Posts by "ដារា រិទ្ធ"

នរណា​ជា​ឃាតករ​ សម្លាប់​ឧកញ៉ា អ៊ឹង ម៉េងជឺ?

នរណា​ជា​ឃាតករ​ សម្លាប់​ឧកញ៉ា អ៊ឹង ម៉េងជឺ?

ភាពអាថ៌កំបាំង នៅតែបន្តមាន... ក្នុងសំនុំរឿងឧក្រិដ្ឋ បាញ់សម្លាប់កណ្ដាលរាជធានី យ៉ាងសហាវព្រៃផ្សៃ ពី​សំណាក់​ខ្មាន់កាំភ្លើងមួយរូប ទៅលើលោកឧកញ៉ា អ៊ឹង ម៉េងជឺ ឲ្យដួលស្លាប់ នៅក្នុងថ្លុកឈាមភ្លាមៗ នឹង​កន្លែង​ កាល​ពី​ថ្ងៃ​ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅ។ បុរសអ្នកមានប្រាក់ អាយុ ៥៣ឆ្នាំរូបនេះ បានចុះពីរថយន្ដ​ធុន​ ឡិចស៊ីស របស់​លោក នៅមុខហាងលក់ផ្លែឈើ «ឡោ តិចសេង» ម្តុំ​អាងទឹកអូឡាំពិក ហើយត្រូវបាន​​បុរស​មាឌ​ក្រអាង​ម្នាក់ ដក​កាំភ្លើងឈរជំទែងបាញ់សន្ធាប់ ឲ្យស្លាប់យ៉ាងអាណោចអាធម។

វីដេអូសុវត្ថិភាព ដែលត្រូវបានបង្ហោះផ្សាយ លើបណ្ដាញសង្គម នៅប៉ុន្មានម៉ោងក្រោយឃាតកម្ម បាន​បង្ហាញ​ឲ្យ​ឃើញ​ថា បន្ទាប់​ពី​បានធ្វើសកម្មភាពរួច ខ្មាន់កាំភ្លើង បានលោតឡើង ជិះពីក្រោយម៉ូតូមួយ ដែល​ឈប់​ចាំ​នៅ​ក្បែរ​នោះ មុន​នឹង​បើក​ចេញ​ទៅ ដោយគ្មានភាពស្ទាក់ស្ទើរ​អ្វីទាំងអស់។

នៅជាងមួយសប្ដាហ៍ក្រោយមក ជនសង្ស័យ៤នាក់ ត្រូវបានចាប់ខ្លួន [...]

ហ៊ុន សែន មាន​ងារ​ថ្មី​ថា​ជា​នាយក​រដ្ឋមន្ត្រី​ជំនាញ... ខាង​ផ្លូវ​ភេទ

ហ៊ុន សែន មាន​ងារ​ថ្មី​ថា​ជា​នាយក​រដ្ឋមន្ត្រី​ជំនាញ... ខាង​ផ្លូវ​ភេទ

«នាយករដ្ឋមន្ត្រីជំនាញ ខាងស៊ើបរឿងផ្លូវភេទ» ទំនងក្លាយជាងារថ្មីមួយ សម្រាប់លោក ហ៊ុន សែន បន្ទាប់​ពី​លោក បាន​សរសេរ​ទម្លាយ នៅលើទំព័រ​ហ្វេសប៊ុក​របស់លោក នូវអាថ៌កំបាំងស្ត្រីយកប្ដីគេម្នាក់ ដែល​លោក​អះអាង​ថា ជារឿងអាស្រូវផ្លូវភេទ របស់មន្ត្រីស្រីខ្មែរកាត់បារាំង របស់អង្គការ​ឃ្លាំមើល​ពិភពលោក ដែល​ហៅ​ជា​ភាសា​អង់គ្លេស «Global Witness»។

នាយក​រដ្ឋមន្ត្រី​កម្ពុជា បានសរសេររឿងរ៉ាវអាថ៌កំបាំងនេះ នៅក្នុងផ្នែក​ដាក់​​មតិ​យោបល់ នៃទំព័រហ្វេសប៊ុក​ ដូច្នេះ​ថា៖ «រឿង Global Witness ចាប់​ផ្តើម​ពីបុគ្គលិក​ស្រីម្នាក់ ខ្មែរកាត់​បារាំង ទៅធ្វើការ​នៅ​កម្ពុជា ទៅលួច​សាហាយ​ជាមួយប្តីគេ ដល់ប្រពន្ធគេ​ទៅតាមរករឿង​ដល់ផ្ទះ បែជាចោទថា អ្នករក​សុីកាប់​ឈើ ទៅ​រក​រឿង»។

លោក ហ៊ុន សែន នៅបានពន្យល់ថា បុគ្គលិកស្ត្រីរូបនោះ មានម្ដាយជាតិខ្មែរ និងឪពុកជាតិបារាំង។ លោក​បាន​​សរសេរ​​បញ្ជាក់ទៀតថា៖ «ពេលនោះ [...]

ហ៊ុន សែន ប្រាប់​«Global Witness»​ឲ្យ​ឈប់​​ឆ្កួត និង​ត្រូវ​រៀន​ថែម

ហ៊ុន សែន ប្រាប់​«Global Witness»​ឲ្យ​ឈប់​​ឆ្កួត និង​ត្រូវ​រៀន​ថែម

ដើម្បីប្រតិកម្ម តបទៅនឹងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយកាលពីថ្ងៃពុធ ទី១៨ ខែមករា របស់អង្គការឃ្លាំ​មើល​ពិភពលោក ហៅជាភាសាអង់គ្លេសថា «Global Witness» លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជ្រើសរើស​ពាក្យដ៏ពិសេសៗ មានដូចជា «ល្ងង់ - ឆ្កួតលីលា និងឡប់»ជាដើម មកសរសេរ​ហៅ​អង្គការ​អន្តរជាតិ​មួយ​នេះ នៅលើទំព័រហ្វេសប៊ុករបស់លោក។ លោកថែមទាំងប្រាប់ឲ្យអង្គការមួយនេះ គួរទៅចូល​រៀន​បន្ថែម​ទៀត​ផង។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះ អង្គការអន្តរជាតិ ដែលមានទីស្នាក់ការធំ នៅក្នុងរាជធានី ឡុងដ៍ នៃ​ចក្រភព​អង់គ្លេស បានរិះគន់លោក ហ៊ុន សែន និងរបបដឹកនាំរបស់លោក តាមរយៈការ​ស៊ើប​អង្កេត​របស់​ខ្លួន ថា​ពោរ​ពេញ​ដោយអាថ៌កំបាំង ការបំផ្លិចបំផ្លាញធនធានធម្មជាតិ អំពើពុករលួយ បក្ខពួក​និយម ជាមួយ​នឹង​ការ​ក្ដោប​ក្ដាប់ នៅក្នុងដៃនៃសមាជិកគ្រួសារត្រកូល «ហ៊ុន» នូវសរសៃឈាមសេដ្ឋកិច្ចជាតិកម្ពុជា។ អង្គការ «Global Witness» បាន​សរសេរ​ថា៖ «កម្ពុជា [...]

អង្គការ​ឃ្លាំ​មើល​ពិភពលោក ជា​ក្រុម​«ប្រតិកិរិយា»?

អង្គការ​ឃ្លាំ​មើល​ពិភពលោក ជា​ក្រុម​«ប្រតិកិរិយា»?

នៅក្នុងសម័យកាល ដែលសម្បូរ​ដោយ​សង្គ្រាម​ចិត្តសាស្ត្រ ឬហៅ​ម្យ៉ាង​ទៀត ថាជា​សង្គ្រាម​«មនោគមន៍​វិជ្ជា» ពាក្យប្លែកៗ មានន័យ​មិនធម្មតា​ជាច្រើន តែងត្រូវ​បាន​យក​មកប្រើ ដើម្បីសម្គាល់ ឬហៅក្រុមបដិបក្ខរបស់ខ្លួន ជាពិសេស ដើម្បីជាឃ្លាដូចៗគ្នាមួយ សម្រាប់ឲ្យបរិវា អ្នកហែហមទាំងឡាយ យក​ទៅ​សូត្របន្ទរ​តាម។ នៅ​ក្នុង​សម័យ​កុម្មុយនីស​​ប្រល័យ​ពូជសាសន៍ មានពាក្យច្រើនណាស់ ដែលបានចេញមក ពីកម្មាភិបាលខ្មែរក្រហម ដូច​ជា​ពាក្យ «ខ្មាំង​ប្រឆាំង​បដិវត្ត ឬប្រឆាំងអង្គការ» «ខ្មាំងបង្កប់ CIA ឬ KGB» បូករួមនិងពាក្យស្លោក ដាច់​ណាត់​ដ៏​ច្រើន​ដទៃទៀត។

លុះមកដល់​សម័យ​កុម្មុយនីសបែបថ្មី ដែលដាក់ឈ្មោះខ្លួនឯង ថាជារបប «សាធារណរដ្ឋប្រជាមានិតកម្ពុជា» ក្រោយឆ្នាំ១៩៧៩ ទាហាន​និង​កម្មាភិបាល​ខ្មែរ​ក្រហម​​រត់​ចោល​ជួរ​​ជា​ច្រើននាក់ ដែលត្រូវបានបន្តុប ឲ្យ​ឡើង​ធ្វើ​ជាមេដឹកនាំ នៅក្នុងរបបថ្មីនេះ ក៏បានប្រើប្រាស់ពាក្យសល់ ពីរបបខ្មែរក្រហមខ្លះ [...]

ហ៊ុន សែន លាប​ពណ៌​ឲ្យ​អ្នក​កាសែត ដែល​មិន​​ត្រូវ​បាន​អញ្ជើញ

ហ៊ុន សែន លាប​ពណ៌​ឲ្យ​អ្នក​កាសែត ដែល​មិន​​ត្រូវ​បាន​អញ្ជើញ

ក្រុមអ្នកសារព័ត៌មាន​ដែលបានចូលរួមពិធី «ពិធីជួបជុំ និងទទួលទាន អាហារពេលល្ងាច ជាមួយអ្នក​សារព័ត៌មាន​ក្នុងស្រុក» នៅយប់​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហៅថា ជាអ្នក​សារព័ត៌មាន​​«ធម្មតា» ទោះ​អ្នក​សារព័ត៌មាន​ខ្លះ​ទាំងនោះ រងការរិះគន់ថា ជាអ្នកសារព័ត៌មាន​«អែបអប»​រដ្ឋាភិបាល ឬមាននិន្នាការ ស្និតនឹងគណបក្សប្រជាជនកម្ពុជា របស់​លោក​ក៏ដោយ។ សម្រាប់​អ្នកសារព័ត៌មាន​ដទៃ​ទៀត (ទោះមួយចំនួន ឬទាំងអស់ក៏ដោយ) ដែល​​មិនទទួលបានការអញ្ជើញ ឲ្យចូលរួម​ក្នុង​ពិធីនេះ ត្រូវ​បាន​លោក ហ៊ុន សែន លាបពណ៌ឲ្យថា ជា​«អ្នក​សារព័ត៌មាន​​បក្ស​ប្រឆាំង»។

តែអ្នកសារព័ត៌មាន ដែលតែងហៅខ្លួនឯងថា ជាអ្នកសារព័ត៌មាន«ឯករាជ្យ» យកការណ៍អ្វីៗតែង​មិន​ស្រប​នឹង​រដ្ឋាភិបាល ឬគណបក្ស​ប្រជាជនកម្ពុជានោះ ក៏សូមកុំបារម្ភថ្វី ដ្បិតលោក ហ៊ុន សែន បានសរសេរសន្យា នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់លោកថា រដ្ឋាភិបាល​លោក នឹងអញ្ជើញអ្នកសារព័ត៌មាន [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...