Posts tagged as "Sam Rainsy"

ហ៊ុន សែន អរគុណ សម រង្ស៊ី ដែល​បាន​ជូនពរ​លោក​ឲ្យ​ឆាប់​ជា

ហ៊ុន សែន អរគុណ សម រង្ស៊ី ដែល​បាន​ជូនពរ​លោក​ឲ្យ​ឆាប់​ជា

ម្នាក់ជូនពរទៅ ម្នាក់ទៀតជូនពរមកវិញ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណ ត្រឡប់ទៅលោក សម រង្ស៊ី វិញ បន្ទាប់ពីមេដឹកនាំប្រឆាំងរូបនេះ បានសរសេរជូនពរលោក ឲ្យឆាប់ជាសះស្បើយ ពីជំងឺកាលពីម្សិលម៉ិញ។ នេះ បើតាមមតិយោបល់ពីរឃ្លា ដែលបានសរសេរ ដោយគណនេយ្យហ្វេសប៊ុក ដាក់ឈ្មោះ «Hun Sen» នៅលើទំព័រហ្វេសប៊ុក របស់សារព័ត៌មានក្នុងស្រុកមួយ។

បើតាមសារព័ត៌មាននោះ ដែលគេស្គាល់ថា មាននិន្នាការ ស្និតនឹងរដ្ឋាភិបាល របស់គណបក្សប្រជាជនកម្ពុជា បានអះអាងថា គណនេយ្យនោះ ជារបស់លោក ហ៊ុន សែន។ គណនេយ្យហ្វេសប៊ុក «Hun Sen» បានសរសរ នៅត្រង់កន្លែង​ដាក់មតិយោបល់ថា៖ «ខ្ញុំសូមអរគុណដ៏ជ្រាលជ្រៅ ចំពោះឯកឧត្តម សម រង្ស៊ី ដែលបានជូនពរខ្ញុំ ក្នុងពេលដែលខ្ញុំមានជម្ងឺ»។

ដូចទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានរាយការណ៍ នៅថ្ងៃទី៥ ខែឧសភារួចហើយ ថាលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរសារមួយ នៅលើទំព័រទ្វីសធើរ [...]

សម រង្ស៊ី ជូន​ពរ ហ៊ុន សែន ឲ្យ​ឆាប់​ជា​សះ​ស្បើយ

សម រង្ស៊ី ជូន​ពរ ហ៊ុន សែន ឲ្យ​ឆាប់​ជា​សះ​ស្បើយ

ទោះជាអវត្តមាន ពីឆាកនយោបាយខ្មែរ ក៏លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅ​តែ​ផ្ដល់​សម្លេង និង​រូបភាព​ម្ដងម្កាល នៅតាមបណ្ដាញ​សង្គម សម្រាប់ជូនទៅពលរដ្ឋ និង​ជាពិសេស​អ្នកគាំទ្រ​របស់​លោក។ លើក​នេះ លោកបាន​សរសេរ​សារ​ជូនពរ​មួយឃ្លា ជាភាសាអង់គ្លេស សម្រាប់​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ដែលទើប​ប្រកាសថា បានធ្លាក់ខ្លួន​មានជំងឺ ចាំបាច់ត្រូវព្យាបាល ជាបន្ទាន់។

នៅលើទំព័រទ្វីសធើរ (Twitter) របស់លោក មេដឹកនាំប្រឆាំងរូបនេះ បានភ្ជាប់រូបថត របស់​លោក ហ៊ុន សែន ​ដែល​ថត​ជាមួយ​កូនចៅ នៅក្នុងមន្ទីរពេទ្យ ក្នុងប្រទេសសិង្ហបូរី ជាមួយនឹងឃ្លានោះ ដូច្នេះ​ថា៖ «ខ្ញុំសូម​ជូនពរ ​​សូម​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឆាប់ជា​សះស្បើយ និងត្រឡប់​មកមាន​សុខភាពបរិបូរណ៍​វិញ»។

បោះឆ្នោត​ប្រធានាធិបតី​បារាំង៖ សម រង្ស៊ី ​គាំទ្រ ម៉ាក្រុង

បោះឆ្នោត​ប្រធានាធិបតី​បារាំង៖ សម រង្ស៊ី ​គាំទ្រ ម៉ាក្រុង

ពីក្នុងចំណោមបេក្ខជនទាំង១១នាក់ នៃការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី របស់ប្រទេសបារាំង នៅ​មួយ​​សប្ដាហ៍​ខាង​មុខ​នេះ លោក សម រង្ស៊ី មេដឹកនាំប្រឆាំងកម្ពុជា និងជាអតីតប្រធានគណបក្សសង្គ្រោះជាតិ បាន​ធ្វើ​ការ​សម្រេចចិត្តជ្រើសរើសបោះឆ្នោត ឲ្យបេក្ខជនម្នាក់ ដែលមានវ័យក្មេងជាងគេទាំងអស់។ តែការ​សម្រេចចិត្ត​របស់​​លោក សម រង្ស៊ី ត្រូវបានអ្នកវិភាគមើលឃើញថា មានចរិតដើម្បីបម្រើ ឲ្យនយោបាយរបស់លោក និង​អតីត​គណបក្ស​សង្គ្រោះ​ជាតិរបស់លោក ជាជាងការសម្រេចចិត្ត ដែលគួរត្រូវធ្វើឡើង ក្នុងនាម​លោក​ជា​ពលរដ្ឋ​បារាំង (លោក សម រង្ស៊ី មានសញ្ជាតិបារាំង)។

បេក្ខជន​​ដែលមានវ័យក្មេងជាងគេ ក្នុងការបោះឆ្នោតប្រធានាធិបតីបារាំង ឆ្នាំ២០១៧នេះ គឺលោក អេម៉ានុយ​អែល ម៉ាក្រុង (Emmanuel Macron)។ បេក្ខជនរូបនេះ អាយុ៣៩ឆ្នាំ ធ្លាប់មានអតីតភាព ជាម្ចាស់​ធនាគារ និង​​ជា​រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបារាំង ក្នុងរដ្ឋាភិបាល​របស់​ប្រធានាធិបតី​ផុត​អណត្តិ លោក​ [...]

នៅ​ពេល សម រង្ស៊ី និយាយ​ពី​តម្លៃ​ខ្លួន​លោក...

នៅ​ពេល សម រង្ស៊ី និយាយ​ពី​តម្លៃ​ខ្លួន​លោក...

តាមពិតទៅ លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បានសម្ដែងការជឿជាក់ថា ការលាលែង​របស់​លោក សម រង្ស៊ី ចេញពីតំណែង ជាប្រធាន និងសមាជិកគណបក្សសង្គ្រោះជាតិ​ គ្រាន់តែជា​ឆាក​ល្ខោន​មួយ​ប៉ុណ្ណោះ។ ការ​យល់​ឃើញ​របៀប​នេះ ត្រូវបានមន្ត្រីជាន់ខ្ពស់ របស់គណបក្សកាន់អំណាច ធ្វើប្រតិកម្ម​ភ្លាមៗ ​តាំង​ពី​លោក សម រង្ស៊ី បានចេញលិខិតលាលែង នៅថ្ងៃទី១១ ខែកុម្ភៈកន្លងទៅម្លេះ។

តែប្រតិកម្ម​របស់គណបក្សប្រជាជនកម្ពុជា ដែលអះអាងថា ខ្លួនជាគណបក្សឈ្នះឆ្នោតនោះ នៅបន្តធ្វើ​រហូត​មក​​ដល់​​សព្វ​​ថ្ងៃ ហើយត្រូវបានធ្វើ ដោយផ្ទាល់ថែមទៀត ពីសំណាក់​នាយករដ្ឋមន្ត្រី-ប្រធានគណបក្ស លោក ហ៊ុន សែន នោះ​​តែ​ម្ដង។ ប្រធាន​គណបក្ស​កាន់អំណាច បានប្រើតួនាទីរដ្ឋ ក្នុងការដើរសម្ពោធស្ពានថ្នល់ ឬការដើរ​ចែក​​សញ្ញា​ប័ត្រ ដើម្បី​​ធ្វើ​យុទ្ធនាការ​​វាយ​ប្រហារ ជាបន្តបន្ទាប់ ទៅលើអតីតមេដឹកនាំប្រឆាំង ដែលសព្វថ្ងៃ​កំពុង​រស់នៅ​​និរទេស​ខ្លួន នៅ​ក្នុង​ប្រទេស​​បារាំង។

[...]
ហ៊ុន សែន៖ ម៉ៅ មុន្នីវណ្ណ ជា​អ្នក​បង្ហើប​រឿង សម រង្ស៊ី និយាយ​ថា ហ៊ុន ម៉ាណែត កូន​យួន

ហ៊ុន សែន៖ ម៉ៅ មុន្នីវណ្ណ ជា​អ្នក​បង្ហើប​រឿង សម រង្ស៊ី និយាយ​ថា ហ៊ុន ម៉ាណែត កូន​យួន

ការបង្ហើបជាសាធារណៈ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លួនលោក ថាមន្ត្រីជាន់​ខ្ពស់ នៅ​ក្នុង​ជួរ​គណបក្ស​ប្រឆាំង គឺ​ជា​«ជន​ជិតដិត» ឬ«រនុក​ក្នុង» របស់លោក ហ៊ុន សែន នេះ មិនមែនទើប​តែ​កើត​ឡើង ជា​លើក​ទី​មួយ​ទេ។ នៅរសៀលថ្ងៃទី៦ ខែមិនានេះ លោក ហ៊ុន សែន បានចោទ​មន្ត្រីជាន់​ខ្ពស់ និង​ជាអ្នកតំណាង​រាស្ត្រ មក​ពី​គណបក្ស​សង្គ្​រោះជាតិ​មួយរូបទៀត គឺជាអ្នកនិយាយប្រាប់លោក ថាលោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ប្រឆាំង ជា​អ្នកចោទ​ប្រកាន់ថា កូនប្រុសច្បងនាយករដ្ឋមន្ត្រី ជាកូនអត់​ខាន់ស្លារ កើត​ចេញ​ពី​ការ​សាហាយ​ស្មន់ រវាង​អ្នកស្រី ប៊ុន រ៉ានី ភរិយា​របស់​លោក និងលោក ឡេ ឌឹកថូ អតីត​មេទ័ព​យួន។

លោក ហ៊ុន សែន បានថ្លែងខ្លាំងៗដូច្នេះ នៅក្នុងពិធីចែកសញ្ញាប័ត្រមួយ ទៅកាន់ក្រុម​និស្សិត​បញ្ចប់​ឆ្នាំ​សិក្សា នៃ​វិទ្យាស្ថាន​វ៉ាន់ដា នៅសាលមហោស្រព​កោះពេជ្រ​ រាជធានីភ្នំពេញ ដោយបានព្រមាន​ដោយ​ចំមុខ ថា​លោក​នឹង​មិន​អត់​អោន ឲ្យលោក សម រង្ស៊ី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...