ខឹម វាសនា៖ បើចាប់ សម រង្ស៊ី-កឹម សុខា ដាក់គុក នោះជា«ភ័ព្វសំណាង»របស់ខ្មែរ
នៅប្រទេសកម្ពុជា មានមនុស្សមិនតិចឡើយ ដែលចង់បកស្បែក ពន្លាត់យកឆ្អឹងលោក សម រង្ស៊ី និងលោក កឹម សុខា ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ ខណៈអ្នកនយោបាយទាំងពីរ កំពុងរងការតាមចាប់ខ្លួន និងបណ្ដឹងជុំទិស ពីសំណាក់ប្រព័ន្ធយុត្តិធម៌ក្នុងស្រុក។ ពីក្នុងចំណោមនោះ ក៏មានលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (ហៅខ្លួនឯងថា គណបក្សជួង) និងដែលធ្លាប់ត្រូវបានក្រុមលោក សម រង្ស៊ី បណ្ដេញចេញពីគណបក្ស កាលពីឆ្នាំ២០០៥នោះ ម្នាក់ដែរ។
នៅលើគណនីហ្វេសប៊ុករបស់ប្រមុខបក្ស«ជួង» លោក ខឹម វាសនា បានសរសេរឡើងថា បើមេដឹកនាំប្រឆាំងធំជាងគេទាំងពីរនាក់ «ត្រូវបានគេចាប់ដាក់គុក និងទាត់ចេញ ពីឆាកនយោបាយ នោះចាត់ទុកជាភ័ព្វសំណាង របស់ជាតិខ្មែរហើយ»។ លោក វាសនា ដែលធ្លាប់ជាមន្ត្រីក្រោមបង្គាប់ របស់លោក សម រង្ស៊ី នោះ បានសរសេរបន្តទៀតថា៖ «ដោយសារប្រយោជន៍ផ្ទាល់ខ្លួន មនុស្សក្រុមនេះ នាំខ្មែរវង្វេង [...]