ក្រសួងអប់រំទប់ស្កាត់ភាពមិនប្រក្រតី នៅថ្ងៃបុណ្យនៃសេចក្តីស្រលាញ់
សេចក្តីណែនាំដែលចុះហត្ថលេខា ដោយរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានឱ្យដឹងថា ដើម្បីពង្រឹងការអនុវត្ដបទបញ្ជាផ្ទៃក្នុង សម្រាប់គ្រឹះសា្ថនសាធារណៈ ក្រសួងបានណែនាំ ស្ដីពីវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងទិវាបុណ្យនៃក្ដីស្រឡាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅចំណុចមួយចំនួន។
វិធានការនេះ ធ្វើឡើងបន្ទាប់ពី ក្រសួងអប់រំយុវជន និងកីឡាបានសង្កេតឃើញថា ជារៀងរាល់ឆ្នាំនៅថ្ងៃទី១៤ ខែកុម្ភៈ ដែលជាទិវាបុណ្យនៃសេចក្តីស្រលាញ់ ជាឱកាសមួយធ្វើឱ្យសិស្សានុសិស្សមួយចំនួន យល់ច្រលំថា បុណ្យនេះជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍។
សេចក្តីណែនាំដដែលបានស្នើរឱ្យគ្រឹះស្ថានអប់រំទាំងអស់ ត្រូវៈ
១. ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្ស តាមគ្រប់មធ្យាបាយ ដូចជាតាមរយៈការប្រជុំ នៅពេលគោរពទង់ជាតិ [...]