សម រង្ស៊ីថាបាតុកម្មនឹងកើតមុនការប្រកាសលទ្ធផលផ្លូវការ តែផៃ ស៊ីផាន ប្រតិកម្ម
គណបក្សសង្រ្គោះជាតិបានបង្ហាញគោលជំហរជាថ្មីថា មហាបាតុកម្មដោយអហិង្សានឹងកើតមាន នៅមុនការប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ ប្រសិនបើការស្នើរឲ្យបង្កើតគណៈកម្មការចម្រុះមានភាពឯករាជ្យ ដើម្បីស៊ើបអង្កេតពីភាពមិនប្រក្រតីក្នុងកំឡុងពេលបោះឆ្នោត មិនអាចសម្រេចបានទេនោះ។ នេះបើតាមការប្រកាសរបស់ មេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរងប្រតិកម្មតបវិញ ពីសំណាក់លោក ផៃ សីផាន អ្នកនាំពាក្យរដ្ឋាភិបាល។
លោក សម រង្ស៊ី និងលោក កឹម សុខា នៅទីលានប្រជាធិបតេយ្យ ថ្ងៃទី២៦ខែសីហា។ (រូបថត MONOROOM.info/ O. Vary)
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិបានថ្លែងទៅកាន់អ្នកគាំទ្ររាប់ពាន់នាក់ ស្ថិតនៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣ ថា៖ «យើងនឹងធ្វើមហាបាតុកម្មដោយអហិង្សា មុនការប្រកាសលទ្ធផលផ្លូវការ»។ [...]