បន្ទាប់ពីមហាសន្និបាតបក្ស ពេលនេះប្រជុំសភាប្រជាជនកំពូល!
សភាប្រជាជនកំពូល របស់ប្រទេសកូរ៉េខាងជើង បានបើកអង្គប្រជុំនៅថ្ងៃពុធនេះ ក្នុងរដ្ឋធានីព្យុងយ៉ាង ដែលទំនងជាឱកាសដ៏កម្រមួយ ដើម្បីសម្រេចនូវគម្រោងសេដ្ឋកិច្ចថ្មី ដែលមហាសន្និបាតបក្ស កាលពីខែឧសភាកន្លងទៅ បានលើកឡើង។
តាមធម្មតា សភាប្រជាជនរបស់ប្រទេសកុម្មុយនីសមួយនេះ បើកអង្គប្រជុំតែម្ដងឬពីរដងប៉ុណ្ណោះ ក្នុងមួយឆ្នាំ។ ហើយសភាពេញអង្គនោះ ត្រូវបានធ្វើឡើងដើម្បីបោះឆ្នោតសម្រេច នូវគម្រោងថវិការ និងអនុម័ត្ររាល់ការសម្រេចទាំងឡាយ របស់បក្សពលករកូរ៉េ ដែលជាបក្សតែមួយ និងកាន់អំណាច តាំងពីសាធារណរដ្ឋសង្គមនិយមកូរ៉េ ត្រូវបានបង្កើតឡើង។
យ៉ាងណា ក៏ការប្រជុំពេញអង្គ របស់សភាកូរ៉េខាងជើង នៅថ្ងៃពុធនេះ មិនត្រូវបានប្រកាសជាផ្លូវការ នូវរបៀបវារៈ សម្រាប់កិច្ចពិភាក្សា នៃសមាជិកសភានោះឡើយ។ គេគ្រាន់តែដឹងថា អង្គប្រជុំនេះ ត្រូវបានលើកពេល តាំងពីខែមេសាកន្លងមក ដោយមូលហេតុ នៃការរៀបចំមហសន្និបាតបក្ស ដែលបានចាត់ទុកលោក គីម [...]