គ.ជ.ប ហៅគណបក្សមកជជែកគ្នាទៀត ក្រោមការរិះគន់របស់សង្គមស៊ីវិល
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានចេញសេចក្តីប្រកាសអញ្ជើញជាថ្មីម្តងទៀតទៅ ដល់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ឲ្យចូលរួមដើម្បីសម្រេចបង្កើតគណៈកម្មការពិសេសមួយ សម្រាប់ត្រួតពិនិត្យ ផ្ទៀងផ្ទាត់របាយការណ៍អំពីភាពមិនប្រក្រតីទាំងឡាយក្នុងថ្ងៃបោះឆ្នោត។ សេចក្ដីអញ្ជើញនេះ ធ្វើឡើងក្នុងពេលដែលក្រុមសង្គមស៊ីវិល ប្រមាណជា៤០អង្គការ បានចេញសេចក្ដីថ្លែងការណ៍សម្ដែងការខកចិត្តនឹងស្ថាប័ននេះ ថាគ្មាន«តម្លាភាព»។
រូបចម្លងពីអេក្រង់របស់គេហទំព័រគ.ជ.ប.។
តាមសេចក្តីប្រកាសរបស់គ.ជ. ចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៣ បានលើកឡើងថា កន្លងមក យោងតាមសំណើរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអញ្ជើញគណបក្សទាំងពីរ មកជួបប្រជុំ នៅថ្ងៃទី៣ ខែសីហា [...]