Posts tagged as "CPP"

ជប៉ុន ជំរុញ​បក្ស​ទាំង​ពីរ​នៅ​កម្ពុជា ឲ្យ​មាន​ឆន្ទៈ​ពិត​ក្នុង​ការ​កែ​ទម្រង់

ជប៉ុន ជំរុញ​បក្ស​ទាំង​ពីរ​នៅ​កម្ពុជា ឲ្យ​មាន​ឆន្ទៈ​ពិត​ក្នុង​ការ​កែ​ទម្រង់

រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន លោក ហ្វូមីអូ គីស៊ីដា (FUMIO KISHIDA) បានជំរុញឲ្យគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា គម្បីមានឆន្ទៈពិតប្រាកដ លើការកែទម្រង់គណៈកម្មាធិការជាតិរៀបការបោះឆ្នោត គ.ជ.ប និងការដោះស្រាយបញ្ហានយោបាយកម្ពុជា។


លោក ហ្វូមីអូ គីស៊ីដា រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន។ (រូបថត scmp.com)

ការបោះឆ្នោត - ក្នុងសន្និសីទការសែត នៅចំពោះមុខរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង នៅថ្ងៃ​ទី៣០ ខែកក្កដា ឆ្នាំ២០១៤ នេះលោក ហ្វូមីអូ គីស៊ីដា រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន បានថ្លែងថា ប្រទេសជប៉ុន​បន្ត​គាំទ្រ​ប្រទេសកម្ពុជាលើគ្រប់វិស័យ ពិសេសការកែទម្រង់ ដែលអាចនាំប្រទេសកម្ពុជា [...]

បក្ស​ប្រជាជន​ថា បក្ស​សង្រ្គោះ​ជាតិ​ទាញ​ទម្លាក់​កម្ពុជា ចូល​ក្នុង​វិបត្តិ

បក្ស​ប្រជាជន​ថា បក្ស​សង្រ្គោះ​ជាតិ​ទាញ​ទម្លាក់​កម្ពុជា ចូល​ក្នុង​វិបត្តិ

គណបក្សប្រជាជនកម្ពុជា បានស្តីបន្ទោសគណបក្សសង្រ្គោះជាតិថា មានចេតនាទាញទម្លាក់ស្ថានការណ៍​នយោបាយ​ប្រទេសកម្ពុជា ក្រោយការបោះឆ្នោត ឲ្យធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរមួយ។


ផ្លាកតាំងបង្ហាញបុរសទាំងបី នៃគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ (រូបថត MONOROOM.info/ D.KEO)

នយោបាយ - ក្នុងឱកាសរម្លឹកខួបលើទី៦៣នៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៤ នេះលោកហេង សំរិន ជាអនុប្រធាននៃគណបក្សដែលកំពុងគ្រប់គ្រងអំណាចមួយនេះ បានចោទប្រកាន់គណបក្ស​សង្រ្គោះជាតិ ថាបានប្រើប្រាស់ការចរចានយោបាយក្រោយការបោះឆ្នោតសកលឆ្នាំ២០១៣ ដើម្បីកេងចំណេញ​នយោបាយ។

ជាងនេះទៅទៀតលោក ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា [...]

កឹម សុខា ថា​ខ្លួន​ជា​ឧបសគ្គ ដល់​អ្នក​ជាន់​ឈ្លី​ប្រជាធិបតេយ្យ

កឹម សុខា ថា​ខ្លួន​ជា​ឧបសគ្គ ដល់​អ្នក​ជាន់​ឈ្លី​ប្រជាធិបតេយ្យ

អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានអះអាងថារូបលោក នឹងមិនបណ្តោយឲ្យជនណាម្នាក់ ឬ គណបក្សណាមួយ បង្កអំពើហិង្សា និងជាន់ឈ្លីលិទ្ធិប្រជាជិបតេយ្យ នៅកម្ពុជាបានទេ។


លោក កឹម សុខា ក្នុងមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិរបស់លោក ថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៣។ (រូបថត គណបក្ស)

នយោបាយ - អនុប្រធានគណបក្សជំទាស់រូបនេះ បានលើកឡើងថា គោលនយោបាយរបស់ខ្លួន និងគណបក្ស​សង្រ្គោះជាតិ គឺព្យាយាមដោះស្រាយជម្លោះ នយោបាយ ដោយសន្តិវិធីឲ្យអស់លទ្ធភាព។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីអំឡុងខែមេសា ឆ្នាំ២០១៤ បានបង្ហើបឲ្យដឹងជាសាធារណៈ ក្រោយការ​ចរចា​តាមខ្សែទូរស័ព្ទ ជាមួយលោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិថា គណបក្សសង្រ្គោះជាតិ និងគណបក្ស​ប្រជាជនកម្ពុជា [...]

ហ៊ុន សែន៖ ការ​ជួយ​ពលករ មិន​មែន​ជា​ការ​កេង​ចំណេញ​នយោបាយ

ហ៊ុន សែន៖ ការ​ជួយ​ពលករ មិន​មែន​ជា​ការ​កេង​ចំណេញ​នយោបាយ

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ នេះបានច្រានចោលការចោទប្រកាន់ថា រដ្ឋាភិបាល និង​គណបក្សប្រជាជនកម្ពុជា បានទាញប្រជាប្រិយភាពពីពលករ ក្នុងន័យកេងចំណេញនយោបាយ ក្នុងពេលជួយ​សង្រ្គោះពលករខ្មែរកំពុងជួបការលំបាក។


លោក ហ៊ុន សែន នៅរដ្ឋសភា ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

នយោបាយ - បន្ទាប់ពីមានអ្នកវិភាគនយោបាយឯករាជ្យកម្ពុជា បានលើកឡើងថាអ្នកគ្រប់គ្រងអំណាចនៅកម្ពុជា បានឆ្លៀតប្រើប្រាស់កាតព្វកិច្ច ជួយសង្រ្គោះពលកររងគ្រោះ ដើម្បីកេងចំណេញនយោបាយមក លោកហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ដែលធ្វើឡើងនៅកោះពេជ្រ បានសម្ដែង​​ការខកចិត្ត [...]

ធន សារ៉ាយ៖ កង​កម្លាំង​ប្រដាប់​អាវុធ​សព្វ​ថ្ងៃ​នៅ​កម្ពុជា ជា​របស់​«បុគ្គល»

ធន សារ៉ាយ៖ កង​កម្លាំង​ប្រដាប់​អាវុធ​សព្វ​ថ្ងៃ​នៅ​កម្ពុជា ជា​របស់​«បុគ្គល»

នៅកម្ពុជា ចាំបាច់ត្រូវធ្វើការកែទម្រង់ នូវស្ថាប័នរបស់រដ្ឋជាច្រើន ដែលស្ថាប័នទាំងនោះ មិនបានឆ្លើយតប ទៅនឹង​តម្រូវការរបស់ជាតិ និងប្រជាពលរដ្ឋទេ តែបែរជាគាំទ្រទៅលើបុគ្គល និងបក្សពួកនៃបុគ្គលមួយចំនួនទៅវិញ។ នេះជា​ការលើកឡើងរបស់លោក ធន សារ៉ាយ ប្រធានសមាគម អាដហុក កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤នេះ នៅ​សណ្ឋាគារហ៊ីម៉ាវ៉ារី ភ្នំពេញ។


លោក ធន សារ៉ាយ ប្រធានសមាគម អាដហុក។ (រូបថត MONOROOM.info/ O. Vary)

កងកម្លាំងជាតិ - លោក ធន សារ៉ាយ បានចាត់ទុកថាប្រទេស នឹងមិនមានស្ថេរភាពនយោបាយទេ បើស្ថាប័នមួយ​ចំនួនធំនៅកម្ពុជានេះ«មិន»ឯករាជ្យ និងស្ថិតក្រោមការត្រួតត្រារបស់បុគ្គលនោះ។ «ប្រទេសយើងនៅតែ​រណប​ជា​មួយនឹងការវិវឌ្ឈន៍ រស់រានមានជិវិតរបស់បុគ្គល [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...