Posts by "អ៊ុម វ៉ារី"

បាតុករ​នៅ​ភ្នំពេញ៖ កម្ពុជា​«គ្មាន»​លទ្ធភាព​ដើម្បី​ទទួល​ជន​ភៀស​ខ្លួន​ទេ

បាតុករ​នៅ​ភ្នំពេញ៖ កម្ពុជា​«គ្មាន»​លទ្ធភាព​ដើម្បី​ទទួល​ជន​ភៀស​ខ្លួន​ទេ

នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះ ព្រះសងង្ឃ និស្សិត បញ្ញាវ័ន្ត និង​ប្រជាពលរដ្ឋ ដែល​រង​នឹង​ការ​បណ្តេញ​ចេញ ដោយ​បង្ខំ​ពី​លំនៅ​ដ្ឋាន បាន​មក​ជួបជុំ​គ្នា ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា លុប​ចោល​នូវ​កិច្ច​ព្រម​ព្រៀង ទទួល​ជន​ភៀស​ខ្លួន​មក​ពី​ប្រទេស​អូស្ត្រាលី​នោះ។

ក្រៅ​ពី​និស្សិត ប្រជា​ពលរដ្ឋ ក៏​មាន​ការ​ចូលរួម ពី​តំណាង​សហជីព អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន ក្នុង​ការ​ជម្រុញ​ឲ្យ​មាន​ការ​ដង្ហែ​ដាក់ និង​ទទួល​ញតិ្ត នៅ​តាម​ស្ថាប័ន​សំខាន់ៗ​របស់​រដ្ឋ ស្ថានទូត និង​គណបក្ស​នយោបាយ​ដែរ បើ​ទោះ​ជា​មាន​បំរាម​ឃាត់ ដោយ​សាលា​រាជធានី​ភ្នំពេញ​ក៏​ដោយ។ តាម​គម្រោង​នៃ​ការ​ដាក់​ញត្តិ​នេះ នឹង​ធ្វើ​ទៅ​កាន់​ទី​កន្លែង​ជា​ច្រើន ដូច​ជា​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី រដ្ឋសភា ស្ថាតទូត​សហរដ្ឋ​អាមេរិក ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ និង​ការិយាល័យ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា គណបក្ស​ប្រជាជន​កម្ពុជា [...]

រដ្ឋាភិបាល​បើក​ទូលាយ (OGP)៖  កម្ពុជា និង​អភិបាល​កិច្ច​ល្អ

រដ្ឋាភិបាល​បើក​ទូលាយ (OGP)៖ កម្ពុជា និង​អភិបាល​កិច្ច​ល្អ

អង្គការសង្គមស៊ីវិល​ប្រមាណ​បួន បាន​រៀបចំ​សិក្ខាសាលា​ថ្នាក់​ជាតិ ដើម្បី​ចែក​រំលែក​នូវ​បទ​ពិសោធន៍ និង​​ការ​អនុវត្តន៍​ល្អ ស្តី​ពី​ភាព​ជា​ដៃ​គូ​រដ្ឋាភិបាល​បើក​ទូលាយ (OGP: Open Government Partnership) ។ សិក្ខា​សាលា​នេះ​ធ្វើ​ឡើង ក្នុង​រយៈពេល​ពីរ​ថ្ងៃ ពីថ្ងៃទី១៦ ដល់​១៧ ខែ​តុលា​នេះ នៅ​សណ្ឋាគារ​សាន់​វ៉េ ក្នុង​រាជធានី​ភ្នំពេញ។

នាយក​ប្រតិបត្តិ​អង្គការ​គណៈកម្មាធិការ សហ​ប្រតិបត្តិការ​ដើម្បី​កម្ពុជា (CCC) លោក សឿង សារឿន ក្នុង​កិច្ច​សម្ភាស​ជា​មួយ​អ្នក​សារព័ត៌មាន បាន​បញ្ជាក់​ថា ការ​ផ្តើម​ឲ្យ​កើត​មាន​សិក្ខា​សាលា ភាព​ជា​ដៃ​គូ​រដ្ឋាភិបាល​បើក​ទូលាយ​នេះ​ឡើង ព្រោះ​ចង់​ឲ្យ អ្នក​ចូល​រួម​បាន​បង្កើន​ចំណេះ​ដឹង​អំពី OGP និង​សារៈ​សំខាន់​នៃ OGP សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព នៃ​ប្រទេស​កម្ពុជា។ ផែនការ​ការងារ​ប្រចាំ​ប្រទេស​មួយ [...]

កែម ឡី៖ ចិន​នាំ​កម្ពុជា​យក​«កោះ​ត្រល់» ឯ​អាមេរិក​នាំ​កម្ពុជា​យក​«នីតិរដ្ឋ»

កែម ឡី៖ ចិន​នាំ​កម្ពុជា​យក​«កោះ​ត្រល់» ឯ​អាមេរិក​នាំ​កម្ពុជា​យក​«នីតិរដ្ឋ»

ប្រទេស​មហា​អំណាច​ចិន ជា​ប្រទេស​ដឹកនាំ​តាម​លិទ្ធិ​ «កុម្មុយនីស» ឯ​ប្រទេស​មហា​អំណាច​ផ្នែក​ «សេរី» ជា​សហរដ្ឋ​អាមេរិក។ ប្រទេស​មហា​អំណាច​ធំៗ​ទាំង​ពីរ នេះ​ក៏​កំពុង​តែ​សម្លឹង​​មើល​មក​កម្ពុជា ក្នុង​ហេតុផល ផល​ប្រយោជន៍ កេរ្តិ៍​ឈ្មោះ និង​អំណាច។ មហា​អំណាច​ទាំង​ពីរ​នេះ ក៏​កំពុង​ប្រលង​ប្រណាំង​គ្នា ដើម្បី​ទាញ​យក​ប្រជាប្រិយ​ភាព ភាព​ជឿជាក់ និង​ការ​ទុក​ចិត្ត​ពី​ប្រទេស​កម្ពុជា​ផង​ដែរ។

លោក កែម ឡី អ្នក​ស្រាវ​ជ្រាវ​​ការ​អភិវឌ្ឍ​សង្គម បាន​ធ្វើការ​បញ្ជាក់​ថា ប្រទេស​ទាំង​ពីរ​នេះ សំខាន់​សម្រាប់​ប្រទេស​​កម្ពុជា​ដូច​គ្នា ហើយ​ក៏​នឹង​ផ្តល់​ផល​ប្រយោជន៍ មក​កម្ពុជា​ដូច​គ្នា​ដែរ គ្រាន់​តែ​ក្នុង​ទិសដៅ​ខុស​គ្នា​ប៉ុណ្ណោះ។ លោក​បន្ត​ថា តែ​យ៉ាង​ណា​ក៏​ដោយ បើ​កម្ពុជា​ខ្លួន​ឯង​ចេះ​ធ្វើ​ទំនាក់​ទំនង ឬ​ពឹង​ផ្អែក​លើ​ប្រទេស​មហា​អំណាច​​ទាំង​​ពីរ​​នេះ នោះ​កម្ពុជា​ក៏​នឹង​ទទួល​បាន​ផល​ប្រយោជន៍ យ៉ាង​ក្រាស​ក្រែល [...]

ខ្លីៗ​ពី​ព្រះ​ជីវ​ប្រវត្តិ​អង្គ​ព្រះបរម​រតន​កោដ្ឋ និង​ការ​យាង​ចូល​ទីវង្គត

ខ្លីៗ​ពី​ព្រះ​ជីវ​ប្រវត្តិ​អង្គ​ព្រះបរម​រតន​កោដ្ឋ និង​ការ​យាង​ចូល​ទីវង្គត

ព្រះអង្គទ្រង់ប្រសូត្រថ្ងៃអង្គារ ១១ កើត ខែ​កក្ដិក ឆ្នាំ​ច ចត្វាស័ក ពុទ្ធសករាជ ២៤៦៥ ត្រូវ​នឹង​ថ្ងៃ​ទី៣១ ខែ​តុលា ឆ្នាំ​១៩២២ នា​រាជធានី​ភ្នំពេញ ព្រះ​រាជាណាចក្រ​កម្ពុជា។ ព្រះអង្គ ជា​ព្រះ​រាជ​បុត្រ​ទោល នៃ​ព្រះ​បាទ នរោត្តម សុរាម្រិត និង​ព្រះ​មហាក្សត្រី​យានី ស៊ីសុវត្ថិ កុសមៈ។

ព្រះអង្គឡើងគ្រងរាជសម្បត្តិ​លើក​ទី​មួយ​នៅ ថ្ងៃ​ទី២៨ ខែ​តុលា ឆ្នាំ​១៩៤១។ បន្ទាប់​ពី​ប្រទេស​កម្ពុជា បាន​ទទួល​ឯករាជ្យ​ពី​ប្រទេស​បារាំង ព្រះអង្គ​បាន​ដាក់​រាជ្យ​ថ្វាយ​ព្រះ​បិតា​នៅ ថ្ងៃ​ទី០២ ខែ​មីនា ឆ្នាំ​១៩៥៥ ។ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ដ៏​លើស​លប់ ក្នុង​ការ​បោះ​ឆ្នោត​សភា​នៅ​ខែ​កញ្ញា ១៩៥៥ ព្រះអង្គ​បាន​បង្កើត​នូវ សង្គម​រាស្ត្រ​និយម និង​បាន​កាន់​តំណែង​នាយក​រដ្ឋ​មន្ត្រី។ ព្រះ​អង្គ​ជា​អ្នក​គ្រប់​គ្រង និង​ជា​អ្នក​បង្កើត​ច្បាប់ ដ៏​មាន​ប្រសិទ្ធិភាព​បំផុត នៅ​ប្រទេស​កម្ពុជា ចាប់​ពី​ឆ្នាំ​១៩៥៣ ដល់​ឆ្នាំ​១៩៧០។ នៅ​ឆ្នាំ​១៩៦៣ [...]

«អរូប»១០នាក់ សណ្ឋិត​ក្នុង​ខ្លួន​បុរស​ចំណាស់​ម្នាក់ បន្ត​បន្ទាប់​គ្នា

«អរូប»១០នាក់ សណ្ឋិត​ក្នុង​ខ្លួន​បុរស​ចំណាស់​ម្នាក់ បន្ត​បន្ទាប់​គ្នា

ករណី«អរូប»ទាំងដប់ ចូលសណ្ឋិតក្នុងរូប បុរស​វ័យ​ចំណាស់​ម្នាក់ ឈ្មោះ ចាន់ ហួរ ដែល​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​នោះ ត្រូវ​បាន​ថត​ជា​វីដេអូ​ឃ្លីប ដោយ​ក្រុម​ការងារ​នៃ​លោក​គ្រូ ធម្មិនន ដែល​ជា​អ្នក​ផ្សាយ​ព្រះធម៌​ព្រះពុទ្ធិ​សាសនា តាម​បណ្តា​វិទ្យុ និង​ទូរទស្សន៍​មួយ​ចំនួន។ លោក​គ្រូ​បាន​បញ្ជាក់​ថា ព្រឹត្តការណ៍​ក្នុង​ឃ្លីប​វីដេអូ​នេះ ជា​ព្រឹត្តិការណ៍​ដែល​មាន​ពិត​ប្រាកដ និង​មិន​មាន​ការ​កែឆ្នៃ ឬ​ព្រាងទុក និង​ក៏​មិនមែន​សម្រាប់ យក​មក​ធ្វើការ​បោក​ប្រាស់​ពុទ្ធបរិស័ទ ឬ​ប្រជា​ពលរដ្ឋ​ឡើយ។

លោក គ្រូ ធម្មិនន ដែល​ចេះ​វិជ្ជា​ខាង​ហៅ​ព្រលឹង​ចូល​រូប បាន​ធ្វើ​ឃ្លីប​វីដេអូ ដែល​ក្រុម​ការងារ​លោក បាន​ថត​ទុក គ្រាន់​តែ​ចង់​បញ្ជាក់​ថា ពិត​ជា​មាន​អមនុស្ស ចូល​រូប​មែន ហើយ​ក៏​ដើម្បី​ទុក​ជា​ឯកសារ​សិក្សា​ស្រាវជ្រាវ​ដែរ។ នេះ​ជា​ការ​បញ្ជាក់ របស់​លោក​គ្រូ​ហៅ​ព្រលឹង​អូម​អាម​ខាង​លើ តាម​ការ​បញ្ជាក់​ក្នុង​វីដេអូ​ឃ្លីប។ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...