ហ៊ុន សែន ថាកសិករកម្ពុជាត្រូវពង្រឹងជំនាញបន្ថែម
នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន សែន បានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះវិស័យកសិកម្មកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ តែវិស័យកសិកម្មកម្ពុជា នៅមានបញ្ហាប្រឈមច្រើននៅឡើយ ពិសេសនោះ គឺចាំបាច់ត្រូវពង្រឹងជំនាញបន្ថែមដល់កសិករ។
នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន។
កសិកម្ម - បំពាក់បំប៉នសមត្ថភាពជំនាញដល់កសិករ និងធានាថាពួកគេមានលទ្ធភាពខ្លាំង ជាងពេលបច្ចុប្បន្ន ដើម្បីមានលទ្ធភាពកាន់តែប្រសើរឡើង ក្នុងការផលិតកសិផល ស្របតាមយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល ទៅប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ គឺជាភារៈកិច្ចរបស់ភាគីពាក់ព័ន្ធ ត្រូវធ្វើជាមួយគ្នា។ នេះជាការអំពាវនាវរបស់ លោក ហ៊ុន សែន ក្នុងពិធីបិទសន្និបាត [...]