំនើប ដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា ត្រូវបានបើក​ឲ្យ​ដំណើរការ​ហើយ។ រោងភាពយន្ត ដែលទើបមានលើកដំបូងនៅកម្ពុជានេះ មានឈ្មោះថា«Major Cineplex» ដែល​ធ្វើអោយកម្ពុជា ក្លាយជាប្រទេសមានរោងកុនទំនើបលំដាប់ទី ២ ប្រចាំតំបន់ បន្ទាប់ពីប្រទេសថៃ ។

[...]
វ៉ាឌី ភាលីង វិល​មក​សង្វៀន​សិល្បៈ​វិញ តាម​រយៈ​ផលិតកម្ម​មួយ

វ៉ាឌី ភាលីង វិល​មក​សង្វៀន​សិល្បៈ​វិញ តាម​រយៈ​ផលិតកម្ម​មួយ

ក្រោយពីលេចលឺដំណឹងថា តារាសាច់សខ្ចី កញ្ញា វ៉ាឌី ភាលីង ត្រៀមវិលរកអាជីពដើម ជាអ្នកចម្រៀងវិញនោះ  ឥលូវ​នេះ​ដំណឺងនោះ បានក្លាយជាការពិតមែន។ បើសូម្បីរូបកញ្ញាផ្ទាល់ ក៏ទទួលស្គាល់យ៉ាងពេញទំហឹង គឺកញ្ញា​បាន​ចូល​ចាប់ផ្តើមអាជីពនេះជាថ្មី ក្នុងផលិតកម្មចម្រៀង ដាយអ៊ឺមេន ញូសិក (Diamond Music)។


កញ្ញា វ៉ាឌី ភាលីង (រូបកណ្ដាល)។ (រូបថតហ្វេសប៊ុក)

តារា - អតីតតារាចម្រៀងស្រី និងជាសមាជិកក្រុមចម្រៀងរៃមាស តោមាស កញ្ញា វ៉ាឌី ភាលីង ថ្មីៗនេះ លេចឮ​ដំណឹង​មកថា វ៉ាឌី ភាលីង បានវិលមកប្រកបអាជីពចាស់ជាអ្នកចម្រៀង ក្រោយពីដកខ្លួនពីសង្វៀនសិល្បៈចម្រៀង​ជិត៣ឆ្នាំ មកហើយនោះ។

ដំណើរវិលរកឆ្នាំងចាស់នេះ ត្រូវបានគេដឹងថា តារាចម្រៀងសាច់សខ្ចី [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...