សម រង្ស៊ី៖ កែទម្រង់ការបោះឆ្នោត នាំឲ្យគ្មានវិបត្តិបោះឆ្នោត
ប្រធានគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ លោក សម រង្ស៊ី បានលើកឡើងថា ការកែទម្រង់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជានៅពេលនេះ គឺចាំចាច់ណាស់ ត្រូវមានការចូលរួមពីគ្រប់ភាគីនៅក្នុងសង្គម ហើយការកែទម្រង់ប្រព័ន្ធបោះឆ្នោត នៅក្នុងកាលៈទេសៈនេះ ក៏នឹងនាំឲ្យប្រទេសកម្ពុជា មិនមានវិបត្តិនយោបាយក្រោយការបោះឆ្នោត នៅពេលខាងមុខផងដែរ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថត គណបក្ស)
នយោបាយកម្ពុជា - ក្នុងសិក្ខាសាលា ស្តីពីការកែទម្រង់ប្រព័ន្ធបោះឆ្នោត នៅសណ្ឋាគារអ៊ីមភើរៀរាជធានីភ្នំពេញថ្ងៃទី០៧ មីនា នេះ លោក សង រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិបានពន្យល់ថា ការកែទម្រង់ការបោះឆ្នោត នៅពេលនេះ មិនត្រូវធ្វើឡើងតែរវាងគណបក្សប្រជាជនកម្ពុជា [...]