សម រង្ស៊ី៖ បូរណភាពទឹកដីកម្ពុជា នៅតែជាបញ្ហាចោទ
នៅមួយថ្ងៃក្រោយ ការចាប់ខ្លួនលោក អ៊ុំ សំអាន តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប មកពីគណបក្សសង្គ្រោះជាតិ ប្រតិកម្មរបស់មជ្ឈដ្ឋាននានា បានធ្លាក់ចុះមកជាបន្តបន្ទាប់។ ជាពិសេស គឺលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិតែម្ដង ដែលបានសម្ដែងប្រតិកម្មជាលើកដំបូង ពីបញ្ហានេះ ដោយចាត់ទុកការចាប់ខ្លួនតំណាងរាស្ត្រ បង្ហាញកាន់តែច្បាស់ថា បញ្ហាបូរណភាពទឹកដីកម្ពុជា នៅតែជាចំណោទនៅឡើយ ហើយសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា មិនដែលត្រូវបានគោរពនោះទេ។
នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី បានសរសេរជាអាថ៌ថា៖ «បើបញ្ហានេះ ត្រូវបានដោះស្រាយយ៉ាងត្រឹមត្រូវហើយ គួរឲ្យទុកចិត្តហើយ មិនចាំបាច់ព្រួយបារម្ភឡើយ(...)មែននោះ រដ្ឋាភិបាលមិនចាំបាច់បំពានច្បាប់ រហូតដល់បំពានរដ្ឋធម្មនុញ្ញ ទាក់ទងទៅនឹងអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ មិនចាំបាច់បំបិទសិទ្ធិសម្តែងមតិ របស់ប្រជាពលរដ្ឋ ហើយមិនចាំបាច់ចាត់វិធានការ [...]