CPP និង CNRP៖ កំពង់ចាមមាន១០អាសនៈ ខណៈត្បូងឃ្មុំទើបបង្កើត មាន៨អាសនៈ
រសៀលថ្ងៃទី១៥ ខែធ្នូ កន្លងមកនេះ នាវិមានរដ្ឋសភា ក្រុមការងារគណបក្សទាំងពីរ បន្តពិភាក្សាលើវិសោធនកម្មសេចក្តីស្នើ«ច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំង អ្នកតំណាងរាស្ត្រ»។ អាសនៈក្នុងរដ្ឋសភា ត្រូវបានជជែកគ្នាជាថ្មី រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដើម្បីបញ្ចូល ក្នុងសេចក្តីស្នើច្បាប់ស្តីពី «ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ»។
ការកំណត់ចំនួនអាសនៈ សម្រាប់គណបក្សប្រជាជនកម្ពុជា តំណាងគណបក្សសង្គ្រោះជាតិលោក គួយ ប៊ុនរឿន បានលើកឡើងថា ក្រុមការងារគណបក្សទាំងពីរ បានធ្វើការពិភាក្សាជាថ្មី ដើម្បីកំណត់រូបមន្ត នៃការបង្កើនចំនួនអាសនៈក្នុងរដ្ឋសភា យកតាមរូបមន្ត នៃបណ្តាប្រទេសធំៗមួយចំនួន។ រូបមន្តនេះក៏គោរព និងស្របតាមច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាដែរ ដែលផ្តល់អាសនៈសម្រាប់សមាជិករដ្ឋសភា [...]