នៅចិន ទុកពុកចង្កាឲ្យដុះវែង ត្រូវជាប់គុក៦ឆ្នាំ
ជនជាប់ចោទម្នាក់នេះ បានចាប់ផ្ដើមទុកពុកចង្ការបស់ខ្លួន តាំងពីឆ្នាំ២០១០ ខណៈភរិយារបស់គាត់ បានពាក់ស្បៃមុខ បិទផ្ទៃមុខជិតឈឹង។ នេះបើតាមសារព័ត៌មាន ក្នុងស្រុកមួយ បានចេញផ្សាយឲ្យដឹង ក្នុងថ្ងៃចន្ទទី៣០ ខែមីនានេះ។ តុលាការចិន នៅក្នុងតំបន់បានរកឃើញនៅទីបំផុត ថាប្ដីប្រពន្ធពីរនាក់នេះ មានកំហុស ពីបទបានចិញ្ចឹមចិត្តប្រឆាំង បទបញ្ជារបស់អាជ្ញាធរ និងបង្កឲ្យមានអសន្តិសុខ ដែលជាបទចោទប្រកាន់ដ៏កម្រ នៅក្នុងប្រព័ន្ធយុត្តិធម៌ចិន។
អាជ្ញាធរខេត្ត ជិនជៀង បានបើកយុទ្ធនាការដ៏ធំមួយ តាំងពីជាងមួយឆ្នាំមកហើយ ប្រឆាំងនឹងការ«ពុកចង្កា» និងការពាក់«ស្បៃ» បាំងមុខជិត ដែលត្រូវបានចាត់ទុកថា មានលក្ខណៈដូចអ្វី ដែលមនោគមន៍វិជ្ជា អ៊ីស្លាមជ្រុលនិយម តែងបង្គាប់ឲ្យធ្វើ។ យុទ្ធនាការនោះ មានឈ្មោះថា «ដើម្បីសម្ផស្ស» ហើយបានជំរុញឲ្យស្ត្រីៗទាំងអស់ នៅតំបន់នោះ ដើរទៅណាមកណា ដោយក្បាលទទេរ ហើយទុកចោល នូវស្បៃទទូរ ដែលជាទំនៀមទម្លាប់ របស់ជនជាតិ អ៊ុយហ្គ័រ [...]