វីដេអូដ៏រន្ធត់ៗ ពីព្រឹត្តិការណ៍ផ្ទុះដ៏សម្បើមនៅធានជីងប្រទេសចិន
វីដេអូខាងលើនេះ បានមកពីកាម៉េរ៉ាសុវត្ថិភាព ដែលបានបង្ហាញយ៉ាងច្បាស់ ពីកម្លាំង និងសន្ធឹកនៃការផ្ទុះ។ នៅក្នុងវីដេអូ គេបានឃើញបុរសម្នាក់ ដែលឈរនៅមាត់ទ្វា ត្រូវបានបំប៉ើងខ្លួនពេញមួយទំហឹង ដោយសន្ធឹកនៃការផ្ទុះ។ គេនៅមិនទាន់ដឹងថា តើបុរសម្នាក់នេះ នឹងមានសភាពបែបណានៅឡើយ។
ប្រសិនជាការផ្ទុះមានកម្លាំងខ្លាំងនោះ វាជាអ្វីដែលបានបន្សល់ទុក នៅថ្ងៃនេះ នូវរូបភាពដ៏រន្ធត់នៃកន្លែងកើតហេតុ ដែលប្រៀបបាន នឹងតំបន់សង្គ្រាមមួយ ដែលទើបនឹងពើបប្រយុទ្ធគ្នាហើយ។ មិនខុសទេ ព្រោះនេះជាការផ្ទុះមួយ ដែលកម្លាំងស្មើរនឹង ការផ្ទុះម្សៅ TNT (សម្រាប់ធ្វើគ្រាប់បែក ឬគ្រាប់មីន)។ នេះបើតាមការពន្យល់ របស់ទីភ្នាក់ងារសារព័ត៌មានផ្លូវការ ចិនថ្មី។ ការផ្ទុះដំបូង មានកម្លាំងស្មើរ នឹងការផ្ទុះម្សៅ TNT ទំងន់៣តោន រីឯការផ្ទុះលើកទីពីរ មានកម្លាំងស្មើរនឹង ២១តោន។