Posts by "អ៊ុម វ៉ារី"

សេរីភាព​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា បាន​ធ្លាក់​ចុះ

សេរីភាព​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា បាន​ធ្លាក់​ចុះ

ភាពស្ងៀមស្ងាត់នៃការទទួលខុសត្រូវ របស់ក្រសួងព័ត៌មាននៅថ្ងៃទី០៣ ខែឧសភានេះ  ដែលចំលើ​«ទិវាសេរីភាព​សារព័ត៌មាន​ពិភពលោក» លើអ្នកប្រព្រឹត្តហិង្សាលើអ្នកសារព័ត៌មានកាលពីមួយថ្ងៃមុននោះ បានជំរុញឲ្យមាន​ប្រតិកម្ម​យ៉ាងផុលផុស ពីសំណាក់មតិជាតិនិងអន្តរជាតិ។


លោក ឡាយ សា​មាន អ្នកសារព័ត៌មានរបស់វិទ្យុសម្លេងប្រជាធិបតេយ្យ។ (រូបថត ហ្វេសប៊ុក)

សេរីភាពអ្នកសារព៏ត៌មាន - ថ្ងៃសៅរ៍ទី៣ ខែឧសភានេះ សមាគមការពារសិទ្ធិមនុស្សអាដហុក បានផ្សព្វផ្សាយ​របាយការណ៍ស៊ើបអង្កេតមួយ បង្ហាញពីសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិនៅកម្ពុជា ត្រូវបានធ្លាក់ចុះយ៉ាង​ខ្លាំងនៅក្នុងឆ្នាំ២០១៤នេះ។ ការបង្ហាញរបាយការណ៍នោះ បានបញ្ជាក់ថាចាប់ពីឆ្នាំ២០១២ ដល់ខែមេសា ឆ្នាំ២០១៤ យ៉ាងហោចណាស់ [...]

ក្រុម​សន្តិសុខ​ខណ្ឌ​ទួល​គោក៖ «ម៉េច ហ្អែង​ចង់​ខ្លាំង​ហ្អេស?!»

ក្រុម​សន្តិសុខ​ខណ្ឌ​ទួល​គោក៖ «ម៉េច ហ្អែង​ចង់​ខ្លាំង​ហ្អេស?!»

ជម្លោះពាក្យសម្ដីមួយ បានកើតឡើងខ្លាំងក្លា សឹងតែបានក្លាយជាការវាយតប់ រវាងអ្នកសារព័ត៌មានមួយរូប ជា​មួយ​នឹងមន្រ្តីរៀបចំសណ្តាប់ធ្នាប់ ផ្សារដើមគរ នៅលើកំណាត់ផ្លូវលេខ៣៣៦។ លោក ហេង វុធ អ្នកសារព័ត៌មានឲ្យ​ស្ថាប័ន​ការសែត ក្មេងវត្តស្ថាបនា បានអះអាងដូច្នេះ ព្រោះលោកបាននិយាយពីច្បាប់ទម្លាប់ ស្រាប់តែមានកង​សន្តិសុខ​ម្នាក់នៅក្នុងឡាន ដែលជាអ្នកបើកបរនោះ ស្ទុះមកបំរុងនឹងវាយលោក ជាមួយនិងពាក្យគំហកថា «ម៉េច​ហ្អែង​ចង់ខ្លាំងហ្អេស !»។


កំណាត់ផ្លូវលេខ៣៣៦ ដែលបច្ចុប្បន្ននេះត្រូវបាន​ខាងសង្កាត់ និងខ័ណ្ឌ ពុះចិញ្ច្រាំ ទៅឲ្យអាជីវករលក់ដូរ។ (រូបថត MONOROOM.info/ O. Vary)

សន្ដិសុខ - អ្នកសារព័ត៌មានរបស់ស្ថាប័នរួមអាជីព ហៅថា «ក្មេងវត្តស្ថាបនា» លោក ហេង [...]

ពលរដ្ឋ​ថា​បាក់​ដី​ដោយ​«ការ​បូម​ខ្សាច់» អាជ្ញាធរ​ថា​មក​ពី​«គ្រោះ​ធម្មជាតិ»

ពលរដ្ឋ​ថា​បាក់​ដី​ដោយ​«ការ​បូម​ខ្សាច់» អាជ្ញាធរ​ថា​មក​ពី​«គ្រោះ​ធម្មជាតិ»

យ៉ាងហោចណាស់ប្រជាពលរដ្ឋប្រមាណជាង២០គ្រួសារ ដែលរស់នៅតាមដងទន្លេសាបប៉ែកខាងកើត ក្នុងនោះ​មាន​ជាង៨គ្រួសារ កំពុងប្រឈម ការបាក់ស្រុត ទាញផ្ទះចូលក្នុងទន្លេ ដោយគ្មានការអើពើពីអាជ្ញាធរមួលដ្ឋាន។ លោក ហ៊ាង គឹម ស្រឿន ប្រធានអង្គការការពារជនក្រីក្រដើម្បីអភិវឌ្ឍន៍ បានបញ្ជាក់បន្ថែមថា អាជ្ញាធរកំពុងតែ​គេចវេសពី​ការទទួលខុសត្រូវ និងរុញដាក់គ្នាទៅវិញទៅមក នូវការបាត់ស្រុតផ្ទះសំបែងទាំងនោះ មកពីការបណ្តែតបណ្តោយ​ឲ្យ​ឈ្មួញបូមខ្សាច់។


ផ្ទះពលរដ្ឋដែលបានបាក់ចុះទៅក្នុងទន្លេ នៅក្បែរស្ពានជ្រោយចង្វា។ (រូបថត MONOROOM.info/ O. Vary)

សិទ្ធិរស់នៅ - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តី

អេឡិច ដាវីដសុន៖ ស៊ូ​«ស្លាប់​ខ្លូន»​នៅ​កម្ពុជា ដើម្បី​ការពារ​«ព្រៃ»​អារ៉ែង

អេឡិច ដាវីដសុន៖ ស៊ូ​«ស្លាប់​ខ្លូន»​នៅ​កម្ពុជា ដើម្បី​ការពារ​«ព្រៃ»​អារ៉ែង

ត្រីនាគ ក្រពើភ្នំ រ៉ែមាស ជាមួយនឹងសត្វកម្រផ្សេងៗទៀត ចំនួន៣១ប្រភេទនឹងផុតពូជនៅកម្ពុជា និងភាពឈាន​ទៅ​រកការបាត់បងតំបន់ព្រៃឈើចុងក្រោយរបស់កម្ពុជា ក្នុងតំបន់អារ៉ែង បើសិនជាមានការផ្តល់ការវិនិយោគ ជាទំនប់​វារីអគ្គីសនី ទៅឲ្យក្រុមហ៊ុនណាមួយដោយរដ្ឋាភិបាលនោះ។ ស្ថាបនិកអង្គការចលនាមាតាធម្មជាតិលោក អេឡិច ដាវីដសុន (Alex Gonzalez Davidson) ជាជាតិអាឡឺម៉ង់ បានពន្យល់ជាភាសាខ្មែរយ៉ាងស្ទាត់ជំនាញថា ក្រុមហ៊ុន​ដែលបានទទួលគំរោងអភិវឌ្ឈន៍ពីរដ្ឋាភិបាលនោះ មិនដែលជួបជជែកពិភាក្សាជាមួយប្រជាពលរដ្ឋ ឬអង្គការ​សង្គម​ស៊ីវិលដែលពាក់ព័ន្ធម្តងណាឡើយ។


ស្ទឹង អារ៉ែង នៅខេត្តកោះកុង។ (រូបថត MONOROOM.info/ kessor)

ធម្មជាតិ និងការអភិវឌ្ឍន៍ - [...]

ភរិយា​កូន​ខ្ចី​របស់ រស់ សោភ័ណ្ឌ ថា​ស្វាមី​ខ្លួន​គ្មាន​ទោស​អ្វី​សោះ

ភរិយា​កូន​ខ្ចី​របស់ រស់ សោភ័ណ្ឌ ថា​ស្វាមី​ខ្លួន​គ្មាន​ទោស​អ្វី​សោះ

«ខ្ញុំសង្ឃឹមថាតុលាការកាត់សេចក្តីដោយយុត្តិធម៌ នោះប្តីរបស់ខ្ញុំត្រូវបានដោះលែង។ (...) បើមិនដោះលែងទេ នោះ​តុលាការកាត់ក្តីដោយអយុត្តិធម៌ ព្រោះប្តីខ្ញុំមិនបានធ្វើអ្វីខុសទេ។» នេះជាការលើកឡើងរបស់អ្នកស្រី ឱក ស្រីអូន ភរិយារបស់លោក រស់ សោភ័ណ្ឌ ដែលជាជនជាប់ចោទម្នាក់ ក្នុងចំណោមជនជាប់ចោទទាំង២១នាក់។


អ្នកស្រី ឱក ស្រីអូន ភរិយារបស់លោក រស់ សោភ័ណ្ឌ។ (រូបថត MONOROOM.info/ S.Tith)

តុលាការនិងច្បាប់ -ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ អ្នកស្រី ឱក ស្រីអូន មកពីខេត្តស្វាយរៀង ដែលកំពុងបីកូនទើបតែប្រសូត្រ បានបីខែនៅនឹងដៃ បាននិយាយលាយឡំនឹងភាពក្តុកក្តួលថា ប្តីអ្នកស្រីត្រូវ​បានចាប់​ខ្លួនក្នុងថ្ងៃទី៣ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...