ផៃ ស៊ីផាន៖ ការលើកឡើងពីសាលាក្តីខ្មែរក្រហមរបស់បក្សប្រឆាំង ជាភាពល្ងង់ខ្លៅ
មន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានលើកឡើងថា សាលាក្តីខ្មែរក្រហមត្រូវបានបង្កើតឡើង ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះកម្ពុជា ហើយតុលាការមួយនេះ ដំណើរការទៅមុខបាន ចាំបាច់ត្រូវពឹងផ្អែកលើផ្លូវច្បាប់ និងកត្តារួមផ្សំផ្សេងទៀត ដោយមិនផ្អែកទៅលើបុគ្គលណាមួយ ឬគណបក្សនយោបាយណាមួយ នោះទេ។
សាលាក្ដី នៅពេលបើកសវនាការកាត់ទោស។ រូបថតរបស់សាលាក្ដី។
ច្បាប់ - «បើគាត់ (គណបក្សសង្រ្គោះជាតិ) តាមដានសាលាក្តីខ្មែរក្រហម គាត់ប្រាកដជាដឹងពីស្ថានភាពសាលាក្តីខ្មែរក្រហម ហើយអាចនិយាយពីការទទួលខុសត្រូវ និងមិនបានបង្ហាញពីភាពល្ងង់ខ្លៅ។ គ្នានអ្នកណាបង្ខំតុលាការឲ្យដើរតាមឆន្ទៈខ្លួននោះទេ គឺធ្វើតាមនីតិវិធីច្បាប់:» នេះជាការពន្យល់របស់លោកផៃ [...]