ថៃ៖ យីងឡាក់ ចង់មានជំនួបមួយពីគ្រប់ភាគី ដើម្បីស្រាយវិបត្តិ
យប់ថ្ងៃព្រហស្បត្តិ៍ទី១២ខែធ្នូនេះ នាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានស្នើអញ្ជើញឲ្យគ្រប់ភាគីនយោបាយទាំងអស់ និងគ្រប់ភាគីសង្គមស៊ីវិល និងឯកជនទាំងអស់ ដើម្បីជួបប្រជុំគ្នានៅថ្ងៃអាទិត្យខាងមុខនេះ ដើម្បីស្វែងរកដំណោះស្រាយមួយ ទៅនឹងភាពជាប់គាំងនយោបាយសព្វថ្ងៃនេះ។
នាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ថ្លែងនៅមុខព្រះមហាក្សត្រ នៅថ្ងៃបុណ្យចម្រើនព្រះជន្ម ទី៥ខែធ្នូឆ្នាំ២០១៣។ (រូបថត Indranil Mukherjee/AFP)
នយោបាយថៃ - រដ្ឋាភិបាល មានបំណងចង់បានយោបល់ ពីគ្រប់ភាគីនយោបាយទាំងអស់ ប្រធានក្រុមហ៊ុន តំណាងមន្ត្រីរាជការ ស្ថាប័នសិក្សា អ្នកជំនាញខាងយុត្តិធម៌ និងខាងសកលវិទ្យាល័យផង។ នេះជាការប្រកាសតាមកញ្ចក់ទូរទស្សន៍ របស់លោកស្រី យីងឡាក់ [...]