«បើ CPP ចាញ់ឆ្នោត រដ្ឋាភិបាលយោធាផ្ដាច់ការ នឹងឡើងកាន់អំណាច»
ឆ្លើយតបនឹងសំនួរ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ថាតើកម្ពុជា នឹងមានសង្គ្រាមឬទេ បើគណបក្សប្រជាជនកម្ពុជា ឬលោក ហ៊ុន សែន ចាញ់ឆ្នោត នៅអាណត្តិក្រោយ? លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានឆ្លើយយ៉ាងខ្លីថា «សង្គ្រាម» នឹងមិនអាចកើតមានបានឡើយ ក្នុងបរិបទបច្ចុប្បន្ននេះ។ តែលោកបានបង្ហាញការយល់ឃើញថា៖ «ប៉ុន្តែអាចនឹងកើតមាន ដូចករណីនៅភូមា គណបក្សដែលឈ្នះឆ្នោត ហើយរដ្ឋាភិបាលយោធា មិនប្រគល់អំណាចឲ្យ»។
ការថ្លែងរបស់លោក យ៉ង់ គឹមអេង បានធ្វើឡើង បន្ទាប់ពីការព្រមានរបស់លោក ហ៊ុន សែន ដែលធ្វើទៅកាន់ពលរដ្ឋម្ចាស់ឆ្នោត ថាបើគណបក្សប្រជាជនកម្ពុជា ចាញ់ការបោះឆ្នោត (លើកក្រោយ) នោះកម្ពុជា អាចនឹងកើតមានសង្គ្រាម។ ថ្លែងក្នុងពិធីដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវស្ពាន និងផ្លូវជាតិលេខ៩ មិត្តភាពកម្ពុជា-ចិន ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ កាលពីថ្ងៃទី០១ ខែមេសា ម្សិលម៉ិញនេះ [...]