Posts by "អ៊ុម វ៉ារី"

យ៉ង់ គឹមអេង៖ សម រង្ស៊ី មាន​ឋានៈ​ស្មើ​នាយក​រដ្ឋ​មន្រ្តី ខណៈ​កំណែ​ទម្រង់​មិន​ទៅ​មុខ

យ៉ង់ គឹមអេង៖ សម រង្ស៊ី មាន​ឋានៈ​ស្មើ​នាយក​រដ្ឋ​មន្រ្តី ខណៈ​កំណែ​ទម្រង់​មិន​ទៅ​មុខ

ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យ៉ង់ គឹមអេង បាន​បង្ហាញ​នូវ​ការ​ខក​ចិត្ត​ខ្លះ បន្ទាប់​ពី​រាល់​ការ​កែ​ទម្រង់​ធំៗ មួយ​ចំនួន ដែល​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក មិន​ទាន់​ចេញ​ជា​ផ្លូវ​ការ​នៅ​​ឡើយ តែ​ផ្ទុយ​ទៅ​វិញ គេ​បែរ​ជា​ឃើញ ការ​បែង​ចែក​សិទ្ធិ និង​អំណាច ឬ​អសនៈ ចេះ​តែ​បន្ត​កើត​មាន​ជា​បន្ត​បន្ទាប់ រវាង​គណបក្ស​ទាំង​ពីរ​ក្នុង​ស្ថាប័ន​នយោបាយ។

នៅក្នុងជំនួបសម្ងាត់មួយ រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី២៨ ខែ​វិច្ឆិកា កន្លង​ទៅ បាន​សម្រេច​ឯកភាព​គ្នា​បី​ចំណុច ក្នុង​នោះ​ចំណុច​ទី​ពីរ បាន​អះអាង​ពី​ការ​ឯកភាព​ឲ្យ​កែ​សម្រួល​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា បង្កើត​ឲ្យ​មាន​ប្រធាន​ក្រុម​សម្លេង​ភាគ​តិច ដើម្បី​មក​ជជែក​ជា​មួយ​នាយក​រដ្ឋមន្ត្រី ក្នុង​រឿង​ប្រទេស​ជាតិ។ សេចក្ដី​សម្រេច​របស់​មេ​ដឹកនាំ​ទាំង​ពីរ [...]

សម រង្ស៊ី ស្នើ​ឲ្យ​មាន​ការ​ដាក់​«ពន្ធនាគារ» ចំពោះ​អ្នក​បើក​បរ​បុក​មនុស្ស​ស្លាប់

សម រង្ស៊ី ស្នើ​ឲ្យ​មាន​ការ​ដាក់​«ពន្ធនាគារ» ចំពោះ​អ្នក​បើក​បរ​បុក​មនុស្ស​ស្លាប់

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​​លើក​ឡើង​​ថា រាល់​គ្រោះ​ថ្នាក់ ដែល​កើត​មក​ពី​ការ​ធ្វើ​ចរាចរណ៍ ព្រោះ​តែ​ភាព​អនាធិបតេយ្យ ដែល​ចេញ​មក​ពី​បញ្ហា​ពីរ​យ៉ាង មួយ​ការ​មិន​គោរព​ច្បាប់ ទីពីរ គឺ​ការ​គ្មាន​ច្បាប់។

ថ្លែង​ក្នុង​សម័យ​ប្រជុំ​សភា​លើក​ទី៣ នីតិកាល​ទី៥ នៅ​មន្ទីរ​រដ្ឋសភា​ជាតិ កាល​ពី​ថ្ងៃ​ទី១ ខែ​ធ្នូ ឆ្នាំ​២០១៤នេះ ប្រធាន​គណបក្ស និង​ជា​តំណាង​រាស្រ្ត​មណ្ឌល​ខេត្ត​កណ្តាល​រូប​នេះ បាន​បញ្ជាក់​ដូច្នេះ​ថា «បុក​មនុស្ស​ស្លាប់ ឲ្យ​លុយ​មួយ​ពាន់ ពីរ​ពាន់​ដុល្លា ធ្វើ​មើល​ជីវិត​មនុស្ស មាន​តម្លៃ​ស្មើ​នឹង​លុយ​នោះ។ នេះ​ទម្លាប់ ជា​ផ្នត់​គំនិត ជា​វប្បធម៌ ដែល​យើង​មិន​អាច​ទទួល​យក​បាន ដែល​យក​លុយ​ទៅ​ដូរ​យក​ជីវិត​មនុស្ស។ (…) លុយ​នោះ តើ​អាច​គាស់​អ្នក​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ឬ? កុំ​យក​លុយ​ជា​ធំ​ឲ្យ​សោះ។ (…) មិន​ត្រូវ​អនុញ្ញាត​ឲ្យ​អ្នក​ដែល​បុក​គេ​ស្លាប់​តាម​រយៈ​ស្រវឹង បើក​លឿន អ្នក​មាន​អំណាច [...]

គណៈកម្មការ​ប្រឆាំង​អំពើ​ពុក​រលួយ​នៃ​រដ្ឋសភា បង្កើត​មក​ដើម្បី​ឲ្យ​ល្អ​មើល? (vdo)

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង បាន​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​លោក បាន​ដឹកនាំ​ក្រុម​ការងារ​របស់​លោក ទៅ​ជួប​ពិភាក្សា ជា​មួយ​គណៈ​កម្មការ​ទី១០ នៃ​រដ្ឋសភា​ថា «មាន​តែ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​តែ​មួយ​គត់ ដែល​មាន​សមត្ថកិច្ច ស៊ើប​អង្គេត​បញ្ហា​អំពើ​ពុក​រលួយ។ ស្ថាប័ន​ផ្សេង​ទៀត ដឹង​ពី​បញ្ហា​អំពើ​ពុក​រលួយ ត្រូវ​ប្តឹង​មក​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ មិន​អាច​យក​រឿង​អំពើ​ពុក​រលួយ ទៅ​បើក​ស៊ើប​អង្កេត​ដោយ​ខ្លួន​ឯង​បាន​ទេ។ នេះ​យើង​ច្បាស់​ជា​មួយ​គ្នា។»

ថ្លែងនៅចំពោះ លោក ហូរ វ៉ាន់ ប្រធាន​គណៈកម្មការ​អង្កេត បោស​សំអាត និង​ប្រឆាំង​អំពើ​ពុករលួយ​របស់​រដ្ឋសភា លោក ឱម យិនទៀង បាន​ពន្យល់​បន្ថែម​ទៀត​ថា ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​លោក ត្រូវ​បាន​បង្កើត​ឡើង​តែ​មួយ​គត់​ដោយ​ច្បាប់ ហើយ​មាន​អាជ្ញានុសិទ្ធិ ឲ្យ​ទទួល​ពាក្យ​បណ្ដឹង ឬ​បើក​ការ​ស៊ើប​អង្កេត [...]

បញ្ហា​សញ្ជាតិ​ច្រើន​នៃ​សមាជិក គ.ជ.ប៖ CNRP ប្ដូរ​ជំហរ?

បញ្ហា​សញ្ជាតិ​ច្រើន​នៃ​សមាជិក គ.ជ.ប៖ CNRP ប្ដូរ​ជំហរ?

ក្រោយជំនួបនៃមេដឹកនាំគណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​វិមាន​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី២៨ ខែ​វិច្ឆិកា​នេះ លោក កើត រិទ្ធិ តំណាង​ក្រុម​ការងារ​បច្ចេកទេស មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​មក​ធ្វើការ​ពន្យល់​ពី​មូលហេតុ នៃ​ការ​កំណត់​យ៉ាង​ជាក់លាក់ លើ​បញ្ហា​«សញ្ជាតិ»​យ៉ាង​នេះ​ថា ប្រមុខ​មេ​ដឹកនាំ​នៃ​គណបក្ស​ទាំង​ពីរ នៅ​តែ​រក្សា​គោល​ជំហរ ក្នុង​ការ​រក្សា​សញ្ជាតិ​តែ​មួយ​នេះ​នៅ​ដដែល។ លោក​បន្ត​ថា បញ្ហា​សញ្ជាតិ​នេះ ត្រូវ​​បាន​កំណត់​ក្នុង​ច្បាប់​យ៉ាង​ដូច្នេះ៖ «ដើម្បី​អាច​ក្លាយ​ជា​បេក្ខជន គ.ជ.ប សាមី​ខ្លួន​ត្រូវ​តែ​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត និង​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់ ក្នុង​ពេល​បំពេញ​ការងារ»។

ឯតំណាងក្រុមការងារបច្ចេកទេស មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក គួយ ប៊ុនរឿន បាន​ថ្លែង​បន្ថែម​ពី​​លើ​បញ្ហា​​សញ្ជាតិ​នេះ​ថា ក្នុងច្បាប់ គ.ជ.ប នោះដែរ ក្រុម​ការងារ​ទាំង​ពីរ​មិនបាន [...]

សេចក្តី​ព្រាង​ច្បាប់​ថវិការ​សម្រាប់​ឆ្នាំ​២០១៥ ផ្តោត​លើ​ក្រសួង​សំខាន់​៥

សេចក្តី​ព្រាង​ច្បាប់​ថវិការ​សម្រាប់​ឆ្នាំ​២០១៥ ផ្តោត​លើ​ក្រសួង​សំខាន់​៥

សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០១៥ ដែល​អាន​ដោយ​លោក ជាម យៀប មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ នៃ​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី១៨ ខែ​វិច្ឆិកា​នេះ បាន​ធ្វើការ​ផ្តោត​សំខាន់​ទៅ​លើ​វិស័យ​ចំនួន ប្រាំ ជា​អាទិភាព។ ក្នុង​នោះ​រូម​មាន វិស័យ​រដ្ឋបាល​ទូទៅ ត្រូវ​ចំណាយ ១.៣២០.០១២ លាន​រៀល (ជាង​៣២៣​លាន​ដុល្លារ)។ វិស័យ​ការពារ​ជាតិ សន្តិសុខ និង​សណ្តាប់​ធ្នាប់​សាធារណៈ ចំណាយ ២.៣១៦.១៨៣ លាន​រៀល (ជិត​៥៦៨ លាន​ដុល្លារ)។ វិស័យ​សង្គម​កិច្ច​ប្រមាណ ៣.៥៨៤.៥០៥ លាន​រៀល (៨៧៨ លាន​ដុល្លារ)។ វិស័យ​សេដ្ឋកិច្ច ៩៩៤.២៣២ លាន​រៀល (២៤៣ លាន​ដុល្លារ) និង​ចំណាយ​នានា១.០៦០.២២៩ លាន​រៀល (២៦០ លាន​ដុល្លារ)។

លោក ជាម យៀប បានបង្ហាញបន្ថែម ពីអាទិភាពចំបងនៃក្រសួងរដ្ឋចំនួនប្រាំ ក្នុងគម្រោងចំណាយថវិកា​ក្នុង​ឆ្នាំ២០១៥ ដែលរួមមាន ក្រសួងអប់រំ យុវជន និងកីឡា ចំនួន ១.៨១៣.៥៩០,៤ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...