Posts by "អ៊ុំ បូរី"

ផៃ ស៊ីផាន៖ កម្ពុជា​គួរ​ជា​អ្នក​សម្រប​សម្រួល ក្នុង​ភាគី​វិវាទ​នយោបាយ​ថៃ

ផៃ ស៊ីផាន៖ កម្ពុជា​គួរ​ជា​អ្នក​សម្រប​សម្រួល ក្នុង​ភាគី​វិវាទ​នយោបាយ​ថៃ

អ្នកនាំពាក្យឲ្យរដ្ឋាភិបាលកម្ពុជា បានបង្ហាញការយល់ឃើញរបស់លោកថា ប្រទេសកម្ពុជាគួរតែធ្វើ ជាអ្នក​សម្រប​សម្រួលរវាងភាគីជម្លោះ នយោបាយផ្ទៃក្នុងរបស់ប្រទេសថៃ ជាជាងឈរនៅជាមួយភាគីណាមួយ ក្នុងជម្លោះ​នយោបាយ​ថៃ។ ការអះអាងនេះ បានកើតឡើងក្រោយពី ធ្លាយដំណឹងថា លោក ថាក់ស៊ី ស៊ីណាវ៉ាត្រា ចង់បង្កើត​ឲ្យ​មានរដ្ឋាភិបាលនិរទេសក្រៅប្រទេស ដោយសុំកម្ពុជាធ្វើជាទីជំរក។


ក្រុមអាវក្រហមថៃ លើករូបលោក ថាក់ស៊ីន រីរជនរបស់គេ។ (រូបថត AFP)

នយោបាយថៃ - មន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន បានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លូន នៅថ្ងៃទី២៦ ខែឧសភានេះថា៖ «ខ្ញុំយល់ឃើញថា កម្ពុជាអាចមានលទ្ធភាពជាភាគី ជាអ្នកសម្របសម្រួល ដើម្បី​សន្តិភាព សាមគ្គីភាព និងប្រជាធិបតេយ្យរបស់ថៃ [...]

សម រង្ស៊ី ស្នើ ប៊ុន រ៉ានី ឲ្យ​ជួយ​ជន​រង​គ្រោះ

សម រង្ស៊ី ស្នើ ប៊ុន រ៉ានី ឲ្យ​ជួយ​ជន​រង​គ្រោះ

ប្រធានគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី ក្រោមហេតុផលមនុស្សធម៌ បានទទូចដល់លោកស្រី ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា និងជាភរិយាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យជួយផ្តល់ជំនួយមនុស្សធម៌បន្ទាន់ ដល់ជនរងគ្រោះមកពីខេត្តក្រចេះ។


លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម។

ជំនួយ - លោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានបញ្ជាក់លើទំព័រហ្វេសប៊ុក ផ្លូវការរបស់ខ្លួន នៅថ្ងៃទី២៤ ខែឧសភា នេះថា៖ «ម្សិលមិញនេះ ខ្ញុំបានស្នើឲ្យលោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម ផ្តល់​ជំនួយមនុស្សធម៌ ដល់ពលរដ្ឋប្រមាណ ៤០០គ្រួសារ ដែលរងគ្រោះ ដោយសារការបណ្តេញចេញពីដីធ្លី ផ្ទះសម្បែង នៅឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។»

[...]
បក្ស​សង្រ្គោះ​ជាតិ៖ កម្ពុជា​មិន​ត្រូវ​ទទួល​សំណើ ជន​ភៀស​ខ្លួន​អូស្រ្តាលី

បក្ស​សង្រ្គោះ​ជាតិ៖ កម្ពុជា​មិន​ត្រូវ​ទទួល​សំណើ ជន​ភៀស​ខ្លួន​អូស្រ្តាលី

ក្នុងពេលដែលរដ្ឋាភិបាលកម្ពុជាមិនទាន់បញ្ជាក់ពីគោលជំហរជាផ្លូវការនៅឡើយនោះ គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ធំជាងគេនៅកម្ពុជា បានរិះគន់គម្រោងទទួលយក ជនភៀសខ្លួនរបស់រដ្ឋាភិបាលកម្ពុជា ដែលត្រូវបានស្នើឡើង ដោយរដ្ឋាភិបាលប្រទេសអូស្រ្តាលី ទាំងប្រទាំងប្រទើស។


ជនភៀសខ្លួនតាមទូក ឆ្ពោះទៅកាន់កោះអូស្ត្រាលី។ (រូបថត ABC News)

សិទ្ធិ - «ប្រទេសកម្ពុជា មិនគួរទទួលយកជនភៀសខ្លួន ដែលប្រទេសអូស្ត្រាលី ច្រានចោលនោះទេ ពីព្រោះ ប្រទេស កម្ពុជា មានជនភៀសខ្លួនផ្ទៃក្នុង កាន់តែច្រើនឡើងៗហើយ ដោយសារតែរដ្ឋាភិបាលលោក ហ៊ុន សែន ធ្វើសង្រ្គាម ប្រឆាំងនឹងប្រជារាស្រ្តខ្លួនឯង ដើម្បីរឹបអូសយកដីធ្លីពីជនជាតិខ្មែរ ទៅប្រគល់ឲ្យក្រុមហ៊ុនបរទេស តាមរយៈសម្បទាន [...]

កម្ពុជា​​ចេញ​​បទ​បញ្ជា​បន្ទាន់​ ក្រោយ​រដ្ឋ​ប្រហារ​យោធា​នៅ​ថៃ

កម្ពុជា​​ចេញ​​បទ​បញ្ជា​បន្ទាន់​ ក្រោយ​រដ្ឋ​ប្រហារ​យោធា​នៅ​ថៃ

បន្ទាប់ពីកងទ័ពថៃប្រកាសធ្វើរដ្ឋប្រហារយោធា ជាផ្លូវការមក រដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញបទបញ្ជាភ្លាមៗ ដើម្បីគ្រប់គ្រង​ស្ថានការណ៍នៅកម្ពុជា ដោយសារតែរាជាណាចក្រទាំងពីរ ធ្លាប់មានអរិភាពនឹងគ្នា ជុំវិញបញ្ហាព្រំដែន​ដ៏ចម្រូងចម្រាស់។


ច្រកប៉យប៉ែត នៅព្រំដែនកម្ពុជាថៃ។ (រូបថត wikimedia.org)

សន្តិសុខជាតិ - យោងតាមបទបញ្ជាចេញដោយរដ្ឋាភិបាលកម្ពុជា នៅល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ ចុះ​ហត្ថលេខា​ដោយ​លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានបីចំនុច ក្នុងនោះ៖

១. អគ្គមេបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិ ត្រូវណែនាំដល់កងកម្លាំង [...]

​ភ្លុក​ដំរី​៣​តោន​នៅ​ខេត្ត​ព្រះ​សីហនុ៖ មន្ត្រី​គយ​ចេញ​មក​បំភ្លឺ

​ភ្លុក​ដំរី​៣​តោន​នៅ​ខេត្ត​ព្រះ​សីហនុ៖ មន្ត្រី​គយ​ចេញ​មក​បំភ្លឺ

បន្ទាប់ពីមានការអូសបន្លាយពេលមួយរយៈមក ទីបំផុតមន្រ្តីគយខេត្តព្រះសីហនុ បានអះអាង ថាស្ថាប័នគយ​គ្មាន​បំណងលាក់លៀម ករណីចាប់បានភ្លុកដំរីទម្ងន់ជាងបីតោន ដែលឆ្លងកាត់កំពង់ផែខេត្តព្រះសីហនុនោះទេ តែ​ដោយ​ត្រូវការពេលស៊ើបអង្កេត និងលក្ខណៈបច្ចេកទេសផងនោះ ទើបមិនមានការបកស្រាយលំអិតភ្លាមៗ​ក្រោយ​ការ​ចាប់ឃាត់ទុក នូវភ្លុកដំរីល្មើសទាំងនេះ។


ភ្លុកដំរី ដែលកម្ពុជាចាប់បាន នៅក្រុងព្រះសីហនុ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៤។ (រូបថត AFP)

បទល្មើស - ក្នុងសន្និសីទការសែតមួយនៅសាលប្រជុំ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្ដីអំពីប្រតិបត្តិការ​ចាប់​ភ្លុកដំរី ជាង ៣តោន នៅថ្ងៃទី២២ ខែឧសភា នេះ លោក គិន លី ប្រធានសាខាគយប្រចាំខេត្តព្រះសីហនុ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...