សម រង្ស៊ី ប្រាប់ឲ្យ CNRP រក្សាភាពស្មោះត្រង់ចំពោះជាតិ និងភាពអត់ធ្មត់
គណបក្សសង្គ្រោះជាតិ «ស្ថិតក្នុងបេះដូងប្រជារាស្ត្រ» ហើយជ័យជំនះ មិនត្រូវបានមើលឃើញ ក្នុងពេលនេះទេ។ នេះ ជាការប្រកាសឡើង របស់អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីមុននេះបន្តិច។
មេដឹកនាំប្រឆាំងបានយកពុទ្ធភាសិតខ្មែរ «ចាញ់ជាព្រះ ឈ្នះជាមារ» មកពន្យល់នាំមុខ ដោយធ្វើការប្រៀបធៀបលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីចាំផ្ទះកម្ពុជា ថាជាមារ។
លោក សម រង្ស៊ី បានសរសេរថា៖ «ហ៊ុន សែន ជាអ្នកប្រមាថប្រជារាស្ត្រខ្មែរ។ គាត់ប្រព្រឹត្តអំពើទុច្ចរិត និងអំពើបាបគ្រប់បែបយ៉ាង ហើយបែរមកធ្វើបាបអ្នកស្នេហាជាតិ ឥតឈប់ឈរ។ គាត់ជាមារ សម្រាប់កម្ពុជា។ ជ័យជំនះរបស់គាត់ នៅពេលនេះ មិនពិតប្រាកដទេ មិនស្ថិតស្ថិរទេ។»។
មេដឹកនាំប្រឆាំង បានសរសេរបន្ត នៅលើបណ្ដាញសង្គមទៀតថា៖ «សូមឲ្យគណបក្សសង្គ្រោះជាតិ រក្សាភាពស្មោះត្រង់ ចំពោះប្រទេសជាតិ ភាពបរិសុទ្ធ និងស្អាតស្អំ [...]