កម្ពុជាមានពិន្ទុទាប តែ៨/១០០ប៉ុណ្ណោះ លើតម្លាភាព«ថវិកា»
សម្រាប់អង្គការ «ភាពជាដៃគូថវិកាអន្តរជាតិ» កម្ពុជាបានទទួលបានពិន្ទុ ត្រឹមតែ៨ប៉ុណ្នោះ ក្នុងចំណោមពិន្ទុសរុប១០០ ខាងតម្លាភាព«ថវិកា»ជាតិ របស់ខ្លួន ដែលហៅកាត់ជាភាសាអង់គ្លេសថា OBI និងមានការទទួលស្គាល់ ជាលក្ខណៈអន្តរជាតិ។
ថ្លែងក្នុងសិក្ខាសាលាមួយ ស្តីពី «លទ្ធផលនៃអង្កេត លើការផ្សព្វផ្សាយព័ត៌មានថវិកា ឆ្នាំ២០១៥ នៅប្រទេសកម្ពុជា» នាថ្ងៃទី១៧ ខែវិច្ឆិកានេះ លោក តឹក វណ្ណារ៉ា នាយកវេទិកា នៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា បានថ្លែងពន្យល់ថា ពិន្ទុ OBI ត្រឹម៨ នោះ មានន័យថា ពលរដ្ឋមានលទ្ធភាពតិចតួច ឬគ្មានលទ្ធភាព ក្នុងការទទួលបានព័ត៌មានថវិកា ដែលពួកគេត្រូវការដើម្បីយល់ពីថវិកា និង តម្រូវឲ្យរដ្ឋាភិបាល មានគណនេយ្យភាព។ លោកបាននិយាយថា៖ «ថវិកាជាតិ គឺជាថវិកា របស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នា»។
លោកបានធ្វើការពន្យល់ថា ព្រោះតែថវិការទាំងនោះ បានមកពី«កាតព្វកិច្ច» នៃការបង់ពន្ធ និងកម្រៃសេវាផ្សេងៗ [...]