Posts tagged as "Sam Rainsy"

មេ​បក្ស​សង្រ្គោះ​ជាតិ ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​មើល​ព្រំដែន

មេ​បក្ស​សង្រ្គោះ​ជាតិ ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​មើល​ព្រំដែន

បន្ទាប់ពីចុះជួបអ្នកគាំទ្រនៅស្រុកកោះធំ ខេត្តកណ្តាលមក លោកសម រង្ស៊ី ជាប្រធាន និងលោកកឹម សុខា ជាអនុ​ប្រធានគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ បានបន្តដំណើរទៅពិនិត្យមើល​ព្រំដែនកម្ពុជាជាប់​ព្រំដែន​វៀតណាម លើទឹកដីខេត្តកណ្តាល តែដំណើរចុះទៅត្រួតពិនិត្យនោះ ត្រូវបានកម្លាំងសមត្ថកិច្ចកម្ពុជា ដែលឈរជើង នៅតំបន់នោះ ហាមឃាត់មិនឲ្យចូលត្រួតពិនិត្យ ក្រោមហេតុផលថាគ្មានគោលការណ៍ ពីថ្នាក់លើ។


លោក សម រង្ស៊ី នៅក្នុងដំណើរតាមដងទន្លេ ទៅមើលបង្គោលព្រំដែនកម្ពុជាវៀតណាម។ (រូបថតផ្តិតពីវីដេអូ)

សិទ្ធិ - «មានន័យថា មានលាក់លៀមអ្វីមិនល្អនៅក្នុងហើយ បានជាមិនឲ្យពួកយើងចូលទៅមើល។ ប្រសិនបើនៅ​ក្នុងហ្នឹងគ្មានអ្វីអាក្រក់ គឺអត់ខ្លាចឲ្យយើងទៅឃើញទេ។ [...]

សម រង្ស៊ី ថា​ឱ្យ​សញ្ជាតិ​ទៅ​«យួន» ជា​ការ​«គោរព​ច្បាប់»

សម រង្ស៊ី ថា​ឱ្យ​សញ្ជាតិ​ទៅ​«យួន» ជា​ការ​«គោរព​ច្បាប់»

ក្នុងសន្និសីទការសែតនៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤ នៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងបញ្ជាក់ថា នឹងផ្តល់សញ្ជាតិឱ្យជនជាតិវៀតណាម ដែលរស់នៅលើទឹកដី​កម្ពុជា ដើម្បីជាការគោរច្បាប់សញ្ជាតិរបស់ប្រទេសកម្ពុជា។ លោកបញ្ជាក់ថា ច្បាប់ត្រូវតែអនុវត្តចំពោះបុគ្គលគ្រប់រូប អត់មានរើសអើងប្រកាន់ពូជសាសន៍ ឬដើមកំណើតអ្វីទេ។


លោក សម រង្ស៊ី និងលោក កឹម សុខា ធ្វើសន្និសីទសារព័ត៌មាន នៅស្នាក់ការកណ្ដាលបក្សសង្គ្រោះជាតិ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

សិទ្ធិ -  ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី បានថ្លែងពន្យល់ជុំវិញការផ្ដល់សញ្ជាតិ ទៅឲ្យជនជាតិវៀតណាម នៅកម្ពុជាថា [...]

បក្ស​សង្រ្គោះ​ជាតិ ប្ដេជ្ញា​វែក​មុខ​អ្នក​បាញ់​កម្មករ

បក្ស​សង្រ្គោះ​ជាតិ ប្ដេជ្ញា​វែក​មុខ​អ្នក​បាញ់​កម្មករ

ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានអះអាងលោកនឹងជួយជ្រោមជ្រែង ឲ្យមានការវែកមុខឃាតករ ដែលបានបាញ់សម្លាប់កម្មករបាំ្រនាក់ និងរងរបួសច្រើននាក់ កាលពីពេលកន្លងមក។


លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្ស៊ី នៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធកម្មករនៅផ្លូវវ៉េងស្រេង ព្រឹកថ្ងៃទី០១ខែឧសភា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)

យុត្តិធម៌ - «ដើមខែមករា ឆ្នាំ២០១៤ មានកម្មករប្រាំនាក់ត្រូវបាញ់សម្លាប់ ហើយមានកម្មករកម្មការនី ប្រមាណ​ជាង​សែសិបនាក់ទៀត​បានរងរបួសធ្ងន់ធ្ងរ។ យើងទាមទារឲ្យចាប់ជនឧក្រិដ្ឋ ជនដៃដល់ និងអ្នកដែលបញ្ជានៅពីក្រោយ​ទាំងអស់ យកទៅកាត់ទោសតាមច្បាប់ ឲ្យទាល់តែបាន»។ នេះជាការបញ្ជាក់របស់លោកសម រង្ស៊ី [...]

ពស់​​ក្បាល​​ពីរ តែ​​ជា​«ក្បាល​ខ្មែរ»​មិន​មែន​​ជា​​«ក្បាល​ខូច»!

ពស់​​ក្បាល​​ពីរ តែ​​ជា​«ក្បាល​ខ្មែរ»​មិន​មែន​​ជា​​«ក្បាល​ខូច»!

បន្ទាប់ពីលោកហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស បានចោទប្រកាន់លោក សម រង្ស៊ី និងលោក កឹម សុខា ដែលជាប្រធាន និងអនុប្រធានគណបក្សសង្រ្គោះជាតិ ថាជាពស់ក្បាលពីរមក លោក កឹម សុខា ជាអនុប្រធាន​គណបក្សប្រឆាំង ដែលបានវោហា លោក កឹម សុខា បានប្រតិកម្មតបវិញថា បើទោះជារូបលោក និងលោកសម រង្ស៊ី ជាពស់ក្បាល់ពីរមែន ឬយ៉ាងណានោះ ក៏ជាពស់ ក្បាលខ្មែរដែរ ដោយមិនជាពស់ក្បាលខូចនោះទេ។


លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.infO/ O. Vary)

នយោបាយ - «គណបក្សសង្រ្គោះជាតិក្បាលពីរ វាប្រសើរជាងក្បាលខូច។ គណបក្សសង្រ្គោះជាតិ ក្បាលពីរមែន តែជាក្បាលខ្មែរ»។ នេះជាការបញ្ជាក់របស់លោកកឹម សុខា [...]

សម រង្ស៊ី ត្រឡប់​ចូល​ស្រុក​វិញ ប្រកាស​បន្តការ​ចរចា​​ជា​មួយ​បក្ស​ប្រជាជន

សម រង្ស៊ី ត្រឡប់​ចូល​ស្រុក​វិញ ប្រកាស​បន្តការ​ចរចា​​ជា​មួយ​បក្ស​ប្រជាជន

ប្រធានគណបក្សសង្រ្គោះជាតិលោកសម រង្ស៊ី បានអះអាងថាគណបក្សសង្រ្គោះជាតិ បានត្រៀមខ្លួនគ្រប់ចំណុច សម្រាប់ការចរចាជាមួយគណបក្សប្រជាជនកម្ពុជា តែការចរចាអាចសម្រេចទៅបាន ក៏អាស្រ័យទៅលើភាគី​ចរចា​ផងដែរ នោះគឺគណបក្សប្រជាជនកម្ពុជា។


លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថត គណបក្ស)

នយោបាយ - «ជាគោលការណ៍ ជំហររបស់យើងត្រៀមខ្លួនជានិច្ច ដើម្បីដោះស្រាយបញ្ហាជូនប្រទេសជាតិយើង ដោយសន្តិវិធី។ សន្តិវិធីគឺមានតែការជជែកគ្នា រកដំណោះស្រាយសមស្រប។ ការដោះស្រាយគឺមិនមែនតែ​គណបក្ស​សង្គ្រោះជាតិ ទេគឺភាគីមួយទៀតនោះ ក៏មានបំណងស្វែងរកដំណោះស្រាយចំពោះប្រទេសជាតិផងដែរ»។ នេះ​ជា​ការបញ្ជាក់របស់ លោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដល់អ្នកសារព័ត៌មាន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...