អ្នកច្បាប់ថារដ្ឋាភិបាលត្រូវតែគោរពច្បាប់ និងសិទ្ធិមនុស្សឡើងវិញ
«ការឃាត់ខ្លួនបុគ្គលណាមួយ លុះត្រាណាមើលឃើញថា សកម្មភាពរបស់គាត់ មានតម្រុយប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ទើបមានសិទ្ធិឃាត់ខ្លួន។ កុំចេះតែឃាត់ៗនោះ នាំឲ្យមានការប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់បុគ្គល។» នេះជាកាលើកឡើងរបស់អ្នកច្បាប់មួយរូប និងមេធាវីការពារក្ដីអោយលោកសុខ ឈុនអឿនកាលពីព្រឹកថ្ងៃទី២០ ខែមករា នៅស្នាក់ការសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
កងទាហ៊ានដែលមកពីកងឆ័ត្រយោង៩១១ ត្រូវបានបញ្ជូនមកធ្វើការបង្ក្រាបបាតុករស៊ីវិល នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៣នេះ។ (រូបថត REUTERS/Samrang Pring)
ច្បាប់និងសិទ្ធិ - ក្រោយពីស្ថានភាពនយោបាយតឹងតែង ដែលមកទល់នឹងពេលនេះ នៅមិនទាន់រកច្រកចេញបាននៅឡើយនោះ ក្រុមអាជ្ញាធរដែលដឹកនាំដោយរដ្ឋាភិបាលសព្វថ្ងៃ [...]