Posts by "អ៊ុម វ៉ារី"

សមាជិក គ.ជ.ប មាន​សិទ្ធិ​ចូល​រួម​ក្នុង​«បញ្ហា​សង្គម»?

សមាជិក គ.ជ.ប មាន​សិទ្ធិ​ចូល​រួម​ក្នុង​«បញ្ហា​សង្គម»?

សាស្ត្រាចារ្យជំនាញច្បាប់ម្នាក់ មកពីសកលវិទ្យាល័យច្បាប់មួយ នៃប្រទេសកម្ពុជា បានលើកឡើងថា ការចូលរួម របស់​លោក រ៉ុង ឈុន ដែលជាសកម្មភាពសង្គម មិនមានអ្វីខុសទៅនឹងច្បាប់ថ្មីរបស់ គ.ជ.បនោះឡើយ។ រីឯលោក រ៉ុង ឈុន ក៏​ដូច​ជាសមាជិក គ.ជ.ប ដទៃទៀត ក៏មានសិទ្ធិ ក្នុងនាមជាពលរដ្ឋកម្ពុជាមួយរូប ដើម្បីចូលរួម ក្នុងការងារនានា នៃ​សកម្មភាព​សង្គម ដូចជា ទិវាពលកម្មអន្តជាតិ ទិវានារីអន្តរជាតិ ទិវាកុមារអន្តរជាតិ ទិវាសិទ្ធិមនុស្សអន្តរជាតិ មាឃបូជា ពិសាខ​បូជា ឬចូលឆ្នាំសកលជាដើម។

ការថ្លែងរបស់សាស្ត្រាចារ្យខាងលើ បានធ្វើឡើងជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ក្នុងល័ក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ ដោយ​យោងតាមមូលហេតុ «ការងារ» របស់លោក។ ការថ្លែងរបស់លោក បានកើតឡើង បន្ទាប់ពីការចូលរួម របស់លោក រ៉ុង ឈុន សមាជិកថ្មី នៃ គ.ជ.ប ជាមួយបណ្តាពលរដ្ឋ នាមុខរដ្ឋសភា ក្នុងទិវាពលកម្មអន្តរជាតិ ថ្ងៃទី០១ ខែឧសភា ដែល​ជា​ថ្ងៃសម្រាកពីការងារ និងក្រៅម៉ោងធ្វើការ [...]

ឈប់​សម្រាក​ចូល​ឆ្នាំ​ច្រើន​ថ្ងៃ ពេល​ត្រឡប់​មក​វិញ ស្រាប់​តែ​ចៅកែ​លប​រត់​និង​បិទ​រោង​ចក្រ

ឈប់​សម្រាក​ចូល​ឆ្នាំ​ច្រើន​ថ្ងៃ ពេល​ត្រឡប់​មក​វិញ ស្រាប់​តែ​ចៅកែ​លប​រត់​និង​បិទ​រោង​ចក្រ

ការឈប់របស់កម្មករ កម្មការិនី នៃរោងចក្រហ្វូគួយ មានភាពចម្លែក ដោយសាររោងចក្រអនុញ្ញាត ឲ្យឈប់សម្រាក ពេល​ចូលឆ្នាំខ្មែរ តាំងពីថ្ងៃទី១០ និងចូលធ្វើការវិញ នៅថ្ងៃទី២០ ខែមេសា។ ការឈប់នេះ មានភាពខុសប្លែកពីឆ្នាំមុនៗ ដែល​ឲ្យ​ឈប់មុនមួយថ្ងៃ នៃថ្ងៃចូលឆ្នាំថ្មីប៉ុណ្ណោះ។

កម្មការនី រុណ ចាន់លីណា បានផ្តល់កិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ពួកគាត់ធ្វើការនៅរោងចក្រ «ហ្វូគួយ ឬឆាងតុងព្រីនធីង» ស្ថិតក្នុងសង្កាត់បឹងទំពន់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ។ កម្មការិនីបន្តថា ការ​ធ្វើការតវ៉ានាពេលនេះ បន្ទាប់ពីដឹងថា ថៅកែ(ចិន)រត់ចោល និងបិទរោងចក្រ តាំងពីថ្ងៃទី២០។ កញ្ញាបន្តថា កម្មករទាំងអស់ ដែលមិនទទួលបានប្រាក់ខែ ក៏បាននាំគ្នា ធ្វើការតវ៉ាជាបន្តបន្ទាប់ រហូតមកដល់ក្រសួងការងារ តែនៅគ្មានដំណោះ​ស្រាយ​ណាមួយ សមស្របឡើយ។

កញ្ញារូបនេះបន្តថា ក្នុងថ្ងៃទី៤ ខែឧសភានេះ តំណាងកម្មករទាំង១២៣នាក់ បានចូលទៅកាន់ [...]

ឯកសារ​ប្រវត្តិ​សាស្ត្រ​​ខ្មែរ​​ក្រោម នឹង​ត្រូវ​ស្នើរ​ដាក់​ក្នុង​កម្មវិធី​សិក្សា

ឯកសារ​ប្រវត្តិ​សាស្ត្រ​​ខ្មែរ​​ក្រោម នឹង​ត្រូវ​ស្នើរ​ដាក់​ក្នុង​កម្មវិធី​សិក្សា

លោក ថាច់ សេដ្ឋា ប្រធាននៃគណៈកម្មការសមាគមខ្មែរកម្ពុជាក្រោម បានថ្លែងថា លោក និងក្រុមការងារលោក នឹង​ស្នើ​ទៅរដ្ឋាភិបាល និងរដ្ឋមន្រ្តីក្រសួងអប់រំ ដើម្បីរៀបចំបញ្ចូលឯកសារ ដែលបានថតចម្លង ពីប្រទេសបារាំងមកនោះ ចូល​ទៅ​ក្នុងកម្មវិធីសិក្សា ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយបានដឹង ពីការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម ដោយរបៀបណា និងនៅ​ពេល​ណា។

ថ្លែងក្នុងបទសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោក ថាច់ សេដ្ឋា បានលើកឡើងថា ឯកសារថតចម្លង ពី​ប្រទេស​បារាំងមកនោះ មានចំនួនសរុបប្រមាណ ជាងប្រាំពាន់ទំព័រ ហើយនឹងត្រូវចងក្រង រៀបចំឲ្យមានសណ្តាប់ធ្នាប់ ដោយ​ឡែក​ពីគ្នា ដូចជា សន្ធិសញ្ញា ច្បាប់ កិច្ចព្រមព្រៀងនានា រវាងប្រទេសបារាំង និងប្រទេសវៀតណាម។ លោកថា បន្ទាប់​មក នឹងធ្វើការបកប្រែ ចេញជាភាសាខ្មែរ និងភាសាអង់គ្លេស ដើម្បីឲ្យសិក្សាស្រាវជ្រាវ របស់ក្រុមសិស្សនិស្សិត កាន់​តែ​មាន​ភាព​ងាយស្រួលថែមទៀត។

គោលបំណង [...]

ប៉ា ងូនទៀង៖ ឆ្នាំ២០១៤ ជា​ឆ្នាំ​អាក្រក់ សម្រាប់​អ្នក​សារព័ត៌មាន

ប៉ា ងូនទៀង៖ ឆ្នាំ២០១៤ ជា​ឆ្នាំ​អាក្រក់ សម្រាប់​អ្នក​សារព័ត៌មាន

ក្នុងកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន ក្នុងវេទិកាស្ដីពីប្រព័ន្ធ ផ្សព្វផ្សាយឯករាជ្យ និងប្រកបដោយវិជ្ជាជីវៈ នៅកម្ពុជា នា​ព្រឹកថ្ងៃទី៣០ ខែមេសានេះ នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក ប៉ា ងួនទៀង បាន​លើកឡើងថា បរិយាកាស ក្នុងអំឡុងឆ្នាំ២០១៤ បានធ្វើឲ្យអ្នកសារព័ត៌មាន ងាយនឹងរងគ្រោះ ដែលជាហេតុ ធ្វើឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ មានការប្រុងប្រយ័ត្ន នៃការចុះផ្សាយ នៃអត្ថបទព័ត៌មានរបស់ខ្លួន។

លោកបានថ្លែងឡើងថា៖ «ចំពោះខ្ញុំ ឆ្នាំ២០១៤ ជាឆ្នាំមួយអាក្រក់ សម្រាប់អ្នកសារព៌ត៌មាន និងជាបរិយាកាសមួយ ដែល​រដ្ឋាភិបាល បាននឹងប្រគល់អំណាច ទៅដល់កងកម្លាំងប្រដាប់អាវុធ និងក្រុមសន្តិសុខខ្លួនឯង ហួសប្រមាណ ក្នុងការ​បង្ក្រាប​សកម្មជនសិទ្ធិមនុស្ស បង្ក្រាបអ្នកសារព័ត៌មាន បើទោះជាពាក់កាតសម្គាល់ ជាអ្នកសារព័ត៌មាន ក៏ដោយ។ (...)  យើង​មើល​ឃើញ​ថា ជាបរិយាកាសមួយ ដែលធ្ងន់ សម្រាប់២០១៤។ ព្រោះតែការវាយ [...]

ម៉ៅ មុន្នីវណ្ណ នឹង​ស្នើ​ញត្តិ​បន្ទោស បើ​ក្រសួង​ការ​បរទេស​មិន​តប​រឿង​ព្រំដែន

ម៉ៅ មុន្នីវណ្ណ នឹង​ស្នើ​ញត្តិ​បន្ទោស បើ​ក្រសួង​ការ​បរទេស​មិន​តប​រឿង​ព្រំដែន

តំណាងរាស្រ្តមណ្ឌលកំពង់ចាម មកពីគណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុន្នីវណ្ណ បានថ្លែងព្រមានដោយប្រហោល ទៅ​កាន់​រដ្ឋមន្ត្រី ក្រសួងការបរទេស លោក ហោ ណាំហុង ថាលោក នឹងស្នើញត្តិបន្ទោសមួយ ដែលគាំទ្រដោយអ្នក​តំណាង​រាស្ត្រ ចំនួន៣០នាក់ ទៅកាន់រដ្ឋមន្ត្រីកម្ពុជាណាម្នាក់ ដែលមិនគោរពរដ្ឋធម្មនុញ្ញ នៃប្រទេស។

ការថ្លែងរបស់លោកយ៉ាងដូច្នេះ បានធ្វើឡើង បន្ទាប់ពីលោក បានស្នើលិខិតមួយច្បាប់ ទៅកាន់រដ្ឋមន្រ្តីក្រសួងការបរទេស លោក ហោ ណាំហុង ក្នុងកិច្ចអន្តរាគមន៍ លើករណីកម្លាំងសមត្ថកិច្ច នៃប្រទេសវៀតណាម ដែលបាននាំពលរដ្ឋរបស់ខ្លួន មករំលោភបំពាន និងបាញ់ថ្នាំបំពុល សម្លាប់ដំណាំរបស់ប្រជាពលរដ្ឋខ្មែរ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥កន្លងមក។

ថ្លែងក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ក្នុងរសៀលថ្ងៃទី៣០ ខែមេសានេះ លោក ម៉ៅ មុន្នីវណ្ណ បាន​ពន្យល់ថា លោកបានស្នើលិខិត ទៅរដ្ឋមន្រ្តីការបរទេសកម្ពុជា ដើម្បីចាត់វិធានការ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...