លីយ៉ូនែល ម៉េស៊ី លេងខ្លួនស្លៀកខ្លីស៊ិចស៊ី ដូចប៊េកខាំ (រូបថត)
យីហោខោអាវដ៏ល្បីរបស់ប្រទេសអ៊ីតាលី ដូសេហ្គាបាណា (Dolce & Gabana) បានជ្រើសរើសយកកីឡាករម្ចាស់បាល់មាស ជាឯកអគ្គរដ្ឋទូតរបស់ខ្លួន។
លីយ៉ូនែល ម៉េស៊ី ក្នុងសម្លៀកបំពាក់សិចស៊ី របស់ដូសេហ្គាបាណា។
នៅ៣សប្ដាហ៍មុន ការមកដល់នៃសប្ដាហ៍បង្ហាញមូដ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី២២ខែមិថុនាក្រោយនេះ ដូសេហ្គាបាណា និងម្ចាស់បាល់មាសដល់ទៅបួនដងជាប់គ្នា លីយ៉ូនែល ម៉េស៊ី (Lionel Messi) បានសម្រេចចេញផ្សាយនូវអាល់ប៊ុមរូបថត ជាច្រើនសន្លឹកដែលមានចំណងជើងថា សៀវភៅនៃឡេអូ ម៉េស៊ី (Leo Messi)។ នៅក្នុងសៀវភៅនោះ គេសង្កេតឃើញមានសម្លៀកបំពាក់ជាច្រើន ដែលម៉េស៊ីបានពាក់មានដូចជាអាវធំ ឬខោខោប៊យ តែក៏មានដែរ ខោអាវក្នុងរបស់យីហោដ៏ពិសេសនេះ។
«យើងមានកិត្តិយសណាស់ ដែលបានផ្សារភ្ជាប់ឈ្មោះរបស់យើង ទៅនឹងកំពូលជើងឯកបាល់ទាត់ [...]