រវាងការ«ផ្ទៀងផ្ទាត់»ផែនទី និងការ«បាត់ដី» ណាមួយសំខាន់?
មន្ត្រីរដ្ឋាភិបាល ជាពិសេសលោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនកម្ពុជា សុទ្ធតែអះអាងថា ខ្សែបន្ទាត់ ដែលមានក្នុងផែនទី មកពីបារាំង «ត្រួតស៊ីគ្នា» នឹងខ្សែរបន្ទាត់ របស់ផែនទី របស់រដ្ឋាភិបាល ដែលកំពុងតែប្រើប្រាស់សព្វថ្ងៃ។ ជាមួយគ្នានេះ ការផ្ទៀងផ្ទាត់ផែនទីមកពី UN ក៏ត្រូវបានអះអាងថា ដូចគ្នានឹងផែនទីរដ្ឋាភិបាលដែរ។ ការថ្លែងរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បានធ្វើឡើងសឹងតែរាល់លើក ជារៀងនៅក្រោយ ការផ្ទៀងផ្ទាត់ផែនទីនានា នៅវិមានសន្តិភាព (វិមានរដ្ឋាភិបាល)។
ការអះអាងខាងលើ របស់លោក វ៉ា គឹមហុង មិនបានធ្វើឲ្យមន្រ្តី និងអ្នកគាំទ្រមួយចំនួន នៃក្រុមប្រឆាំង អស់ចិត្តនោះឡើយ ព្រោះតែបញ្ហាផ្ទៀងផ្ទាត់ផែនទីនេះ មិនបានបង្ហាញ ពី«ការពិត» ថាតើនៅតាមព្រំដែន មានការបាត់បង់ដីឬអត់។ តាមលោក គង់ គាំ ប្រធានគណបក្ស សម រង្ស៊ី បានបង្ហាញ នូវទស្សនៈផ្ទាល់ខ្លួនថា បើទោះបីជាផែនទី ដែលបានទទួលមកពី [...]