ហូ វ៉ាន់៖ អ្នកកំពុងជាប់ឃុំ នឹងត្រូវដោះលែងឆាប់ៗ ព្រោះចរចាកំពុងត្រូវគ្នា
«ខ្ញុំសង្ឃឹមនោះ វាហួសពីសង្ឃឹមយ៉ាងមុតមាំ ថាហេតុផលទូទៅនៃនយោបាយ កាន់តែបានល្អប្រសើរ។ ហេតុដូច្នេះសភាពការណ៍រឿងនេះ ជារឿងនយោបាយ ខ្ញុំយល់ថាទាំងអស់គ្នានឹងយល់ពីអ្វី ដែលត្រូវតែដោះលែងដើម្បីសាមគ្គីជាតិ ដើម្បីប្រទេសជាតិរបស់យើង» នេះជាការថ្លែងរបស់លោក ហូ វ៉ាន់ តំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ ដោយឆ្លើយតបនឹងសំនួររបស់អ្នកសារព័ត៌មាន ថាតើអ្នកជាប់ចោទទាំង១៨នាក់ ព្រមទាំងតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ ដែលនឹងទៅបំភ្លឺនៅតុលាការថ្ងៃទី៨ មករាស្អែកនេះ អាចនឹងមានសង្ឃឹមបានចេញនៅក្រៅឃុំដែរឬទេ?
ការថ្លែងរបស់តំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ និងជាជនជាប់ចោទមួយរូប ដែលត្រូវទៅបំភ្លឺទាក់ទងករណីព្រឹត្តការណ៍ហិង្សា នៅលើស្ពាននាគរូបនេះ បានធ្វើឡើងបន្ទាប់ពីលោកបានទៅចូលសួរសុខទុក្ខ [...]