រ៉ូស្សី៖ តម្រូវឲ្យជ្រើសរើសរវាងសម្រកទម្ងន់ និងចេញពីរដ្ឋាភិបាល
អភិបាលនៃតំបន់ប៉េនហ្សា ផ្នែកនារតីនៃប្រទេសរ៉ូស្សី លោក វ៉ាស៊ីលី បុតឆ្ការ៉េវ (Vassili Botchkarev) បានដាក់បញ្ជាទៅមន្ត្រីជាន់ខ្ពស់ នៅក្រោមឱវ៉ាទរបស់លោកម្នាក់ ដែលធ្វើការនៅក្នុងវិស័យកីឡា និងសុខាភិបាល ឲ្យកាត់បន្ថយទម្ងន់ ជាថ្នូរទល់នឹងមុខតំណែងរបស់គាត់ ដើម្បីបង្ហាញគំរូដល់អ្នកផ្សេង។
បុរសដុះពោះ ដែលនៅកម្ពុជា គេច្រើនឲ្យតម្លៃ ថាជាអ្នកមានលុយ មានអំណាច ...។ (រូបជំនួស)
«ខ្ញុំបញ្ជាឲ្យលោកសម្រកទម្ងន់ ឲ្យបាន១៦គីឡូក្រាម ក្នុងរយៈពេល៦ខែ» លោកអភិបាលបានប្រកាសយ៉ាងដូច្នេះ ទៅកាន់មន្ត្រីទទួលខុសត្រូវខាងកីឡា និងសុខាភិបាលប្រចាំតំបន់ លោក វ្លាឌីមៀរ ស្ទ្រីអាតឆ្កូវ (Vladimir Strioutchkov)។ នេះបើតាមការឲ្យដឹង របស់ទីភ្នាក់ងារសារព័ត៌មានរ៉ូស្សី នៅថ្ងៃច័ន្ទទី៣ខែមិថុនានេះ។
[...]