Posts by "អ៊ុម វ៉ារី"

សុខ ទូច៖ កុំ​យក​រឿង​ព្រំដែន ធ្វើ​«ចំណី»​នយោបាយ (vdo)

សុខ ទូច៖ កុំ​យក​រឿង​ព្រំដែន ធ្វើ​«ចំណី»​នយោបាយ (vdo)

សូមអ្នកនយោបាយទាំងអស់ ជៀសឲ្យឆ្ងាយ ពីបញ្ហាយករឿងព្រំដែន ជារឿងរបស់ជាតិទាំងមូម មកធ្វើជា​រឿង​កំប្លុកកំប្លែង ដើម្បីតែចំណេញនយោបាយរបស់ខ្លួន។ នេះជាសារ ដែលលោក សូខ ទូច អ្នកវិភាគនយោបាយ និងជាប្រធានក្រុមការងារស្រាវជ្រាវ បានថ្លែង នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីដំណើរការប្រមូលឯកសារ ពាក់ព័ន្ធបញ្ហាព្រំដែន កម្ពុជា-វៀតណាម នៅរាជបណ្ឌិតសភា នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥នេះ។

លោកបានថ្លែងឡើងថា បញ្ហា«ព្រំដែន» មិនមែនជាបញ្ហា របស់បុគ្គលណាម្នាក់ មិនមែនជាបញ្ហា របស់​លោក​​នាយករដ្ឋមន្រ្តីហ៊ុនសែន ហើយក៏មិនមែនជាបញ្ហា របស់គណបក្សប្រឆាំងដែរ តែជាបញ្ហារបស់ជាតិ​កម្ពុជា​ទាំង​មូល ជាបញ្ហារបស់រដ្ឋសភាកម្ពុជា។ លោក សុខ ទូច បានបង្ហាញការខកចិត្ត ចំពោះគណបក្សសង្គ្រោះជាតិ ដែល​តែងតែប្រកាសក្តែងៗថា បានទទួល ឬចម្លងផែនទី ពីប្រទេសបារាំង សម្រាប់ការប្រើប្រាស់ជាក់ស្តែង តែ​ផ្ទុយទៅវិញ មានត្រឹមតែក្នុងអាយផែត (iPad) ប៉ុណ្ណោះ។ [...]

«គ្មាន​អ្នកណា​ដោះ​ស្រាយ​បញ្ហា​កម្មករ​ទេមាន​តែ​អ្នក​បង្ក្រាប»

«គ្មាន​អ្នកណា​ដោះ​ស្រាយ​បញ្ហា​កម្មករ​ទេមាន​តែ​អ្នក​បង្ក្រាប»

តំណាងកម្មករ លោក ខាត់ ឡួត បានប្រាប់ទស្សនាវដ្តី​ មនោរម្យ.អាំងហ្វូ ឲ្យដឹងថា អស់រយៈពេល ជាង១០ថ្ងៃ​ហើយ ដែលក្រុមកម្មករធ្វើការតវ៉ា តែគ្នានក្រសួង និងអ្នកដែលជាប់ពាក់ព័ន្ធ ចេញមកជួយដោះស្រាយ បញ្ហា​របស់កម្មករទេ មានតែដាក់ពង្រាយកម្លាំង ដើម្បីទប់ស្កាត់កម្លាំងតវ៉ានេះទៀត។ លោកបញ្ជាក់ទៀតថា នៅ​ថ្ងៃ​ទី២២ ខែកក្កដាឆ្នាំ ២០១៥នេះ ចំណុចទាមទារ ដ៏សំខាន់សម្រាប់កម្មករ គឺសុំឲ្យថៅកែ ជាជនជាតិចិន ពិនិត្យ​កិច្ចសន្យាចុះកុងត្រា ជាមួយកម្មករ ក្នុងរយៈពេលប្រាំឆ្នាំម្តង តាមកិច្ចសន្យា របស់ថៅកែ។

កម្មការនីម្នាក់ ដែលកំពុងកាន់បដា ប្រកាសសរសេរថា៖ «ក្រុមហ៊ុន PUMA ត្រូវតែជំរុញឲ្យនិយោជក ដោះ​ស្រាយ​ជាមួយកម្មករនិយោជិត»នោះ បានរៀបរាប់ថា ក្នុងចំណោមរោងចក្រពីរ គានធិច១ និងគានធិច២ គឺមានថៅកែតែមួយ ជាជនជាតិចិនដូចគ្នា។ កញ្ញាបានបន្តថា ថ្ងៃនេះ ក្រុមកម្មករត្រូវបាមក្រុមកងម្លាំងចម្រុះ ទប់ស្កាត់មិនឲ្យតវ៉ា នៅមុខរោងចក្រទេ។ [...]

បុរស​ម្នាក់​ធ្វើ​ដំណើរ​ទៅ​រក​កូន​ស្រី ត្រូវ​ម៉ូតូ​បុក​គ្រោះថ្នាក់​ធ្ងន់​តាម​ផ្លូវ

បុរស​ម្នាក់​ធ្វើ​ដំណើរ​ទៅ​រក​កូន​ស្រី ត្រូវ​ម៉ូតូ​បុក​គ្រោះថ្នាក់​ធ្ងន់​តាម​ផ្លូវ

ជិះម៉ូតូ នៅតាមផ្លូវស្របគ្នា តែបានជួបគ្រោះថ្នាក់ រហូតមានមនុស្សសន្លប់។ នោះ គឺការបើកបរបំពាន របស់​ភាគី​បង្ក ដែលបានធ្វើឲ្យ បុរសវ័យកណ្តាលម្នាក់ រងរបួសធ្ងន់ធ្ងរ រហូតសន្លប់ ដោយមានម៉ូតូមួយគ្រឿង បាន​មក​បុក​គាត់ ពីក្រោយពេញទំហឹង។

សាក្សីម្នាក់ អ្នកស្រី ខៀវ យឿន អាយុ ៥៦ឆ្នាំ បានរៀបរាប់ពីករណីគ្រោះថ្នាក់នេះ ពីដើមដំបូងថា គាត់បាន​ឃើញ​បុរសរងគ្រោះ ធ្វើដំណើរពីជើងទៅត្បូង ស្រាប់តែមកដល់កន្លែងកើតហេតុ មានម៉ូតូមួយគ្រឿង បើកពី​ក្រោយ ម៉ាកឌ្រីម ពណ៍ខ្មៅ ស្លាកលេខភ្នំពេញ ១CX-១៨០៩ បុកបុរសរងគ្រោះពេញទំហឹង បណ្តាលឲ្យ​បុរស​វ័យកណ្តាលរូបនេះ រងរបួសធ្ងន់ រហូតសន្លប់បាត់ស្មារតី។

យុវតីវ័យ១៧ឆ្នាំម្នាក់ ឈ្មោះ សេង វណ្ណា ដែលត្រូវជាកូន របស់ជនរងគ្រោះ បានរៀបរាប់ ទាំងយំបង្ហូរទឹកភ្នែក ប្រាប់អ្នកសារព័ត៌មានថា ឪពុករបស់ខ្លូន សព្វថ្ងៃរស់នៅ ក្នុងមជ្ឈមណ្ឌលមួយ ឈ្មោះថា «អង្គការដើម្បី​ភាព​ញញឹម»។  នាងបាននិយាយទៀតថា ឪពុករបស់នាងឈ្មោះ [...]

អ្នក​កាសែត​​ម្នាក់ ត្រូវ​មហា​បុរស​ហ្វេសប៊ុក​ចោទ​ថា​ ជា​ទាហាន​យួន

អ្នក​កាសែត​​ម្នាក់ ត្រូវ​មហា​បុរស​ហ្វេសប៊ុក​ចោទ​ថា​ ជា​ទាហាន​យួន

តើការលាបពណ៌ ដោយគ្មានមូលដ្ឋាន ទៅលើនរណាម្នាក់ថា ជា«យួន» នឹងផ្ដល់មកឲ្យអ្នកលាបពណ៌គេនោះ នូវ​វីរៈភាព ឬស្មារតីស្នេហាជាតិឬ? សម្រាប់«មហាបុរស»ម្នាក់នេះ កំពុងបញ្ចេញក្បាច់គុន ខាង«លាបពណ៌» ដល់​កំពូលរបស់ខ្លួន ដើម្បីលាបពណ៌ មកលើអ្នកសារព័ត៌មានមួយរូប របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដោយ​បាន​ហៅអ្នកយកព័ត៌មាន របស់ទស្សនាវដ្ដី ថាជា«ទាហានយួន» យកប្រពន្ធខ្មែរ ហើយដើរយកព័ត៌មាន។

មហាបុរសម្នាក់នេះ ធ្លាប់ត្រូវបានមហាបុរស ក្នុងពិភពហ្វេសប៊ុកម្នាក់ទៀត សរសេរ«ជេរម្រាយ»យ៉ាងចាស់ដៃ ក្នុងពេលកន្លងមក ដោយមូលហេតុធំៗពីរ៖ ពូកែបំផ្លើស និងពូកែខាងដើរលាបពណ៌គេឯង នៅលើបណ្ដាញ​សង្គម។

» សូមអានអត្ថបទ ដែលទាក់ទងឡើងវិញ ដោយចុចនៅលើទីនេះ

ឥឡូវនេះ មហាបុរសហ្វេសប៊ុកឈ្មោះ ឆាំ ឆានី ដែលតែងតែដើរយកព័ត៌មាន និងរូបភាពពីគេ (មិនដែល​ថត​ផ្ទាល់) [...]

ផៃ ស៊ីផាន ហៅ​អង្គការ​លីកាដូ ថា​កំពុង​ការពារ​ជន​«ដៃ​ដល់»

ផៃ ស៊ីផាន ហៅ​អង្គការ​លីកាដូ ថា​កំពុង​ការពារ​ជន​«ដៃ​ដល់»

ការសម្រេចដាក់ទោសទណ្ឌ លើសកម្មជនទាំង១១រូប របស់គណបក្សប្រឆាំង បានបង្កឲ្យមានប្រតិកម្ម កើត​ឡើង​ពីគ្រប់មជ្ឈដ្ឋាន។ បន្ទាប់ពីសេចក្ដីថ្លែងការណ៍ របស់អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស ហៅ​កាត់ថា លីកាដូ ដែលបានហៅការសម្រេច របស់តុលាការកម្ពុជា ថាមានចរិកនយោបាយនោះមក រដ្ឋលេខា​ធិការ និងជាអ្នកនាំពាក្យ នៃទីស្តីការគណរដ្ឋមន្រ្តី លោក ផៃ សីផាន បានប្រតិកម្មតបវិញ ដោយបានហៅ សេចក្តី​ថ្លែងការណ៍នោះ ថាមានចរិតលំអៀង ដោយមាននិន្នាការនយោបាយ។

លោក ផៃ ស៊ីផាន បានសរសេរ ក្នុងគណនេយ្យហ្វេសប៊ុករបស់លោក ចាត់ទុកថា សេចក្តីថ្លែងការណ៍នោះ ថា​ជាការបំភ័ន និងប្រាសចាកពីគោលដៅយុត្តិធម៌ និងសិទ្ធមនុស្ស ដែលជាអណត្តិរបស់អង្គការ ក្នុងកិច្ចការពារ និងលើកស្ទួយ ដែលជាគោលដៅ របស់អង្គការមិនមែនរដ្ឋាភិបាល លីកាដូ នៅក្នុងវិស័យស្នូលរបស់ខ្លួន។

ប្រតិកម្មនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីអង្គការលីការដូ ចេញនូវសេចក្តីថ្លែងការណ៍មួយ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...