ហ៊ុន សែន ព្រមានអ្នកសារព័ត៌មានវីអូអេ កុំសួរសំនួរដដែលៗ (vdo)
លោក ហ៊ុន សែន ក្នុងឱកាសជួបជាមួយអ្នកសារព័ត៌មាន នៅរដ្ឋសភាព្រឹកថ្ងៃទី២៧ ខែកក្កដានេះ បានព្រមានយ៉ាងចាស់ដៃ ដោយផ្ទាល់នៅចំពោះមុខ ទៅកាន់អ្នកសារព័ត៌មាននៃវិទ្យុសម្លេងសហរដ្ឋអាមេរិក ដែលបានសាកសួរសំនួរទៅលោក។ លោក ហ៊ុន សែន បានប្រាប់ឲ្យអ្នកសារព័ត៌មានរូបនោះ «កុំសួរសំនួរដដែលៗ»។
លោក ហ៊ុន សែន នៅរដ្ឋសភាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)
ព័ត៌មាន - បន្ទាប់ពីបានបញ្ចប់ការផ្តល់សុពលភាព ទៅឲ្យលោក សម រង្ស៊ី ក្លាយជាតំណាងរាស្ត្រជាប់ឆ្នោតនោះមក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែណ បានចេញមកថ្លែងនៅចំពោះអ្នកកាសែត ជាច្រើននាក់ ពាក់ព័ន្ធនឹងបេក្ខភាពម្នាក់ មកពីស្ថាប័នឯករាជ្យ ដើម្បីចូលជាសមាជិក គ.ជ.ប ទី៩នោះថា លោកបានជួបពិភាក្សាមួយលោក [...]