Posts by "អ៊ុម វ៉ារី"

អ្នក​បឹង​កក់​ស្វែង​រក​យុត្តិធម៌ ពី​ការ​ឃុំ​ខ្លួន​ដោយ​ខុស​ច្បាប់

អ្នក​បឹង​កក់​ស្វែង​រក​យុត្តិធម៌ ពី​ការ​ឃុំ​ខ្លួន​ដោយ​ខុស​ច្បាប់

ក្នុងនាមជាជនរងគ្រោះដីធ្លីដូចគ្នា មានការឈឺចាប់ដូចគ្នា នូវការរំលោភបំពាន សិទ្ធិ ច្បាប់ ពីអាជ្ញាធរអនុវត្តច្បាប់ ដែលមិនបានយកច្បាប់ មកដោះស្រាយ។ នេះជាការលើកឡើង របស់ក្រុមពលរដ្ឋ ដែលប្រកាសថា ខ្លួនបាន​រង​គ្រោះ ពីការរំលោភសិទ្ធិលំនៅដ្ឋាន ហើយបានមកចូលរួមសកម្មភាពតវ៉ា នៅមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមិថុនានេះ ដើម្បីទាមទារពីយុត្តិធម៌សង្គម ក្នុងការរស់នៅ។

ពីក្នុងចំណោមពលរដ្ឋជិត១០០នាក់នោះ អ្នកស្រី ជា គឹមហ៊ន មកពីតំបន់បុរិកីឡា បានថ្លែងប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូថា ពួកអ្នកស្រីចេញមកទាមទាលើកនេះ បានទុកចោលនូវរឿងដីធ្លីដោយឡែក តែអ្វីដែល​អ្នកស្រីចង់បាន គឺភាពយុត្តិធម៌ត្រឹមត្រូវ និងយុត្តិធម៌របស់ច្បាប់ ដែលត្រូវបានបុគ្គលមានអំណាចមួយចំនួន យកមកអនុវត្តខុស។ អ្នកស្រីបានសង្កត់ធ្ងន់ថា៖ «យើងមកទាមទារសិទ្ធិ ក្នុងការរស់នៅ មិនមែនដូចរដ្ឋាភិបាល​កន្លងមក តែងចោទប្រកាន់ថា ជារឿងនយោបាយឡើយ។ (...) [...]

ទីស្តីការ​គណរដ្ឋមន្រ្តី ថា​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង «មិន​ចេះ»​ច្បាប់

ទីស្តីការ​គណរដ្ឋមន្រ្តី ថា​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង «មិន​ចេះ»​ច្បាប់

ក្នុងសន្និសិទ្ធសារព័ត៌មានលោក តឹករ៉េត សំរេច រដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី ជាមួយនឹងការលើកឡើង​របស់លោក ដោយអានតាមលិខិត ដែលបានត្រៀមរៀបចំជាស្រេចនោះថា តំណាងរាស្រ្តពីររូប មកពីគណបក្ស​សង្គ្រោះជាតិ មានលោក សុន ឆៃ និងលោក ហូរ វ៉ាន់ ជាមនុស្សមិនមានការយល់ដឹងពីច្បាប់ ដែលអ្នកតំណាង​រាស្ត្រទាំងពីរ បានលើកឡើងនោះ។

ប្រតិកម្មនេះរបស់មន្ត្រីជាន់ខ្ពស់ របស់ទីស្ដីការគណរដ្ឋមន្ត្រី បានធ្វើឡើងជាប្រតិកម្ម ទៅនឹងសំដីលោក សុន ឆៃ និងលោក ហូរ វ៉ាន់ ដែលបានថ្លែង ក្នុងការសែតភ្នំពេញប៉ុស្តិ៍ ចេញផ្សាយថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥ ប្រឆាំង​ទៅនឹង«សេចក្តីជូនដំណឹង» របស់ទីស្តីការគណរដ្ឋមន្រ្តី កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៥ ដែលបានដាក់​ទៅ​កាន់ គ្រប់ក្រសួងស្ថាប័នរបស់រដ្ឋ ដែលត្រូវឆ្លើយចំពោះមុខ គណកម្មការនៃរដ្ឋសភា ចាំបាច់ត្រូវបានការយល់​ព្រមជាមុន ពីរដ្ឋមន្រ្តី ឬពីប្រធានស្ថាប័ន។ លោក តឹករ៉េត សំរេច បានពន្យល់ថា សេចក្តីជូនដំណឹង [...]

«បញ្ហា​ព្រំដែន ជា​កាតព្វកិច្ច​រដ្ឋាភិបាល ដែល​ត្រូវ​ដោះ​ស្រាយ»

«បញ្ហា​ព្រំដែន ជា​កាតព្វកិច្ច​រដ្ឋាភិបាល ដែល​ត្រូវ​ដោះ​ស្រាយ»

ចំពោះបញ្ហាព្រំដែនដ៏រស៊ើបនេះ កំពុងក្លាយជាប្រធានបទមួយ ដែលគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាល បានចោទគណបក្សសង្គ្រោះជាតិថា ជាការធ្វើឡើង ដើម្បីកេងចំណេញនយោបាយប៉ុណ្ណោះ។ ឯគណបក្ស​សង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងនោះ ក៏បានលើកឡើងវិញដែរថា បើគិតថា ជាការចំណេញផ្នែក​នយោបាយមែននោះ តោងគណបក្សប្រជាជនកម្ពុជាខ្លួនឯង ដែលមានសិទ្ធិ និងអំណាចពេញទី ក្នុងការ​ដោះ​ស្រាយ គួរតែអាចបង្ហាញសកម្មភាព ដោះស្រាយបញ្ចប់ ដើម្បីទាញយកប្រជាប្រិយភាព ឲ្យបានកាន់តែ​ច្រើន​ទៅ។

យ៉ាងណាក៏ដោយ ក៏ដំណោះស្រាយព្រំដែន ជាមួយប្រទេសវៀតណាម ដោយរដ្ឋាភិបាលកម្ពុជា មិនទទួល​បានការជឿទុកចិត្ត ពីពលរដ្ឋមួយភាគ (រួមទាំងពលរដ្ឋរងគ្រោះផង) និងមន្ត្រីគណបក្សប្រឆាំងនោះឡើយ។ ជាពិសេស នៅពេលដែលរដ្ឋាភិបាលខ្លួនឯង បានអះអាងថា ខ្លួនបានផ្ញើរកំណត់ទូត ពីវិវាតរឿងព្រំដែន ទៅ​កាន់ប្រទេសវៀតណាម ចំនួនយ៉ាងហោច១០ដងហើយ តែផ្ទុយទៅវិញ កំណត់ទូតចំនួន ៨ដង មិនត្រូវ​បាន​ប្រកាស ជាសាធារណៈទេ។

[...]
ជម្លោះ​​ព្រំដែន៖ «ហេង សំរិន ដឹក​នាំ​រដ្ឋសភា​បែប​កុម្មុយនីស»

ជម្លោះ​​ព្រំដែន៖ «ហេង សំរិន ដឹក​នាំ​រដ្ឋសភា​បែប​កុម្មុយនីស»

«រដ្ឋសភាពុំបានចេញ លិខិតបេសកកម្មឲ្យឯកឧត្តម ចុះធ្វើកិច្ចការនេះទេ។ ដូច្នេះខ្ញុំមិនអនុញ្ញាត ឲ្យធ្វើសន្និសីទ​កាសែត នៅវិមានរដ្ឋសភាទេ។» នេះជាអ្វី ដែលគេអាចអានបាន នៅលើចំណារ ដោយផ្ទាល់ដៃ របស់លោក ហេង សំរិន ប្រធានរដ្ឋសភា ក្នុងការបដិសេធតំណាងរាស្ត្រកម្ពុជា មិនឲ្យធ្វើសន្និសីទការសែត នៅវិមានរដ្ឋសភា ទាក់ទងនឹងករណីព្រំដែនកម្ពុជា-វៀតណាម។ ការបដិសេធរបស់លោក ហេង សំរិន ពីការប្រើប្រាស់​ផ្នែកណា​មួយ នៃរដ្ឋសភាជាតិ ដោយអ្នកតំណាងរាស្ត្រ ដើម្បីបញ្ហា«ជាតិ»នេះ ត្រូវបានក្រុមអ្នកតំណាងរាស្ត្រ មកពី​គណបក្ស​សង្គ្រោះជាតិប្រតិកម្មខ្លាំងៗ ដោយបានចាត់ទុកការសម្រេចចិត្តនោះ ថាជាការយកវិមានរដ្ឋសភា ធ្វើ​ជា​កម្មសិទ្ធិផ្ទាល់ខ្លួន ឬជារបស់បក្សពួកខ្លួន។

លោកតំណាងរាស្ត្រ ម៉ៅ មុនីវណ្ណ អនុប្រធានគណកម្មការទី៧ នៃរដ្ឋសភា មកពីគណបក្សសង្គ្រោះជាតិ បាន​ថ្លែង​ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ក្នុងរដ្ឋសភាប្រជាធិបតេយ្យ [...]

វិភាគ៖ កម្ពុជា​មាន​ច្បាប់​មួយ តែ​«ស្តង់ដា»​អនុវត្តន៍​មាន​ពីរ

វិភាគ៖ កម្ពុជា​មាន​ច្បាប់​មួយ តែ​«ស្តង់ដា»​អនុវត្តន៍​មាន​ពីរ

មានការចោទជាសំនួរថា តើសម្រាប់តុលាការកម្ពុជា ពិតជាមានច្បាប់មួយ តែ«ស្តង់ដា» អនុវត្តពីរមែនដែរឬទេ? បើមាន តើនោះជាច្បាប់របស់ប្រទេស ជាច្បាប់របស់បុគ្គល នៃមន្រ្តីអនុវត្តន៍ច្បាប់?

ដើម្បីចង់ដឹងថា ច្បាប់មួយ «ស្តង់ដា»អនុវត្តន៍ពីរ យ៉ាងណានោះ គេត្រូវសម្លឹងមើលឧទាហរណ៍មួយចំនួន ថាតើ​«ស្ដង់ដា»ណាមួយ ដែលសមល្មមនឹងបុគ្គលក្រុមណា? ដូចជាករណីលោក ឈូក បណ្ឌិត ដែលតុលាការបាន​កាត់ទោស ឲ្យជាប់ពន្ធនាគារទៅហើយនោះ តែទណ្ឌិតរូបនេះ កំពុងរស់នៅនៅក្រៅពន្ធនាគារ យ៉ាងមាន​សេរីភាព​នៅឡើយ។ ករណីបាញ់សម្លាប់អ្នកការសែតជាច្រើននាក់ តែគេមិនដែលឃើញជនល្មើស ត្រូវបាន​ចាប់​ឲ្យមក​ទទួល​ទោស ខណៈឯការបាញ់សម្លាប់ សកម្មជនព្រៃឈើលោក ឈុត វុទ្ធី ត្រូវបានតុលាការបិតសំនុំរឿង ដោយ​សំអាង​ថា ជនដៃដល់បានស្លាប់ (ដែលភាសាតុលាការ និយាយថា ជនល្មើសស្លាប់ បណ្ដឹងអាជ្ញាក៏ផុត​រលត់ តាមណ្នឹង​ដែរ)។ តែផ្ទុយទៅវិញ តុលាការកម្ពុជា មិនបានស៊ើបអង្កេតឲ្យបានស៊ីជម្រៅ ថាតើមូលហេតុអ្វី [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...