Posts by "អ៊ុម វ៉ារី"

តម្លៃ​សំបុត្រ​ឡាន​ក្រុង «ក្រោយ»​ពេល​ចូល​ឆ្នាំ ថ្លៃ​ជាង​ពេល​មុន!

តម្លៃ​សំបុត្រ​ឡាន​ក្រុង «ក្រោយ»​ពេល​ចូល​ឆ្នាំ ថ្លៃ​ជាង​ពេល​មុន!

ប្រជាពលរដ្ឋមួយចំនួនធំ ទើសទាល់នឹងការតម្លើងថ្លៃរថយន្ត«ក្រុង» តាមតែអំពើចិត្តរបស់«មេឈ្មួញ»ទាំងនោះ ដោយគ្មានការគ្រប់គ្រង ត្រួតពិនិត្យ និងមានវិធានការពីរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។ ក្នុងឆ្នាំ២០១៤នេះ សំបុត្រឡាន​ក្រុង​«ក្រោយ»ចូលឆ្នាំខ្មែរ មិនត្រឹមតែមានតម្លៃលើសពីតំលៃ«ធម្មតា» តែថែមទាំងមានតម្លៃលើសពីតម្លៃ​«មុន»ចូល​ឆ្នាំនោះទៅទៀត។


រថយន្ដក្រុង របស់ក្រុមហ៊ុនដឹកជញ្ជូនល្បីឈ្មោះ ក្នុងរាជធានីភ្នំពេញ។ (រូបថត MONOROOM.info/ O. Vary)

រថយន្ដ«ក្រុង» - ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ សូមនាំប្រិយមិត្តអ្នកតាមដាន ទៅមើលការលក់សំបុត្រឡានក្រុង នៅក្រុងសួងខេត្តកំពង់ចាមម្ដង។ [...]

ឆ្នាំ​«ថ្មី» រំលឹក​ពី​សំដី​«គ្មាន»​ប្រសិទ្ធិភាព​ថ្មីៗ របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា

ឆ្នាំ​«ថ្មី» រំលឹក​ពី​សំដី​«គ្មាន»​ប្រសិទ្ធិភាព​ថ្មីៗ របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា

តែប៉ុន្មានសប្ដាហ៍មុននេះប៉ុណ្ណោះ ដែលលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងព្រមានចាត់វិធានការ លើ​មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី ជាពិសេសនៅក្នុងសារព្រមានចុងក្រោយ ថានឹងដាក់ពាក្យ​បណ្ដឹងប្ដឹង​លោក សម រង្ស៊ី ទៅតុលាការឲ្យបានមុនចូលឆ្នាំ។ តែមកដល់ថ្ងៃទី១៧ ខែមេសានេះទៅហើយ ចំណាត់ការនោះ ដូចជាស្ងាត់ដូច«ចោរ»លួចសេះ។


លោក ហ៊ុន សែន ក្រោយពេលបោះឆ្នោតរួច នៅមណ្ឌលមួយនាក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃ​ទី២៨​ខែ​កក្កដា។ (រូបថត Reuters)

វិភាគនយោបាយ - ទាំងលោក ហ៊ុន សែន ទាំងលោក សម រង្ស៊ី ទំនងជា​បានរីករាយ​សើចសប្បាយទទួល​អំណរ​ឆ្នាំថ្មី យ៉ាង​ក្អាកក្អាយ ជាពិសេសបន្ទាប់ពីអ្នកនយោបាយទាំងពីរ បានហៅទូរស័ព្ទ​រកគ្នា កាលពីថ្ងៃទី៩ ខែមេសា [...]

ពលរដ្ឋ​ឃុំ​ស្រឡប់​«ខក​ខាន»​ទទួល​ទេវតា​ឆ្នាំ​ថ្មី ព្រោះ​វៀតណាម​ផ្តាច់​ភ្លើង

ពលរដ្ឋ​ឃុំ​ស្រឡប់​«ខក​ខាន»​ទទួល​ទេវតា​ឆ្នាំ​ថ្មី ព្រោះ​វៀតណាម​ផ្តាច់​ភ្លើង

ប្រជាពលរដ្ឋស្ទើរទូទាំង​ឃុំស្រឡប់ ស្រុក​ត្បូងឃ្មុំ​ ខេត្ដត្បូងឃ្មុំ បាន«ខកខាន»មិនបានទទួលទេវតាឆ្នាំថ្មី នៅវេលា​ម៉ោង៨ និង៧នាទី ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៤ នេះទេ ដោយសារនៅមុនម៉ោងចូលឆ្នាំថ្មីនេះ តែប៉ុន្មាននាទី ស្រាប់​តែ«ភ្លើងអគ្គិសនី»​រលត់​សូន្យ​ឈឹង រហូតដល់ម៉ោង១២ថ្ងៃត្រង់ទើបបាន«ឆេះ»វិញ។


ដង្វាយរៀបរងចាំទទួលទេវតា របស់អ្នករស់នៅក្នុងឃុំស្រឡប់។ (រូបថត MONOROOM.info/ O. Vary)

ចូលឆ្នាំថ្មី ឆ្នាំមមី ព.ស ២៥៥៨ - កំពង់រៀបចំតុបតែង គ្រឿងដង្វាយនានា សម្រាប់ទទួលទេវតាឆ្នាំថ្មី តាំងពីព្រលឹម លោក ឃីម ឌី ជាងកាត់កញ្ចក់ តុទូ ប្រចាំផ្សារខ្នា បានរអ៊ូមិនពេញចិត្ត ចំពោះការ«ផ្តាច់»នូវចរន្ត​អគ្គីសនីនេះ​ឡើយ។ លោកបានលើកឡើងថា [...]

បទ​យក​ការណ៍៖ «ចំណាក​ក្រុង»​តាម​រថយន្ដ​ក្រុង នៃ​ពលរដ្ឋ​ពេល​ចូល​ឆ្នាំ

បទ​យក​ការណ៍៖ «ចំណាក​ក្រុង»​តាម​រថយន្ដ​ក្រុង នៃ​ពលរដ្ឋ​ពេល​ចូល​ឆ្នាំ

នៅមុខថ្ងៃចូលឆ្នាំតែបន្តិចប៉ុណ្ណោះ ប្រជាពលរដ្ឋ សិស្ស និស្សិត កម្មករ បាននាំគ្នាធ្វើចំណាក​«ពី​រាជធានីភ្នំពេញ» ជា​បណ្តើរៗឆ្ពោះទៅកាន់បណ្តាខេត្តនានា ដែលជាស្រុកកំណើតរបស់ខ្លួន។ អ្នកខ្លះធ្វើដំណើរតាមរថយន្តផ្ទាល់ខ្លួន តាម​ទោចក្រយានយន្ត និងតាមរថយន្តឈ្នួលជាដើម។ ខាងក្រោមនេះ ជាបទយកការណ៍យ៉ាងមានជំនក់ចិត្តមួយ របស់​ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដើម្បីចែកជូនលោកអ្នកទាំងឡាយ ដែលមិនបានដឹងពីហេតុការណ៍ នៃការធ្វើចំណាក​ក្រុង របស់ពលរដ្ឋនៅពេលរដូវបុណ្យទានម្ដងៗ។


ការត្រៀមឡើងរថយន្ដក្រុង នៅចំណតក្បែរផ្សារអូឬស្សី។ (រូបថត MONOROOM.info/ O. Vary)

រដូវបុណ្យទាន - [...]

បក្ស​សង្គ្រោះជាតិ​ គ្រោង​លើក​យក​ច្បាប់​បោះឆ្នោត​«មេ​ភូមិ» មក​ចរចា

បក្ស​សង្គ្រោះជាតិ​ គ្រោង​លើក​យក​ច្បាប់​បោះឆ្នោត​«មេ​ភូមិ» មក​ចរចា

ស្របពេលដែលស្ថានការនយោបាយ នៅមិនទានមានដំណោះស្រាយបាននៅឡើយ ពិសេសពាក់ព័ន្ធនឹង​ការកំណត់​«ថ្ងៃ»នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនោះ មន្រ្តីច្បាប់នៃ​គណបក្ស​សង្គ្រោះជាតិ បានបង្ហើបប្រាប់នូវកិច្ចការបន្ទាប់ ក្នុងការចចារនោះថា គណបក្សលោក​នឹងជំរុញឲ្យមានការបោះឆ្នោត​ថ្នាក់ភូមិ​តាមបែប​«ឯកត្តនាម»។


អ្នកបោះឆ្នោតមួយរូប បានបោះសន្លឹកឆ្នោតចូលទៅក្នុងហិបឆ្នោត។ (រូបថត IRI)

កំណែទម្រង់ការបោះឆ្នោត - លោក រស់ សួ មន្រ្តីច្បាប់ជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ ក្នុងកិច្ចសម្ភាសជាមួយ​ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ  បានលើកឡើងថា [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...